29/12/2020 10:04
ស្រូវរដូវសម្រកនៅភូមិឥដ្ឋ។
រដូវសម្រកគឺជារដូវសំខាន់បំផុតប្រចាំឆ្នាំ ដូច្នោះហើយពេលកំពុងប្រមូលផលស្រូវរដូវវស្សានៅឡើយ ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកបានចង្អុលការឲ្យបណ្តាផ្នែកជំនាញ ជាពិសេសកម្មាភិបាលកសិកម្ម សមាគមកសិករបណ្តាឃុំចលនាកសិករអនុវត្តល្អការងាររៀបចំអនាម័យផ្ទៃដីផលិតស្រូវ អនុវត្តបណ្តាបច្ចេកទេសផលិតដូចជា៖ចន្លោះពេល ប្រមូលផលស្រូវពីរដូវមួយទៅរដូវមួយតិចបំផុត ១០ ថ្ងៃ ។ អនុវត្តវិធានការផលិតស្រូវតាមរូបភាពបន្ថយ ០៣ យ៉ាង បង្កើន ០៣ យ៉ាង។ តាមការត្រួតពិនិត្យរបស់ការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក រដូវស្រូវសម្រកឆ្នាំ ២០២០-២០២១ កសិករនៅស្រុកកាងឡុងចុះពូជបានជាង ១១.៣០០ ហិកតា សម្រេចអត្រា ១០០% នៃផែនការ។
រួមជាមួយប្រជាកសិករក្នុងស្រុក ប្រជាកសិករនៅឃុំហ្វៀងហោយ អនុវត្តល្អតាមកាលបរិច្ឆេទចុះពូជដែលផ្នែកជំនាញបានប្រកាសព្រមានដែរ។ បច្ចុប្បន្ននៅលើភូមិសាស្រ្តឃុំចុះពូជបានជាង ២.២៨០ ហិកតា សម្រេចអត្រា ១០០% នៃផែនការ។ កសិករនៅទីនេះប្រើបណ្តាពូជស្រូវដែលបានទទួលស្គាល់ដូចជា៖ ពូជស្រូវដាយថើម ៨ OM ៥៤៥១ OM ៤៩០០ OM ៤២៩ ។ល។
បងង្វៀងធីហ្វៀង បុគ្គលិកកសិកម្មឃុំហ្វៀងហោយបានឲ្យដឹងថា៖ ពេលទទួលបានសេចក្តីប្រកាសលេខ ៧៩/TB-UBND របស់គណៈកម្មាធិការប្រជាជនស្រុកភ្លាម ឃុំក៏ចង្អុលការឲ្យកម្មាភិបាលកសិកម្មនិងបណ្តាអង្គការមហាជនផ្សព្វផ្សាយដល់ប្រជាជនក្នុងឃុំជាបន្ទាន់។ ផ្តុំកម្លាំងចលនាកសិករឲ្យរៀបចំដីធ្លីដើម្បីចុះពូជស្រូវក្នុងរង្វង់ពី ០៣ ដល់ ០៥ ថ្ងៃ តាមសេចក្តីប្រកាសរបស់គណៈកម្មាធិការប្រជាជនស្រុក។
កសិករគឹមង៉ុកថាញ់នៅភូមិឥដ្ឋឃុំហ្វៀងហោយបានឲ្យដឹងថា៖ គ្រួសារខ្ញុំធ្វើស្រែ ០១ ហិកតា។ រដូវវស្សាកន្លងហើយ គ្រួសារខ្ញុំប្រមូលផលស្រូវរួចស្រេចកាលពីថ្ងៃទី ២៥ វិច្ឆិកាម៉្លេះ ប៉ុន្តែខ្ញុំរង់ចាំដល់មានកាលបរិច្ឆេទចុះ ពូជរបស់ផ្នែកជំនាញ ទើបខ្ញុំចុះពូជស្រូវរដូវសម្រកឆ្នាំ ២០២០-២០២១ ។ បើតាមខ្ញុំយល់ឃើញថា មុននឹងប្រកាសកាលបរិច្ឆេទចុះពូជជូនកសិករបណ្តាផ្នែកជំនាញបានពិគ្រោះយោបល់គ្នាយ៉ាងច្បាស់លាស់ហើយទើបកំណត់កាលបរិច្ឆេទ ដោយមានបំណងចង់ឲ្យកសិករជម្នះបានការខាតបង់ គ្រោះធម្មជាតិអាសន្នរោគផ្សេងៗបណ្តាលឲ្យទិន្នផលថយចុះទាំងមូលក្នុង០១រដូវនោះ។ ម៉្លោះហើយ ជារៀងរាល់ឆ្នាំ ខ្ញុំតែងអនុវត្តល្អតាមកាលបរិច្ឆេទចុះពូជរបស់ផ្នែកជំនាញបានប្រកាសព្រមាន។ ជាមួយនឹងផ្ទៃដី ០១ ហិកតា គ្រួសារខ្ញុំចុះពូជក្នុងរង្វង់ ០២ ថ្ងៃគឺថ្ងៃទី ០៩ ទី ១០ ធ្នូ។ រដូវនេះគ្រួសារខ្ញុំប្រើពូជ ០២ ប្រភេទដែលបានទទួលស្គាល់៖ ដាយថើម ៨ និង OM ៥៤៥១ ដោយវិធានការផលិតស្រូវ បន្ថយ ០៣ យ៉ាង បង្កើន ០៣ យ៉ាង។បច្ចុប្បន្នស្រូវគ្រួសារខ្ញុំកំពុងលូតលាស់ល្អ។
លោកង្វៀងវ៉ាំងអា ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកកាងឡុងមានប្រសាសន៍ថា៖ ទន្ទឹមនឹងការប្រកាសព្រមានឲ្យមាមីងកសិកររៀបចំដីធ្លីបានស្អាតបាតនិងចុះពូជតាមកាលបរិច្ឆេទ ការិយាល័យនៅទាំងចង្អុលការបណ្តាឃុំប្រកាសព្រមាន ណែនាំកសិករឱ្យប្រើពូជស្រូវជាសក្តានុពលនិងបណ្តាពូជស្រូវ OM ៥៤៥១ OM ៤៩០០ OM ៤២៩ និង ពូជស្រូវដាយថើម ៨ OM ៩៩២១ ST ២៤ ST ២៥ ។ ទន្ទឹមនឹងនោះ ប្រកាសព្រមានជូនកសិករឲ្យទៅពិនិត្យស្រូវជារឿងៗ យកចិត្តទុកដាក់ការពារជំងឺដែលអាចកើតមានលើដើមស្រូវរដូវសម្រកដូចជា៖ ជំងឺរលួយស្លឹក ជំងឺបាក់កកួរ។ល។ប្រសិនបើប្រទះឃើញសត្វល្អិតណាចម្លែកបំផ្លាញស្រូវត្រូវរាយការណ៍ជូនដល់បណ្តាផ្នែកជំនាញដោះស្រាយជាបន្ទាន់៕
អត្ថបទ‑រូបថត៖ សុជា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។