• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករភូមិញ៉ែទឺពង្រីកផ្ទៃដីដាំដំណាំ

07/11/2023 09:17

អាស្រ័យផ្លាស់ប្ដូរពូជដំណាំសមស្របរួមជាមួយនឹងបណ្ដាទម្រង់ដាំដំណាំឆ្លាស់រដូវមានប្រសិទ្ធភាព មានគ្រួសារកសិករខ្មែរជាច្រើននៅភូមិញ៉ែទឺ (បេ) ឃុំហាមយ៉ាង ស្រុក ថ្កូវទទួលបានប្រាក់ចំណូលពី ៥៥ - ៦០ លានដុងក្នុងមួយរដូវ (០១ ហិកតា)។ មា មីងកសិករក្នុងភូមិនេះកំពុងបើកទូលាយផ្ទៃដីដាំដំណាំបន្ថែម សំដៅបង្កើតចេញផលិតផលមានគុណភាពច្រើនបម្រើទីផ្សារក្នុងនិងក្រៅខេត្ត។

កសិករភូមិញ៉ែទឺ (បេ) ថែទាំពោត។

     ផ្ទៃដីផលិតកសិកម្ម (ជាង ១០០ ហិកតា) របស់ភូមិញ៉ែទឺ (បេ) ភាគច្រើនជាដីខ្សាច់ ម៉្លោះហើយមានតម្លាភាពខាងការដំណាំគ្រប់គ្រប់ប្រភេទ។ ថ្វីត្បិតដូច្នោះ មុនឆ្នាំ ២០ ១៨ មាមីងកសិករនៅទីនេះជួបលំបាកអំពីប្រភពទឹកសាបសម្រាប់បម្រើការស្រោច ស្រពដំណាំ។ ដល់ដើមឆ្នាំ ២០១៩ ប្រព័ន្ធធារាសាស្រ្តបានអនុវត្តសម្រេច  ដើមឆ្នាំ ២០២០ សំណង់បណ្ដាញអគ្គិសនីសម្រាប់បម្រើឲ្យការដាំដុះនៅភូមិញ៉ែទឺ (បេ) បន្ត អនុវត្តសម្រេចរួចដាក់ឲ្យប្រើប្រាស់ទៀត អាចស្រោចស្រពផ្ទៃដីដំណាំជាង ១០០ ហិក តារបស់មាមីងកសិករក្នុងភូមិ។ បន្ទាប់ពីមានអគ្គិសនី មាមីងកសិករក្នុងភូមិអន្ទងចូល ដើម្បីដាំដំណាំ ភាគច្រើនគឺពោតនិងល្ពៅ។

     កសិករថាច់តៀង កើតឆ្នាំ ១៩៦០ នៅភូមិញ៉ែទឺ (បេ) ធ្លាប់មានបទពិសោធន៍ច្រើនក្នុង ការដាំដំណាំច្រើនឆ្នាំចែករំលែក៖ គ្រួសារលោកមានដីដាំដំណាំ ០៥ កុង។ ចាប់តាំង ពីភូមិញែទឺ (បេ) បានរដ្ឋវិនិយោគអន្ទងអគ្គិសនីចូលឲ្យសម្រាប់ដាំដំណាំ រៀងរាល់ឆ្នាំ គ្រួសារលោករៀបចំដាំដំណាំ ០៣ រដូវ (ពោត ០២ រដូវ ល្ពៅ ០១ រដូវ)។ ជាក់ស្ដែង ពោតចុះពូជរដូវទី ១ ចាប់ពីខែឧសភាដល់ខែកក្កដា រដូវទី ២ ចាប់ពីខែសីហាដល់ខែ តុលា។ ចំណែកល្ពៅដាំនៅចុងខែមករានៃឆ្នាំបន្ទាប់។ ក្រោយពេលគិតប្រាក់ចំណាយ រួច ពោតចំណេញជាង ៣០ លានដុងក្នុងមួយរដូវ ល្ពៅចំណេញជាង ២៥ លានដុង ក្នុងមួយរដូវ។

     លោកដុងមិញហ្វាង ប្រធានគណៈកម្មការប្រជាជនភូមិញ៉ែទឺ (បេ) បានឲ្យដឹងថា ចាប់ តាំងពីឆ្នាំ ២០២០ មកទល់ពេលនេះ មាមីងកសិករភូមិញ៉ែទឺ (បេ) ភាគច្រើនដាំពោត សម្រេចបានផលខ្ពស់។ បច្ចុប្បន្ន តម្លៃពោតជិត ១០.០០០ ដុងក្នុងមួយគីឡូក្រាម ម៉្លោះហើយផ្ទៃដីដាំពោតបានមាមីងកសិករពង្រីកយ៉ាងរហ័ស។ អ្នកចុះឈ្មោះដាំពោត បានអាជីវកម្មវិនិយោគគ្រាប់ពូជ ជី ថ្នាំការពាររុក្ខជាតិនិងផ្ទេរជូនបច្ចេកទេស។ ពេល ប្រមូលផល អាជីវកម្មប្រមូលទិញផ្លែពោតរួចគិតខ្ទង់ដែលបានវិនិយោគជាមួយកសិករ ។

     លោកដុងមិញហ្វាងឲ្យដឹងបន្ថែម៖ សម្រេចបានលទ្ធផលខាងលើ អាស្រ័យបានគ ណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជនឃុំហាមយ៉ាងនិងបណ្ដាស្ថាប័នជំនាញ របស់ស្រុកថ្កូវកំណត់ទិសដៅជួយឲ្យមាមីងកសិករជ្រើសពូជដំណាំសមស្រប សម្រប សម្រួលតាមការប្រែប្រួលនៃធាតុអាកាស។ ទន្ទឹមនឹងនោះ សហការចាត់តាំងវគ្គហ្វឹក ហាត់ទម្រង់ពង្រីកការផលិត។ ចង្អុលការពង្រឹងនិងរៀបចំបណ្ដាក្រុមសហការផលិត លើភូមិសាស្រ្ត ព្រមទាំងតាមដានទាន់ពេលបណ្ដាបញ្ហាទាក់ទងដល់ការប្រែប្រួលនៃ ធាតុអាកាស ជួយឲ្យប្រជាជនក្ដាប់បានរួចម្ចាស់ការក្នុងការផលិត៕

អត្ថបទ- រូបថត៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.