29/06/2021 09:26
រោគសញ្ញាបំផ្លាញ៖ នៅដំណាក់កាលស្រូវលូតលាស់ សត្វពីងពាងច្រើនបំផ្លាញត្រង់ធាងស្លឹកស្រូវ (បណ្តាធាងស្លឹកក្បែរគល់ស្រូវ) វាទិចបឺតយកជ័រពីដើមស្រូវនៅត្រង់គល់ស្លឹក។ ដំបូងធ្វើឲ្យស្លឹកមានបណ្តាស្នាមអ៊ុតសលឿង។ ក្រោយមករាលដាលប្រែជាពណ៌លឿងទុំ ហើយក្លាយជាពណ៌ខ្មៅត្នោត។ ស្រូវដែលពីងពាងបំផ្លាញធ្ងន់ មានអាការលឿងតឿនិងទ្រុឌរហ័ស។ នៅដំណាក់កាលបែកគុម្ពរហូតដល់ស្រូវល្បាច់ ពីងពាងទិចចូលក្នុងដើមរួចចូលរស់នៅតាមបណ្តារន្ធដែលទិចនោះបណ្ដាលឲ្យស្លឹកស្រូវមានឆ្នូតជាំធ្វើឲ្យខ្មៅដើមស្រូវ។ ប្រសិនបើធ្ងន់ធ្វើឲ្យស្រូវអន់ ល្បាច់មិនរួច ស្គឺគ្រាប់។ ពេលស្រូវល្បាច់ សត្វពីងពាងចលនាឡើងលើ បង្កអន្តរាយដល់កួរស្រូវរួចចូលក្នុងសម្បកគ្រាប់ បំផ្លាញគ្រាប់ ធ្វើឲ្យគ្រាប់ស្គឺ មានពណ៌ខ្មៅត្នោត បាត់ទិន្នផល។
បច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្ត មានស្រូវរដូវដើមឆ្នាំជាង ៩០% ស្ថិតក្នុងដំណាក់កាលលូតលាស់ បែកគុម្ពនិងល្បាច់ ជាដំណាក់កាលងាយស្រួលឲ្យសត្វពីងពាងបំផ្លាញ។ ដើម្បីកាត់បន្ថយការបំផ្លាញរបស់សត្វពីងពាង មាមីងកសិករគប្បីរក្សាកម្រិតទឹកឲ្យបានសមស្របនៅគ្រប់ដំណាក់កាលនៃស្រូវ (មិនទុកឲ្យស្រែគោក)។ ព្រាចជីល្មម សមស្របរវាងជីដាមនិងជី Kali ជៀសវាងកុំប្រើឲ្យសល់ជីដាម។ រវាំងស្រែញឹកញាប់ដើម្បីឆាប់ឃើញសត្វពីងពាងនៅ ០២ ដំណាក់កាល គឺពេលផ្តាច់ជី (ពេលស្រូវមានអាយុពី ៤០-៥០ ថ្ងៃ) និងមុនពេលស្រូវល្បាច់ពី ០៥-០៧ ថ្ងៃ។ ការពារជំងឺក្នុងស្រែស្រូវ។
ទម្រង់ចិញ្ចឹមជលផល។
អាចប្រើប្រាស់បណ្តាថ្នាំគីមីមួយចំនួនដូចជា៖ Nissonrun, Kinalux, Comite ។ល។ (តាមការណែនាំរបស់អ្នកផលិត)។
*ប្រការគប្បីយកចិត្តទុកដាក់៖ មុនពេលបាញ់ថ្នាំ ត្រូវបូមទឹកឲ្យលិចគល់ស្រូវ ដើមស្រូវ សត្វពីងពាងនឹងចលនាឡើងលើតាមដើមស្រូវ បាញ់ថ្នាំងាយត្រូវចំពីងពាងមានប្រសិទ្ធភាពខ្ពស់ជាង។ ពេលបាញ់ថ្នាំត្រូវស្រេកាំច្រួចឲ្យតូច ដើម្បីឲ្យទឹកច្រួសជាផ្សែង ហើយបាញ់ឲ្យជោកដើមស្រូវ។ គប្បីបាញ់នៅពេលរសៀលត្រជាក់ ៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។