13/10/2020 19:25
ទម្រង់ដាំត្រសក់ស្រូវផ្អែមផ្លែមូល។ រូបថត៖ ថាញ់ក្វាង
ដើម្បីពង្រីកវិស័យកសិកម្មជនបទសម្របសម្រួលជាមួយអាកាសធាតុប្រែប្រួល គណៈកម្មាធិការបក្សខេត្តត្រាវិញបានដាក់ចេញដំណោះស្រាយជាច្រើន ក្នុងនោះយកចិត្តទុកដាក់ដល់ការពង្រីកកសិកម្មបច្ចេកវិទ្យាខ្ពស់។ ខេត្តចង្អុលការបណ្តមន្ទីរ ផ្នែកពាក់ព័ន្ធ បណ្តាមូលដ្ឋានជំរុញការស្រាវជ្រាវផ្ទេរជូន និងអនុវត្តវិទ្យាសាស្រ្តបច្ចេក វិទ្យាជឿនលឿនក្នុងទូទាំងបណ្តាវគ្គរបស់កន្សោមតម្លៃផលិតមុខទំនិញ អាទិភាពវិនិយោគដកពិសោធន៍ ជ្រើស បង្កាត់ ប្រើប្រាស់បណ្តាប្រភេទពូជថ្មី បណ្តាកំណត់ក្នុងការផលិតសម្រេចប្រសិទ្ធភាព បង្កើនបច្ចេកវិទ្យាស្រោចស្រពប្រិតសំចៃទឹក។ល។
ទូទាំងខេត្តបច្ចុប្បន្នមានផ្ទៃដីផលិតកសិកម្មជិត ១៧.០០០ ហិកតាបានអនុវត្តបច្ចេកវិទ្យាខ្ពស់ ស្រូបយក ៤,៥% នៃផ្ទៃដីផលិតកសិកម្មរួមរបស់ខេត្ត។ បណ្តាបច្ចេកវិទ្យាដូចជាស្រោចទឹកដោយចំពួយអេលិចត្រូនិច ផ្ទះសំណាញ់ ផលិតសម្រេចសម្បទា VietGAP GlobalGAP សរីរាង្គ ចិញ្ចឹមជលផលវប្បកម្ម វប្បកម្មទំនើប។ល។
ផ្តើមពីមូលនិធិឧបត្ថម្ភកសិករខេត្តត្រាវិញ រយៈពេលកន្លង ខេត្តឧបត្ថម្ភគ្រួសារសមាជិកកសិករជិត ៤.០០០ គ្រួផ្លាស់ប្តូរ និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនក្នុងការផលិតជាមួយ ៣២៤ គម្រោងការ រួមចំណែកដោះស្រាយការងារធ្វើជូនពលករជនបទជាង ៣.៨០០ នាក់ កសាងសម្រេចជិត ២០០ ទម្រង់សេដ្ឋកិច្ចសមូហភាពមានប្រសិទ្ធភាព។ គិតមកទល់ពេលនេះ ប្រភពទុនរបស់មូលនិធិជាង ៣០ ពាន់លានដុង ក្នុងនោះទុនរបស់មជ្ឈិមប្រគល់សិទ្ធិឲ្យជាង ៩,៤ ពាន់លានដុង ថវិកាខេត្ត ០៧ ពាន់លានដុង ថវិកាស្រុក ៩,៦ ពាន់លានដុង និងចំនួនប្រាក់មូលដ្ឋានចលនាបានជាង ០៤ ពាន់លានដុង។
មានទម្រង់ផលិតតាមរូបភាពនេះជាច្រើនបានពង្រីកប្រសិទ្ធភាព និងបើកទូលាយ ជួយគ្រួសារក្រីក្ររាប់ពាន់គ្រួរួចផុតពីភាពក្រីក្រឈានឡើងលំនឹងជីវភាព។ តួយ៉ាងដូចជាទម្រង់ដាំត្រសក់ស្រូវផ្អែមផ្លែមូលក្នុងផ្ទះសំណាញ់ អនុវត្តបច្ចេកវិទ្យាខ្ពស់របស់កសិករឃុំលឿងហ្ វា(អា) ស្រុកចូវថាញ់ ក្នុងមួយឆ្នាំចំណេញពី ១,២-១,៨ ពាន់លានដុងក្នុងមួយហិកតា។ ទម្រង់ដាំក្រូចត្លុងសម្បកខៀវតាមសម្បទា VietGAP ឃុំលឿងហ្វា ស្រុកចូវថាញ់ក្នុងមួយឆ្នាំចំណេញពី ២០០-៣០០ លានដុងក្នុងមួយហិកតា ។ គម្រោងការដាំដំណាំតាមទិសដៅសុវត្ថិភាពនៅឃុំទ្រឿងឡុងហ្វា ទីផ្សាររួមខេត្តយ្វៀងហាយក្នុងមួយឆ្នាំចំណេញជាង ៨០ លានដុងក្នុងមួយហិកតា ។ល។
ឃុំលឿងហ្វា (អា) មានអត្រាជនរួមជាតិ ខ្មែរជាង ៧០% ជីវភាពសំខាន់អាស្រ័យលើរបរកសិកម្ម។ ស្ថានភាពអាកាសធាតុប្រែប្រួល រាំងស្ងួតជ្រាបជាតិជូរប្រៃកើតឡើងពីមួយ ថ្ងៃកាន់តែធ្ងន់ធ្ងរបណ្តាលជះឥទ្ធិពលដល់ការផលិតរបស់កសិករ។ ផ្តើមពីស្ថានភាពខាងលើ សមាគមកសិករឃុំលឿងហ្វា (អា) បានចលនាប្រជាជនផ្លាស់ប្តូររចនាសម្ព័ន្ធផលិតដំណាំ ចិញ្ចឹមសត្វដោយអនុវត្តវិទ្យាសាស្រ្ត-បច្ចេកទេសក្នុងការផលិតសម្របសម្រួលជាមួយធាតុអាកាស ។ ឆ្នាំ ២០១៩ សមាគមបានបង្កើតក្រុមសមាគមកសិករអាជីពដាំដំណាំបច្ចេកវិទ្យាខ្ពស់ ផលិតតាមកន្សោមតម្លៃ និងអនុវត្តទម្រង់ដាំត្រសក់ស្រូវផ្អែមផ្លែមូល ដាំដំណាំក្នុងផ្ទះសំណាញ់មានសមាជិក ១១ រូបចូលរួម។ ផ្តើមពីថវិកាវិនិយោគសរុបរួម ២,៣៥ ពាន់លានដុង ក្នុងនោះប្រភពទុនបុលអាទិភាពពីមូលនិធិឧបត្ថម្ភកសិករមជ្ឈិម ០១ ពាន់លានដុង ទឹកប្រាក់ក្រៅពីនោះគឺសមាជិកបដិភាគ ក្រុមផ្សព្វផ្សាយកសាងផ្ទះសំណាញ់លើផ្ទៃដី ០១ ហិកតា។
បងថាច់ចន្ធី ប្រធានសមាគមកសិករឃុំលឿងហ្វា (អា) បានឲ្យដឹង៖ នេះជាទម្រង់អាជីពរបស់ក្រុមសមាគមកសិករនិងជាកន្លែងចង្អុលការរបស់ឃុំលឿងហ្វា (អា) ហើយក៏ជាទម្រង់ដំបូងបង្អស់របស់មូលនិធិឧបត្ថម្ភសមាគមកសិករឲ្យបុលទុនអាទិភាពជាមួយកម្រិតមិនលើសពី ១០០ លានដុងក្នុងមួយគ្រួសារ។ ត្រសក់ស្រូវផ្អែមផ្លែមូលក្រោយពេលដាំបានជិត ០៣ ខែប្រមូលផល។
តាមបងចន្ធី ប្រសិនលក់ដោយតម្លៃជាមធ្យម ៤០.០០០ ដុងក្នុងមួយគីឡូក្រាម ជាមួយផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ត្រសក់ស្រូវផ្អែមផ្លែមូល និងដាំដំណាំក្នុងផ្ទះសំណាញ់កសិករចំណេញពី ១២០-១៨០ លានដុងក្នុងមួយឆ្នាំ ខ្ពស់ជាង ១០ ដងបើប្រៀបនឹងផលិតស្រូវ។ ទន្ទឹមនឹងនោះ ក្រុមនៅទាំងដោះស្រាយការងារធ្វើលំនឹងជូនពលករនៅមូលដ្ឋានពី ១០-១២ រូបទៀតផង។ ផ្តើមពីប្រសិទ្ធភាពរបស់ទម្រង់ ក្រុមមានគ្រួសារកសិករចូលរួមបន្ថែមក្នុងទម្រង់ ០៦ គ្រួ។ គិតមកទល់ពេលនេះ ក្រុមអាជីពសមាគមកសិករឃុំលឿងហ្វា (អា) មានសមាជិក ១៧ រូប។ ទម្រង់បានសម្រេច ហើយបានអះអាងថាការអនុវត្តន៍បច្ចេកវិទ្យាក្នុងការផលិតត្រសក់ស្រូវផ្អែមផ្លែមូលនិយាយដោយឡែក បណ្តាកសិផលនិយាយរួមជាការចាំបាច់ ដើម្បីបង្កើតចេញកសិផលគុណភាព ធានាសុវត្ថិភាពគ្រឿងបរិភោគ និងបង្កើនប្រភពចំណូលជូនកសិករលើអង្គភាពផ្ទៃដីផលិតតែមួយ។
លោកង្វៀងតឿងលីន អនុប្រធានការរិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកចូវថាញ់បានអះអាងថា៖ ដាំត្រសក់ស្រូវផ្អែមផ្លែមូល និងដាំដំណាំក្នុងផ្ទះសំណាញ់ប្រើប្រាស់ប្រព័ន្ធស្រោចស្រពដោយចំពួយជួយប្រិតសំចៃទឹក ផ្ទះសំណាញ់បង្ការបានសត្វបំផ្លាញម៉្លោះហើយកាត់បន្ថយដង្កូវជំងឺ មិនសូវប្រើប្រាស់ថ្នាំការពាររុក្ខជាតិ ព្រោះហេតុនោះបានជួយអនាម័យបរិស្ថាន។ នេះជាទម្រង់ផលិតកសិកម្មតាមទិសដៅស្ថិរភាពសម្របសម្រួលជាមួអាកាសធាតុប្រែប្រួលនាពេលបច្ចុប្បន្ននេះ។
ខេត្តបន្តស្រាវជ្រាវគោលនយោបាយឧបត្ថម្ភទាក់ទាញអាជីវកម្មធំៗ បណ្តាសហករណ៍ឬកសិដ្ឋានមានទ្រង់ទ្រាយ ប្រភពកម្លាំងរឹងមាំវិនិយោគលើវិស័យកសិកម្មជនបទ។ បណ្តាអង្គភាពដែលពាក់ព័ន្ធឧបត្ថម្ភកសិករកសាងស្លាកសញ្ញា ណែនាំភូមិសាស្រ្ត ស្វែងរកប្រភពដើម។ កសាងផែនការបណ្តុះបណ្តាល ហ្វឹកហាត់វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជូនអាជីវកម្ម សហករណ៍បណ្តាអង្គការចាត់តាំង បុគ្គលឆ្លើយតបតម្រូវការអំពីប្រភពធនធានក្នុងការពង្រីកកសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។