• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆើ្លយ៖បច្ចេកទេសបង្ការ កំចាត់ជំងឺលើដើមសាវម៉ាវ

27/08/2021 07:44

អ្នកចម្ការត្រឹងវ៉ាំងអ៊ុក នៅភូមិតឹងគ្វី ១ ឃុំអាងភូតឹង ស្រុកកូវកែសួរ៖ ក្នុងរយៈពេលដើមសាវម៉ាវ ចេញ​ផ្កា និងក្នុងដំណាក់កាលផ្លែកើតជំងឺអ្វី ហើយរបៀបបង្ការ​កម្ចាត់ដូចម្តេច?

 

អ្នកចម្ការប្រមូលផលសាវម៉ាវ។ រូបថត៖ ហ៊ឺវហ្វេ

ចម្លើយ៖

ជំងឺមួយចំនួនច្រើនកើតនៅលើដើមសាវម៉ាវ៖

ជំងឺឡើងម្សៅស៖ គឺអាស្រ័យផ្សិត Oicium sp បង្កឡើង រួចបំផ្លាញត្រួយ ផ្កានិងផ្លែខ្ចី។ ប្រសិនបើជំងឺកើតឡើងនៅដំណាក់កាលផ្លែធំនឹងធ្វើឲ្យព្រុយរបស់ផ្លែត្រូវស្ងួត ប្រែពណ៌ខ្មៅ រឹង ផ្លែក្រិន។ បាញ់ថ្នាំ Kunmulus បង្ការជំងឺជាមួយកម្រិត ៤០ ក្រាមលាយជាមួយទឹក ១០ លីត្រ Anvil  ២០ មីលីលីត្រលាយជាមួយទឹក ៨ លីត្រ ពេលសាវម៉ាវចាប់ផ្តើមចេញផ្កា។ បើឃើញជំងឺកំពុងរាលដាលបាញ់កម្ចាត់ដោយបណ្តាថ្នាំ Kumulus, Avil, Detenoconazole, Propiconazole, កម្រិតប្រើ តាមការណែនាំរបស់អ្នកផលិត។

ជំងឺស្អុយផ្លែ៖ អាស្រ័យដោយផ្សិត Phytophthora sp បង្កឡើងជាស្នាមអ៊ុតពណ៌ត្នោតក្រោយមករីកធំឡើង ហើយស៊ីចូលជ្រៅទៅខាងក្នុងផ្លែ ធ្វើឲ្យផ្លែស្អុយ។ ជំងឺកើតនិងរាលដាលរហ័សនៅរដូវភ្លៀង។ ពេលឃើញជ្រាបជំងឺបាញ់បណ្តាថ្នាំ Mataxyl 5ooWP, Manozeb 80WP ឲ្យជោកស្លឹក បាញ់ពី ០២-០៣ ដង ក្នុងមួយលើកគម្លាតគ្នាពី ០៧ ថ្ងៃ។

ជំងឺក្រញង់ត្រួយ៖ អាស្រ័យដោយផ្សិត Capnodium sp បង្កឡើង។ ផ្សិតរីកចម្រើនដោយសារជាតិរំអិលរបស់ក្រាហើយរស់បានអាស្រ័យជាតិរំអិលនេះ។ ហេតុនោះ ត្រូវបង្ការក្រាឲ្យបានល្អ កាត់រំលស់មែកក្រោយពេលប្រមូលផល។ បាញ់ថ្នាំកម្ចាត់ផ្សិតដោយបណ្ដាប្រភេទថ្នាំ៖ Kocide 53.8 DF, Coc 85 ដើម្បីបង្ការកម្ចាត់។

ជំងឺពកស្លឹក៖ អាស្រ័យប្រភេទស្រាយមួយប្រភេទមានឈ្មោះថា៖ Cephaleuros vires cenns បង្កឡើង បំផ្លាញដើម មែកនិងស្លឹក ជំងឺនេះមិនសូវបំផ្លាញដល់ផ្លែឡើយ។ គប្បីប្រើបណ្តាប្រភេទថ្នាំដូចជា៖ Coc 85, Champion 77WP កម្ចាត់ តាមការណែនាំរបស់អ្នកផលិត។

ជំងឺរលួយ៖ អាស្រ័យដោយផ្សិត Coletotrichumgloeosprioides បង្កឡើង ច្រើនបំផ្លាញដើម ស្លឹកនិងផ្លែ ធ្វើឲ្យស្លឹកស្ងួត ជ្រុះ។ នៅលើផ្លែ​ផ្សិតរាលដាលនៅដំណាក់កាលផ្លែជិតទុំ ធ្វើឲ្យផ្លែទុំយឺត​ អន់គុណភាព អាចប្រើបណ្តាប្រភេទថ្នាំដូចជា៖ Bendazol 50WP, Benomyl 50WP, Carbendazim កម្ចាត់តាមការណែនាំរបស់អ្នកផលិត។ បាញ់ពី ០២-០៣ ដង រហូតដល់អស់ជំងឺ ក្នុងមួយលើកៗ​គម្លាតគ្នាពី ១៥ ថ្ងៃ។

ជំងឺរួញស្លឹក៖ ជំងឺនេះ អាស្រ័យដោយមេរោគបង្កឡើង ការឆ្លងរាលដាលតាមរយៈពីងពាងមួយប្រភេទ។  ជំងឺបំ​ផ្លាញត្រួយ ធ្វើឲ្យត្រួយ​មិនអាចលូតលាស់ហើយមិនសូវមានផ្លែ។​​ គប្បីកាត់រំលស់ផ្កាឬត្រួយដែលជ្រាបជំងឺរួចប្រមូលយកទៅដុតចោល ហើយបាញ់ថ្នាំកម្ចាត់ពីពាង។ ពេលឃើញសាវម៉ាវលាស់ត្រួយខ្ចីគប្បីបាញ់ថ្នាំកម្ចាត់ពីងពាងភ្លាម ហើយបាញ់កម្ចាត់ជាលើកទី ២ ប្រសិនបើសាវម៉ាវលាស់មិនបានស្មើ គប្បីបាញ់ថ្នាំដូចជា៖ Kumulus 80EC, Pegasus 500ND, Ortus 5SC, Comite 75EC, Confidor កម្ចាត់។ គប្បីផ្លាស់ប្ដូរមុខថ្នាំ ព្រោះពីងពាងវាមានកម្លាំងធន់ទ្រាំខ្ពស់ជាមួយនឹងថ្នាំ ពេលកម្ចាត់បានសត្វពីងពាងទើបវិធានការបង្ការកម្ចាត់ជំងឺមានប្រសិទ្ធភាព៕                                                              

ប្រែសម្រួល៖ ថាច់ហៀង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

Trường THPT Phong Phú sẵn sàng cho kỳ thi tốt nghiệp THPT năm 2025

Công tác chuẩn bị vận hành mô hình chính quyền cấp xã mới tại Càng Long

Hội nghị góp ý dự thảo báo cáo chuẩn bị Hội nghị Tỉnh ủy lần thứ 22

Vận hành thử nghiệm hoạt động của Trung tâm Phục vụ hành chính công xã Trà Cú (mới)

Sẵn sàng bước vào Kỳ thi tốt nghiệp trung học phổ thông

Hoạt động nổi bật trong tuần (từ ngày 16 - 22/6/2025)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.