25/06/2021 08:23
ទម្រង់ដាំត្រសក់ផ្អែម។ រូបថត៖ រតនា
បម្រុងគ្រាប់ពូជនិងបណ្តុះពូជ៖ ត្រាំគ្រាប់ពូជជាមួយទឹកក្តៅឧណ្ហៗ (ទឹកក្ដៅ ០២ ចំណែក ទឹកត្រជាក់ ០៣ ចំណែក) ត្រាំក្នុងរយៈពេលពី ១០-១២ ម៉ោង ក្រោយមកយកទៅផ្អាប់រហូតដល់ចេញពន្លក។ គប្បីបណ្ដុះគ្រាប់ពូជក្នុងកញ្រ្ជែងថែទាំរហូតដល់ចេញសន្លឹកពីរទើបយកទៅដាំ។ គាស់រណ្តៅទំហំ ៥០x៥០x៣០ សង់ទីម៉ែត្រ ចម្ងាយពីរណ្តៅមួយទៅរណ្ដៅមួយពី ៨០-១០០ សង់ទីម៉ែត្រ។ មុនពេលដាំត្រូវដាក់ជីក្រោលពី ១០-១៥ គីឡូក្រាម ច្របល់ជាមួយនឹងជី NPK ១០០ ក្រាមក្នុងមួយរណ្ដៅ។
របៀបថែទាំ៖ ដំណាំអម្បូរឃ្លោកនិងត្រឡាចត្រូវការទឹកច្រើន ហេតុនោះ ក្រោយពេលដាំរួច ត្រូវស្រោចទឹកជាញឹកញាប់ (ក្នុងមួយថ្ងៃពី ០១-០២ ដង)។ បរិមាណទឹកស្រោចត្រូវបង្កើនឡើងជានិច្ច រហូតដល់ឃ្លោកចេញផ្លែ។ ដំណាក់កាលពីពេលដាំរហូតដល់ឡើងទ្រើង ត្រូវដាក់ជីក្នុងមួយសប្តាហ៍មួយលើក ដើម្បីឲ្យដំណាំចេញផ្កាជាប់ផ្លែ។ ដំណាក់កាលចេញផ្កា ជាប់ផ្លែ គប្បីដាក់បន្ថែមឲ្យដំណាំចិញ្ចឹមផ្លែពី ០៧-១០ ថ្ងៃម្ដងជាមួយបរិមាណជីបង្កើនជានិច្ច រហូតដល់ប្រមូលផល។
ចំពោះឃ្លោក ពេលទងវារបានពី ០១-១,៥ ម៉ែត្រ គប្បីចងគល់ទង យកដីពូនគល់ឬលុបលើថ្នាំង ចម្ងាយពី ០១-០២ ថ្នាំងគប្បីកប់ដីឲ្យឃ្លោកចេញឫសនិងបង្កើនថាមពលស្រូបយកជាតិបំប៉នដើម្បីចិញ្ចឹមផ្លែ។ ក្រោយពេលដាំបាន ០២ ខែ ឃ្លោកចាប់ផ្តើមឡើងទ្រើង ទុកឲ្យឃ្លោកវារធម្មតា មិនត្រូវលើកទងឡើង។ ឃ្លោកចេញដៃច្រើននិងចេញផ្លែនៅត្រង់ដៃ។ គប្បីកាត់រំលស់ដៃឃ្លោកដើម្បីឲ្យគល់ស្រឡះស្រឡួន។ ពេលឃ្លោកឡើងទ្រើង មិនត្រូវកាត់រំលស់ដៃ គឺទុកឲ្យចេញផ្លែ។ ពេលជាប់ផ្លែរួចគប្បីក្តិចត្រួយចោលដើម្បីផ្លែឆាប់ធំ។ ក្រោយពេលដាំបានពី ៧០-៩០ ថ្ងៃ ឃ្លោកចាប់ផ្តើមអំណោយផល។
បង្ការ កម្ចាត់ជំងឺដង្កូវ៖ ដំណាំអម្បូរឃ្លោក ត្រឡាចច្រើនកើតជំងឺ៖ រុយចោះស្លឹក ដង្កូវស៊ីស្លឹក មមាចក្រហម មមាចបំផ្លាញស្លឹក។ល។ ហេតុនោះ គប្បីតាមដានម៉ត់ចត់ដើម្បីរកឃើញរួចបាញ់បណ្ដាប្រភេទថ្នាំកម្ចាត់ដូចជា៖ Elincol 12 ME, Vertimex 1.8EC, Sherpa 25EC, Trebon 30EC (កម្ចាត់ដង្កូវស៊ីស្លឹក) Confidor 100SL, Elsin 10EC តាមការណែនាំរបស់អ្នកផលិត។
បង្ការជំងឺ៖ វិនិច្ឆ័យគ្រាប់ពូជមុនពេលបណ្ដុះ ជ្រើសពូជពូកែ ប្រមូលបណ្តាកាកសំណល់ជំងឺយកទៅកម្ចាត់ចោល៕
ប្រែសម្រួល៖ ថាច់ហៀង
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។