• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 04/10/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករស្រុកថ្កូវពង្រីកស្មារតីសាមគ្គីឧបត្ថម្ភគ្នាដើម្បីធ្វើមាន

02/07/2021 10:20

អនុវត្តចលនា “ កសិករផលិត-ធ្វើអាជីវកម្មពូកែ ឧបត្ថម្ភគ្នាដើម្បីធ្វើមាននិងកាត់បន្ថយភាពក្រីក្រស្ថិរភាព “ ដែលសមាគមកសិករវៀតណាមបំផុសចលនា ជារៀងរាល់ឆ្នាំ សមាគមកសិករស្រុកថ្កូវបានកសាងផែនការចង្អុលការជាក់ស្តែង ជាពិសេសពង្រីកស្មារតីសាមគ្គីឧបត្ថម្ភគ្នាក្នុងការរស់នៅ។ ឆ្នាំ ២០២០ ផ្តើមពីបណ្តាចលនារបស់សមាគមបានរួមចំណែកលុបបំបាត់គ្រួសារសមាជិកក្រីក្រ ២៩០ គ្រួ ក្នុងនោះ មានគ្រួសារសមាជិកជនជាតិខ្មែរ ៦៥% ។

បងស៊ើងថាញ់(ខាងស្តាំ) ជាមួយនឹងទម្រង់ដាំបន្លែសុវត្ថិភាព។

លោកយ៉ាងណារ៉ុង អនុប្រធានសមាគមកសិករស្រុកថ្កូវមានប្រសាសន៍ថា៖ បានការយកចិត្តទុកដាក់ចង្អុលការរបស់សមាគមកសិករខេត្ត រួមជាមួយការយកចិត្តទុកដាក់ចង្អុលការផ្ទាល់របស់ថ្នាក់ដឹកនាំស្រុក បណ្តាសកម្មភាពរបស់សមាគមកសិករស្រុកថ្កូវពង្រីក​មានប្រសិទ្ធភាពចលនា “ កសិករប្រឡងប្រណាំងផលិតធ្វើអាជីវកម្មពូកែ សាមគ្គីឧបត្ថម្ភគ្នាដើម្បីធ្វើមាននិងកាត់បន្ថយភាពក្រីក្រស្ថិរភាព “ ។ ឆ្លងតាមរយៈនោះ បានរួមចំណែកជំរុញស្មារតីសមាជិកកសិករម្នាក់ៗឲ្យមានឆន្ទៈមោះមុត ក្លាហាន ហ៊ានគិត ហ៊ានធ្វើ និងជម្នះរាល់ការលំបាកដើម្បីធ្វើមានធ្វើបាន។

សមាគមកសិករស្រុកថ្កូវមានសមាជិក ១៧.៧៩៩ នាក់ (សមាជិកជនជាតិខ្មែរស្រូបយកអត្រា ៦៧%)។ ក្នុងរយៈពេល ៦ ខែដើម ឆ្នាំ ២០២១ ផ្តើមពីប្រភពទុនរបស់មជ្ឈិមសមាគមកសិករវៀតណាម សមាគមកសិករខេត្ត សមាគមកសិករស្រុកបង្កលក្ខណៈឲ្យគ្រួសារសមាជិក ១៥២ គ្រួ (ជនជាតិខ្មែរ ៩៥ គ្រួសារ) បុលទុនជាង ៣,៥ ពាន់លានដុង។ ទន្ទឹមនឹងនោះ សមាគមបង្កលក្ខណៈឲ្យគ្រួសារសមាជិក កសិករ ៩.៣៨០ គ្រួបុលទុនពីធនាគារគោលនយោបាយសង្គមស្រុក សរុបទឹកប្រាក់ជាង ១៨២ ពាន់លានដុង។ គណៈអចិន្ត្រៃយ៍សមាគមកសិករស្រុកនៅទាំងចង្អុលការសមាគមកសិករមូលដ្ឋានពង្រឹង និងបង្កើនគុណភាពសកម្មភាពរបស់ក្រុមសហការផលិត ៣៦៣ ក្រុម (មានសមាជិក ១០.០៨៧ នាក់)​ និងសហករណ៍ ១៧ កន្លែង (មានសមាជិក ១.១១២ នាក់) មានទុនលក្ខន្តិកៈ ១៥,២ ពាន់លានដុង ធ្វើសកម្មភាពលើវិស័យដាំដុះ ចិញ្ចឹមសត្វ និងសេវាកម្មកសិកម្ម។ ឆ្លងតាមរយៈនោះ សមាគមបានដោះស្រាយបញ្ហាលំបាករបស់ក្រុមសហការផលិត ក៏ដូចជាសហករណ៍ ព្រមទាំងធ្វើសេនាធិការឲ្យគណៈកម្មាធិការបក្សដោះស្រាយបញ្ហាលំបាកជាបន្ទាន់ដែលសមាជិកនៅមូលដ្ឋានបានស្នើឡើង។

លោកមាស៊ើងថាញ់សមាជិកក្រីក្រម្នាក់នៃក្រុមដាំបន្លែសុវត្ថិភាពនៅភូមិកាតុក ឃុំហាមយ៉ាងមានប្រសាសន៍ថា៖ “ មុនពេលចូលរួម ជាមួយក្រុមសហការផលិត គ្រួសារខ្ញុំដាំម្រះ ត្រសក់ សាឡាដ។ល។  ប៉ុន្តែទិន្នផលមិនសូវបានខ្ពស់ ហើយលក់ក៏មិនសូវបានតម្លៃខ្ពស់ដែរ។ តាំងពីចូលរួមក្រុមសហការផលិត (ឆ្នាំ ២០១៦) ខ្ញុំបានកម្មាភិបាលកសិកម្មឃុំ និងសមាជិកក្នុងក្រុមជួយណែនាំអំពីរបៀបប្រើជី របៀបជ្រើសពូជ និងរបៀបដាំដុះជាដើម ទើបដំណាំ ០២ កុងរបស់គ្រួសារខ្ញុំទទួលបានទិន្នផលខ្ពស់បង្គួរ។ ទន្ទឹមនឹងនោះ គ្រួសារខ្ញុំនៅទាំងបានក្រុមសហការផលិត ប្រមូលទិញផលិតផលជាមួយតម្លៃសមស្រប ដូច្នោះហើយទើបគ្រួសារខ្ញុំមានប្រាក់ចំណូលខ្ពស់បង្គួរ។ កាលពីមុន ខ្ញុំដាំដំណាំជាច្រើនដូចជា៖ ត្រសក់ សាឡាដ។ល។ ក្រោយពេលទូទាត់ខ្ទង់ចំណាយរួចនៅចំណេញក្នុងមួយកុង ០១ លានដុងក្នុងមួយរដូវ។ ចាប់តាំងពីពេលបានចូលរួមក្រុមសហការផលិតមកទល់ពេលនេះ ខ្ញុំដាំដំណាំដូចមុន លើផ្ទៃដីដដែលនោះដែរ ប៉ុន្តែទូទាត់ខ្ទង់ចំណាយរួច នៅចំណេញខ្ពស់ជាងពី ០២-០៣  ដងបើប្រៀបនឹងកាលពីមុន។ អាស្រ័យហេតុនោះទើបគ្រួសារខ្ញុំរួចផុតពីភាពក្រីក្រកាលពីឆ្នាំ ២០១៨ រួចជីវភាពក៏បានធូរធាជាលំដាប់។ ជាពិសេស គ្រួសារខ្ញុំសន្សំប្រាក់ទិញគោញីបាន ០១ ក្បាល បច្ចុប្បន្នគ្រួសារខ្ញុំមានគោទាំងអស់ ០៣ ក្បាល។

ទន្ទឹមនឹងការឧបត្ថម្ភគ្នាដើម្បីរួចផុតពីភាពក្រីក្រ ផ្តើមពីចលនា “ កសិករផលិតនិងធ្វើអាជីវកម្មពូកែ សាមគ្គីឧបត្ថម្ភគ្នាដើម្បីធ្វើមាន និងកាត់បន្ថយភាពក្រីក្រស្ថិរភាព “ នៅទាំងមានកសិករជាច្រើននាក់ទៀតធ្វើជាគំរូក្នុងការផលិត និងធ្វើអាជីវកម្មមានទម្រង់ចិញ្ចឹមសត្វ ដាំដំណាំនាំមកលទ្ធផលសេដ្ឋកិច្ចខ្ពស់។ កសិករគាងវ៉ាំងតឹម នៅភូមិចើ ឃុំតឹបស៊ើង ជាសមាជិកសមាគមកសិករសម្រេចកិត្តិនាមជាកសិករផលិតធ្វើអាជីវកម្មថ្នាក់ខេត្តមានប្រសាសន៍ថា៖ “ ខ្ញុំចូលរួមប្រជុំជីវភាពសមាគមកសិករឃុំតឹបស៊ើងតាំងពីឆ្នាំ ២០០៩ រហូតមកដល់បច្ចុប្បន្ន។ ចូលរួមប្រជុំជីវភាពសមាគមមានផលប្រយោជន៍យ៉ាងច្រើន គឺបានផ្តោះប្តូររៀនសូត្របទពិសោធន៍ជាច្រើនក្នុងការចិញ្ចឹមសត្វនិងការផលិត។ ចំពោះគ្រួសារខ្ញុំ ក្រៅពីធ្វើស្រែនិងដាំដំណាំនៅទាំងចិញ្ចឹមជ្រូកសាច់ទៀតផង ក្នុងការចិញ្ចឹមសត្វ និងដាំដុះ ខ្ញុំតែងបានសមាជិក និងកម្មាភិបាលសិកម្មឃុំមកជួយណែនាំអស់ពីចិត្ត។ អាស្រ័យហេតុនោះ ទើបគ្រួសារខ្ញុំ មិនសូវជួបបញ្ហាខូចខាតក្នុងការចិញ្ចឹមនិងការផលិត។ ជារៀងរាល់ឆ្នាំផ្តើមពីផ្ទៃដីផលិតស្រូវ ១០ កុង ដីដាំដំណាំ ០៣ កុងនិងចិញ្ចឹមជ្រូកពី ១០-១៥ ក្បាល ទូទាត់ខ្ទង់ចំណាយរួចរាល់ គ្រួសារខ្ញុំចំណេញជិត ១០០ លានដុង​។

ក្នុងរយៈពេល ០៦ ខែដើមឆ្នាំ ២០២១ សមាគមកសិករស្រុកថ្កូវផ្សព្វផ្សាយនិងបំផុសចលនាកសិករចូលរួមចលនាប្រឡងប្រណាំងផលិត ធ្វើអាជីវកម្មពូកែសាមគ្គីឧបត្ថម្ភគ្នាដើម្បីធ្វើមាន និងកាត់បន្ថយភាពក្រីក្រស្ថិរភាពជូនសមាគមសិករទាំងអស់ក្នុងស្រុក។ ចង្អុលការឲ្យសមាគមកសិករមូលដ្ឋានផ្សព្វផ្សាយ ចលនាប្រជាកសិករឱ្យចុះឈ្មោះបណ្តាកិត្តិនាមផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់។  ជាលទ្ធផលតាំងពីដើមឆ្នាំរហូតមកទល់ពេលនេះ ទូទាំងស្រុកមានគ្រួសារសមាជិក ១០.៦៦០ គ្រួចុះឈ្មោះកិត្តិនាមផលិត ធ្វើអាជីវកម្មពូកែគ្រប់លំដាប់ថ្នាក់ ស្រូបយកអត្រាជិត ៦០ នៃចំនួនគ្រួសារសមាជិកក្នុងស្រុក។ ក្នុងនោះ ថ្នាក់ មជ្ឈិមមាន ១១ គ្រួសារ ថ្នាក់ខេត្ត ១៥៧ គ្រួសារ ថ្នាក់ស្រុក ៩៧២ គ្រួសារ និងថ្នាក់មូលដ្ឋាន ៩.៥២០ គ្រួសារ៕

អត្ថបទ‑រូបថត៖សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.