17/08/2021 07:54
ចិញ្ចឹមជ្រូកតាមទិសដៅសុវត្ថិភាពជីវសាស្រ្ត គឺការពារជ្រូកក្នុងតំបន់ចិញ្ចឹមឆ្ងាយពីតំបន់ចិញ្ចឹមសត្វផ្សេងៗនិងពីបណ្តាគ្រួសារទាំងនោះ។ ទ្រុងចិញ្ចឹមត្រូវមានរបងព័ទ្ធជុំវិញដើម្បីជៀសវាងកុំឲ្យសត្វសាហាវ សត្វនានា កាត់បន្ថយមនុស្សដើរទៅមកនៅតំបន់ចិញ្ចឹម។ ធ្វើរណ្តៅរម្ងាប់មេរោគនៅរាល់ទ្រុង ដើម្បីជៀសវាងកុំឲ្យកខ្វក់បរិស្ថាន ពិនិត្យសុខភាពតាមកាលកំណត់ ពិនិត្យមើលបណ្តាអាការៈជំងឺ ដើម្បីមានវិធានការបង្ការជម្នះជំងឺ វិនិច្ឆ័យប្រមូលបណ្តាជាតិសំណល់។ អនុវត្តត្រូវតាមវិធានការ កម្រិតចិញ្ចឹមសមស្រប ដល់ពេលកំណត់ត្រូវចាក់វ៉ាក់សាំងបង្ការ កំចាត់ជំងឺ។
ធ្វើទ្រុង៖
ទ្រុងកសាងនៅទីទួលខ្ពស់ ស្រឡះស្រឡួន សមស្រប ជៀសវាងកុំឲ្យពន្លឺថ្ងៃជះចូលផ្ទាល់។ គប្បីធ្វើទ្រុងនៅទិសពាយ័ព្យ។ មាន ០២ របៀបគឺ ទ្រុងមានដំបូលលើទុកចំហខាងក្រោម និងទ្រុងបិទផ្ជិត។ ទ្រុងចិញ្ចឹមគប្បីធ្វើឲ្យស្រឡះស្រឡួនឬធម្មតាបំផុត។ ដំបូលប្រក់ក្បឿង ស័ង្កសី ស្លឹក ស៊ីម៉ង់ត៍។ល។ ដំបូល ០១ ចំហៀង ឬ ០២ ចំហៀងក៏បានតែកម្ពស់សមស្រប។
របៀបថែទាំ-ចិញ្ចឹម៖
ឲ្យចំណីស៊ីគ្រប់គ្រាន់រាល់ថ្ងៃ ឆ្លើយតបតម្រូវការឲ្យជ្រូកឆាប់ធំធាត់ល្អ។ ឲ្យស៊ីគួបផ្សំនឹងចំណីឧស្សាហកម្ម និងប្រភពចំណីច្នៃដោយខ្លួនឯងដូចជា៖ កន្ទក់ ពោត ដំឡូងនិ ងបណ្តាបន្លែ ដូចជា៖ ទងដំឡូង ត្រកួន ទឹកឲ្យជ្រូកផឹកធានាជ្រះស្អាត ។
បង្ការព្យាបាលជំងឺ៖
ធ្វើរបងរាំងនៅកន្លែងចិញ្ចឹមនិងបណ្តាសត្វពាហនៈផ្សេងៗ ដើម្បីបង្ការជម្លៀសកុំឲ្យជំងឺឆ្លងរាលដាល។ អនាម័យទ្រុងរៀងរាល់ថ្ងៃ បាញ់ថ្នាំរម្ងាប់មេរោគតាមពេលកំណត់។ ចាក់ថ្នាំបង្ការជំងឺកុំឲ្យឆ្លងរាលដាល ជំងឺអាសន្នរោគ ជំងឺរង្គោះក្រចករលាកបបរមាត់ ជំងឺត្រចៀកខៀវ ជំងឺកកឈាម ក្អក។ល៕
ប្រែសម្រួល៖ ថាច់ហៀង
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។