30/07/2021 08:11
ជំងឺមួយចំនួនច្រើនជួបប្រទះលើម្ទេសនិងប៉េងប៉ោះ ជំងឺរលួយផ្លែអាស្រ័យដោយផ្សិត Colletotrichum phomoides បង្កឡើង។ ជំងឺកើតឡើងរួចបំផ្លាញនៅក្នុងលក្ខណៈអាកាសធាតុក្តៅ (ពី ២៥-៣០ អង្សា) កម្រិតត្រជាក់ខ្ពស់ ភ្លៀងច្រើនឬស្រោចទឹកច្រើន។ ពន្លកជំងឺជាប់នៅត្រង់មែកដែលមានជំងឺ គ្រាប់ពូជជំងឺរាលដាលតាមទឹក ខ្យល់ សត្វល្អិត និងឧបករណ៍កាត់រំលស់។ល។
កសិករប្រមូលផលប៉េងប៉ោះ។ រូបថត៖ រតនា
ជំងឺបំផ្លាញនៅគ្រប់កន្លែងរបស់ដើមដូចជា៖ ដើម ស្លឹក ផ្លែនិងគ្រាប់។ នៅលើស្លឹកមានស្នាមអ៊ុតសណ្ឋានមូលពណ៌ត្នោត នៅជុំវិញមានថ្នេរ ពណ៌ត្នោតផ្លើត និងរង្វង់មូលពណ៌ខ្មៅ។ លើដើម៖ មានស្នាមពណ៌ផ្លើត សណ្ឋានបួនជ្រុង ទ្រវែង។ នៅលើផ្លែ៖ ពេលឃើញមានស្នាមជំងឺទើបតែកើតឡើងគឺមានស្នាមអ៊ុតតូចៗ។ ក្រោយមកជំងឺក៏រាលដាលនៅលើផ្ទៃផ្លែ។ ស្នាមទាំងនោះនឹងភ្ជាប់ចូលគ្នារួចធ្វើឲ្យផ្លែស្អុយរលួយសម្បកស្ងួត។
ក្រៅពីនោះ ជំងឺអាចបំផ្លាញនៅលើត្រួយខ្ចីៗ។ ជំងឺធ្ងន់ធ្វើឲ្យងាប់ដើមឬក្រញង់ លូតលាស់យឺត លើដើមដែលជ្រាបជំងឺផ្លែតិច អន់គុណភាព។
របៀបបង្ការជំងឺ៖ អនាម័យចម្ការឲ្យហ្មត់ចត់ ប្រមូលកម្ទេចចោលមែកដែលក្រញង់។ វិនិច្ឆ័យគ្រាប់ពូជដោយទឹកក្ដៅ ០២ ចំណែក ទឹកត្រជាក់ ០៣ ចំណែកក្នុងរយៈពេល ០២ ម៉ោង។ ដាំជាមួយកម្រិតសមស្រប។ ដាំឆ្លាស់ជាមួយដំណាំផ្សេងៗ។ ជ្រើសពូជដែលគ្មានជំងឺ។ មិនគប្បីស្រោចទឹកច្រើននៅពេលយប់។ ប្រើឲ្យមានតុល្យភាពរវាងជីដាម ជីឡឹង និងជីកាលី។ ក្រៅពីនោះ គប្បីបំពេញបន្ថែមចំនួនដើម្បីបង្កើនថាមពលដល់ដំណាំ។
ពេលជំងឺទើបកើត ក្តិចសន្លឹក ផ្លែឬដកដើមដែលជ្រាបជំងឺចោល ដើម្បីជៀសវាងកុំឲ្យជំងឺរាលដាល។ ប្រើថ្នាំ Vacin+Nano ស្មើ អត្រា ១:១ (បរិមាណតាមការណែនាំរបស់អ្នកផលិត) បាញ់ឲ្យជោកដើម មែក ស្លឹក ផ្លែ។ គប្បីបាញ់ពី ០២-០៣ ដងបន្តបន្ទាប់ឬគម្លាតពី ០៥ ថ្ងៃដើម្បីមានប្រសិទ្ធភាពជាង៕
ប្រែសម្រួល៖ ថាច់ហៀង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។