• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 20/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករស្រុកចូវថាញ់មមាញឹកនឹងការចុះពូជស្រូវ រដូវដើមឆ្នាំ ២០២១

14/05/2021 07:56

តាមផែនការផលិតស្រូវរដូវដើមឆ្នាំ ២០២១ ស្រុកចូវថាញ់ចុះពូជ ១៤.៤៩០ ហិកតា។តាមរយៈនោះការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកបានរៀបចំកាលបរិច្ឆេទចុះពូជ ៣ លើក ជូនដល់បណ្តាឃុំ ទីប្រជុំជនក្នុងស្រុក៖ លើកទី ១ ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ មេសាឆ្នាំ ២០២១។ លើកទី ២ ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១៥ ឧសភាឆ្នាំ ២០២១។ លើកទី ៣ ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២១ ។ គិតមកទល់ថ្ងៃទី ០៧ ឧសភា ឆ្នាំ ២០២១ កសិករស្រុកចូវថាញ់ចុះពូជស្រូវបានជិត ៦.៨០០ ហិកតា សម្រេចជិត ៤៧% នៃផែនការ។ ផ្ទៃដីក្រៅពីនោះនឹងចុះពូជបន្តឲ្យសម្រេចមុនថ្ងៃទី ៣១ ឧសភាឆ្នាំ ២០២១ ។

កសិករថាច់ស្រង់(ខាងឆ្វេង)បម្រុងពូជស្រូវចុះពូជតាមកាលបរិច្ឆេទរដូវស្រូវដើមឆ្នាំ ២០២១។

         ភូមិភូខាញ់ ភូមិខាញ់ឡុក និងភូមិចុង-ង ឃុំសុងឡុក បានការិយាល័យកសិកម្ម​និង អភិវឌ្ឍន៍ជនបទស្រុក ចង្អុលការចុះពូជលើក ទី ១ លើផ្ទៃដីជិត ៧៣០ ហិកតា។ លោកយ៉េបភឿង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំសុងឡុកឲ្យដឹងថា៖ បន្ទាប់ពីប្រមូលផលស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ រួច ការិយាល័យកសិកម្មនិង អភិវឌ្ឍន៍ជនបទស្រុកបានប្រកាសកាលបរិច្ឆេទចុះពូជស្រូវរដូវដើមឆ្នាំ ២០២១ សម្រាប់ឃុំ។ ជាពិសេសចង្អុលការឲ្យ ០៣ ភូមិក្នុងឃុំចុះពូជលើកទី ១ ។ តាមរយៈ នោះ គណៈកម្មាធិការប្រជាជនឃុំបានប្រកាសដំណឹងនេះជូនដល់ប្រជាកសិករជាបន្ទាន់។ មូលហេតុដែលស្រុកជ្រើសរើស ០៣ ភូមិ របស់ឃុំសុងឡុកចុះពូជលើកទី ១ អាស្រ័យភូមិទាំង ០៣ នេះមានប្រភពទឹកពីធារាសាស្រ្តវាលស្រែភ្ជាប់នឹងភូមិសាស្រ្តស្រុកកាងឡុងសម្រាប់ស្រោចស្រព។ ផ្តើមពីសក្តានុភាពនោះ ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក បានបែងកាលបរិច្ឆេទចុះពូជឲ្យភូមិទាំង ០៣ នេះមុនគេបង្អស់ បើប្រៀបនឹងបណ្តាមូលដ្ឋានដទៃក្នុងស្រុក។ រីឯភូមិដទៃទៀតក្នុងឃុំ ការិយាល័យចង្អុលការឲ្យចុះពូជសម្រេចក្នុងលើកទី ២។ រដូវស្រូវដើមឆ្នាំ ឆ្នាំនេះនៅលើភូមិសាស្រ្តឃុំបន្តការប្រើពូជស្រូវគុណភាពខ្ពស់ដូចជា៖ OM៥៤៥១, OM ១៨, OM ៤៩០០។

           ម៉ីចាញ់ជាឃុំមួយក្នុងចំណោមឃុំ​ដែលបានកំណត់ឲ្យចុះពូជលើកទី ២ លើផ្ទៃដីជាង ១.៨៩០ ហិកតា។ ពេលទទួលបានដំណឹងភ្លាម មាមីងកសិករក្នុងឃុំ ភ្ជួររាស់និងសម្អាតដីស្រែជាបន្ទាន់ដើម្បីចុះពូជតាមកាលបរិច្ឆេទរបស់ផ្នែកមានសមត្ថកិច្ចប្រកាសព្រមាន។ កសិករថាច់សង្ហារ នៅភូមិព្រែកបណ្តោយ ឃុំម៉ីចាញ់ បានឲ្យដឹងថា៖ ដើម្បីធានាផលិតស្រូវរដូវដើមឆ្នាំ ២០២១ សម្រេចជោគជ័យ មុនពេលចុះពូជ ខ្ញុំតែងធ្វើតាមការប្រកាសព្រមានរបស់ផ្នែកកសិកម្ម៖ ភ្ជួរហាលអាចម៍ដី តិចបំផុត ០២ សប្តាហ៍ មុននឹងចុះពូជដើម្បីធ្វើឲ្យដីផុស កាត់បន្ថយជាតិបង្រៃ ជាតិពុលសរីរាង្គនិងបង្ការជំងឺជាច្រើនប្រភេទ។ ទន្ទឹមនឹងនោះ ខ្ញុំតែងអនុវត្តតាមកាលបរិច្ឆេទចុះពូជជានិច្ច។ ជាមួយនឹងផ្ទៃដី ១,៥ ហិកតារបស់គ្រួសារ ខ្ញុំបែងចុះពូជ ៣ លើក ក្នុងរយៈកាល ១០ ថ្ងៃ (ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ១២ ឧសភា ២០២១)។ ផលិតស្រូវជារៀងរាល់ឆ្នាំ ខ្ញុំតែងអនុវត្តតាមកាលបរិច្ឆេទចុះពូជ និងអនុវត្តតាមទម្រង់ “ ត្រូវម៉្យាង បន្ថយ ០៥ យ៉ាង “ ។

         ប្រើប្រាស់ពូជស្រូវដែលបានទទួលស្គាល់ គឺជាកត្តាសំខាន់មួយដែលផ្នែកកសិកម្ម​ស្រុកបានប្រកាសព្រមានរួចបានមាមីងកសិករស្រុកចូវថាញ់យកចិត្តទុកដាក់អនុវត្តតាមបានល្អ។ កសិករថាច់ស្រង់ នៅភូមិសំរោងធំ (ចុងក្រោម)  ឃុំម៉ីចាញ់ ចែករំលែកថា៖ ពូជស្រូវគឺជាកត្តាសំខាន់មួយក្នុងចំណោមកត្តាសំខាន់។ ម្ល៉ោះហើយ ខ្ញុំតែងជ្រើសពូជស្រូវដែលបានទទួលស្គាល់តាមការណែនាំរបស់ផ្នែកជំនាញ។ ពីព្រោះ ពូជស្រូវដែលបានទទួលស្គាល់ជាពូជអាចធានាគុណភាព ពេលចុះពូជរួចដើមស្រូវលូតលាស់ល្អ  បង្ការដង្កូវក្រាបំផ្លិចបំផ្លាញ និងជៀសវាងជិតដល់ពេលប្រមូលផលស្រូវត្រូវរលំ។ រដូវនេះខ្ញុំប្រើពូជ OM ១៨ ដែលបានទទួលស្គាល់។ នេះជាប្រភេទពូជស្រូវរយៈកាលខ្លី ដំណាក់កាលពីចុះពូជដល់ប្រមូលផលពី ៩០-៩៥ ថ្ងៃ ធន់បាននឹងជាតិប្រៃ រាំងស្ងួត និងដង្កូវក្រាបានល្អ។

         ដើម្បីធានារដូវស្រូវដើមឆ្នាំ ២០២១ សម្រេចទិន្នផលនិងគុណភាពខ្ពស់ លោកង្វៀងម៉ាញ់ថៃ ប្រធានដំណាក់ដាំដុះនិងការពាររុក្ខជាតិស្រុកចូវថាញ់មានប្រសាសន៍ថា៖ ទន្ទឹមនឹងការអនុវត្តន៍ល្អតាមកាលបរិច្ឆេទ ប្រើប្រាស់ពូជស្រូវដែលបានទទួលស្គាល់ មាមីងត្រូវអនុវត្តតាមរបៀបធ្វើវប្បកម្ម ជឿនលឿន “បន្ថយ ០៣ យ៉ាង‑បង្កើន ០៣ យ៉ាង “ “ត្រូវម៉្យាង‑បន្ថយ ០៥ យ៉ាង “ អនុវត្តបណ្តាវិធានការព្រោះជាជួរ  ព្រោះរង្វើលចំនួនពូជស្រូវមិនលើសពី ១២០ គីឡូក្រាមក្នុងមួយហិកតា។ អំពីការបង្ការ ជម្នះដង្កូវក្រា និងជំងឺជាច្រើនប្រភេទ កសិករគប្បីយកចិត្តទុកដាក់ចំពោះប្រភេទជំងឺអាចបំផ្លាញស្រូវដូចជា៖ ជំងឺរលួយស្លឹក ស្អុយកកួរស្រូវ។ល។ ជាពិសេសត្រូវចុះទៅមើល ថែស្រូវជារឿយៗប្រសិនបើឃើញសត្វល្អិតបំផ្លាញ យើងមានវិធីសាស្រ្តការពារជាបន្ទាន់មិនទុកឲ្យហិនហោចស្រូវដែលកំពុងលូតលាស់។

         តាមការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់ រដូវសម្រកឆ្នាំ ២០២០-២០២១ ស្រុកចូវថាញ់ផលិតស្រូវបានជាង ១១.០៨៦ ហិកតា ទិន្នផលផ្ដល់មធ្យម ៧,៣ តោនក្នុងមួយហិកតា (ស្រូវទទឹក) លក់ជាមួយតម្លៃពី ៦.៩០០-៧.៣០០ ដុងក្នុងមួយគីឡូក្រាម ទូទាត់ខ្ទង់ចំណាយរួច កសិករនៅចំណេញពី ២៥-៣០ លានដុងក្នុងមួយហិកតា។ ដោយបានការយកចិត្តទុកដាក់ពីសំណាក់របស់ផ្នែកសិកម្ម រួមជាមួយស្មារតីម្ចាស់ការអនុវត្តល្អតាមកាលបរិច្ឆេទ វិធីសាស្រ្តផលិតស្រូវរបស់កសិករ សង្ឃឹមថាស្រូវរដូវដើមឆ្នាំ ២០២១ នេះ កសិករស្រុកចូវថាញ់នឹងទទួលបានជោគជ័យជាបន្ត៕        

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.