• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករសួរវិស្វករឆ្លើយ

10/01/2023 14:10

     បច្ចេកទេសចិញ្ចឹមបង្កងសាវទាវក្នុងស្រែស្រូវ

     កសិករ ប៊ូយថាញ់តឹម នៅភូមិដូវយ៉ុង ឃុំផុងថាញ់ ស្រុកកាងឡុង សួរអំពីបច្ចេកទេសនិងរបៀបចិញ្ចឹមបង្កងសាវទាវក្នុងស្រែស្រូវ។

     ធ្វើស្រះក្នុងស្រែស្រូវ៖ ជីកស្រះជុំវិញស្រែ ទទឹងពី ១,៥-០២ ម៉ែត្រ ជម្រៅ ០១ ម៉ែត្រល្អបំផុត។ ស្រែត្រូវមានបំពង់សម្រាប់បង្ហូតទឹកចេញចូលដើម្បីងាយស្រួលក្នុងការ ផ្លាស់ប្តូរទឹក។  ក្រោយពេលភ្ជួររាស់ដីដើម្បីព្រោះ គប្បីបូមល្បាប់ក្នុង បាតស្រះឲ្យជ្រះ រួច ព្រាចកំបោរជុំវិញស្រះនិងបាញ់វល្លិអំបែឲ្យសព្វស្រែ។

     រដូវចិញ្ចឹម៖ គប្បីចិញ្ចឹមបង្កងក្រោយពេលចុះពូជស្រូវរដូវដើមឆ្នាំ (ព្រលែងពូជ ល្អបំផុត ពេលព្រោះស្រូវបាន ០២ សប្តាហ៍ឬ ០១ សប្តាហ៍ក្រោយពេលស្ទូង)  រក្សាទឹកក្នុងស្រែឲ្យលិចដើម្បីងាយស្រួលឲ្យបង្កងរកចំណីក្នុងស្រែ។

     ជ្រើសពូជ៖ នៅបណ្តាមូលដ្ឋានដែលមានប្រជាប្រិយភាព និងគុណភាព៖ កូនពូជក្នុងមួយក្បាលមានទម្ងន់ពី ០៣-០៥ ក្រាម កម្រិតចិញ្ចឹមក្នុងមួយម៉ែត្រក្រឡាពី ០៣-០៥ ក្បាល រយៈពេលចិញ្ចឹមពី ៤,៥-៥ ខែ។

     ចំណី៖ គួបផ្សំប្រភពចំណីធម្មជាតិដែលមានស្រាប់នៅក្នុងស្រែ ជាមួយចំណីស្រស់ដូចជា៖ ត្រី បង្គា ក្តាម ខ្យង។ល។និងសំណល់ពីផលិតផលក្នុង​រោងចក្រច្នៃជលផល។ អាចបំពេញបន្ថែមចំណីឧស្សាហកម្ម (គ្រាប់មានទំហំល្មមតាមអាយុកាលរបស់បង្កង)។

ចិញ្ចឹមបង្កងក្នុងស្រែគប្បីថែទាំ គ្រប់គ្រងហ្មត់ចត់ ព្រោះមានការទាក់ទងដល់ការផលិតស្រូវ។ ផ្លាស់ប្តូរទឹកញឹកញាប់ បើផ្លាស់ប្ដូរច្រើនលើកកាន់តែល្អ ប៉ុន្តែត្រូវយកចិត្តទុកដាក់ដល់ការសម្រើបឲ្យបង្កងសកដូចចិញ្ចឹមក្នុងស្រះដែរ។ នៅពេលយប់អាស្រ័យបណ្តាប្រភេទរុក្ខជាតិនិងឫសស្រូវត្រូវការជាតិ Oxy ម៉្លោះហើយ ច្រើនខ្វះជាតិ Oxy នៅពេលព្រឹក ប្រសិនបើមានបាតុភាពបង្កងអណ្តែតក្បាលនៅពេលព្រឹកត្រូវផ្លាស់ប្តូរទឹកជាបន្ទាន់។

បង្ការ និងតាមដានជាប្រចាំជំងឺរបស់បង្កង ព្រោះចិញ្ចឹមបង្កងក្នុងស្រែមានការទាក់ទិនដល់អត្រារស់និងទិន្នផលរបស់បង្កង។

ការបាញ់ថ្នាំកម្ចាត់ដង្កូវលើស្រូវក៏ត្រូវប្រុងប្រយ័ត្ន គប្បីបង្ហូតទឹកចេញឲ្យគោកស្រែ ដើម្បីបង្កងចុះទៅក្នុងស្រះអស់ទើបបាញ់ថ្នាំ ដើម្បីជៀសវាងកុំឲ្យថ្នាំធ្លាក់ចុះក្នុងស្រះ។ ក្រោយពេលបាញ់ថ្នាំបានពី ០២-០៣ ថ្ងៃទើបបង្ហូតទឹកចូលស្រែដើម្បីឲ្យបង្កងវិលមករស់នៅក្នុងស្រែដូចធម្មតាវិញ។

គប្បីប្រើបណ្តាប្រភេទថ្នាំដែលមិនសូវមានជាតិពុលដល់បង្កងនិង ជ្រើសបណ្តាពូជស្រូវដែលធន់ទ្រាំនឹងដង្កូវ ដើម្បីកាត់បន្ថយការបាញ់ថ្នាំ។

ប្រមូលផល៖ មុនពេលប្រមូលផល ០២ ខែ អាចប្រមូលផលរំលស់បង្កងធំៗ និងបង្កងដែលក្រធំ លក់មុន។ ពេលបង្កងមានទំហំល្មមចាប់ផ្តើមប្រមូលផលទាំងស្រុង ៕ ប្រែសម្រួល៖ ថាច់ហៀង

           

ទម្រង់ចិញ្ចឹមបង្កងសាវទាវក្នុងស្រែស្រូវ។

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.