• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករង្វៀងវ៉ាំងហៀង៖ មានប្រភពចំណូលជិត ០,៧ ពាន់ លានដុងក្នុងមួយឆ្នាំអាស្រ័យអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិត

18/05/2021 08:38

០៥ ឆ្នាំបន្តបន្ទាប់ (២០១៧-២០២១) កសិករង្វៀងវ៉ាំងហៀង នៅភូមិពិសី ឃុំភឿងថាញ់ ស្រុកកាងឡុងបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត។ ជាមួយស្មារតីព្យាយាម ហ៊ានគិត ហ៊ានធ្វើ បងបានឈានមុខក្នុងការអនុវត្តបណ្ដារបៀបធ្វើថ្មីទៅក្នុងការផលិតកសិកម្មរបស់គ្រួសារ ឆ្លងតាមរយៈនោះបានរួមចំណែកបង្កើនទិន្នផលនិងគុណភាពផលិតផល (ស្រកានាគនិងក្រូចវល្លិ៍ផ្អែម) ទទួលបានប្រភពចំណូលជាមធ្យមពីទម្រង់ដាំស្រកានាគរបស់បងជិត ០,៧ ពាន់លានដុងក្នុងមួយឆ្នាំលើផ្ទៃដី ១,៨ ហិកតា ព្រមទាំងដោះស្រាយការងារធ្វើជូនពលករពី ១៥-២០ នាក់ ទទួលបានប្រាក់ចំណូលលំនឹងពី ១៥០.០០០-២០០.០០០ ដុងក្នុងមួយថ្ងៃ។

កសិករ ង្វៀងវ៉ាំងហៀង ជាមួយទម្រង់ដាំក្រូចវលិ៍្ល។ រូបថត៖ ហ៊ឺវហ្វេ

          ចែករំលែកបទពិសោធន៍ធ្វើមានរបស់គ្រួសារ បងហៀងបានឲ្យដឹង៖ ឆ្នាំ ២០០៩ ពេលស្ថានភាពដាំដំណាំនិង ផលិតស្រូវនៅលើផ្ទៃដីទួលខ្ពស់ក្នុងតំបន់ភូមិពិសីជួបការលំបាកច្រើន លទ្ធផលសេដ្ឋកិច្ចសម្រេចមិនបានខ្ពស់ រួមជាមួយនោះ អាស្រ័យជះឥទ្ធិពលពីអាកាសធាតុប្រែប្រួលមិនប្រក្រតីបណ្ដាលឲ្យរាំងស្ងួត ជ្រាបជាតិប្រៃ។ល។ ម៉្លោះហើយ ការម្ចាស់ការប្រភពទឹកសម្រាប់ស្រោចស្រពដំណាំជួបការលំបាកច្រើន។ ខណៈនោះ គ្រួសារសម្រេចចិត្តបង្វែរផ្ទៃដីផលិតស្រូវ ០,២ ហិកតាមកដាំស្រកានាគសាច់ក្រហមចំនួន ៥០ គុម្ព។ ដើម្បីបង្កើនប្រសិទ្ធភាពនិង ប្រភពចំណូលសម្រាប់ជីវភាពប្រចាំថ្ងៃគ្រួសារគាត់បានគួបផ្សំដាំដំណាំផ្សេងឆ្លាស់នឹងស្រកានាគដោយរបៀបយកខ្លីចិញ្ចឹមវែង។ ក្រោយពេលដាំបាន ០៨ ខែ ស្រកានាគអំណោយផល។ ផ្ដើមពីទម្រង់ដាំស្រកានាគ គ្រួសារគាត់សន្សំបានប្រាក់រួចជួលដីបន្ថែមសម្រាប់ផលិត គិតមកទល់ពេលនេះ គ្រួសារគាត់ដាំស្រកានាគបានជាង ២,៣ ហិកតា ក្នុងនោះមាន ១,៨ ហិកតាកំពុងអំណោយផលប្រមាណ ០,៥ ពាន់លានដុងក្នុងមួយហិកតា និង ០,៥ ហិកតាទើបដាំបានមួយឆ្នាំ។

           ដើម្បីវិនិច្ឆ័យស្រកានាគឲ្យចេញផ្លែរដូវផ្ទុយដោយរបៀបកម្ដៅដោយអំពូលភ្លើងសម្រេចទិន្នផលនិងគុណភាពផ្លែល្អ ឆ្លើយតបតម្រូវការនីហរ័ណ បងជាកសិករមួយរូបក្នុងចំណោមកសិករឈានមុខរបស់ស្រុកកាងឡុងប្រើអំពូលភ្លើងលឿងនៅឆ្នាំ ២០១៨ អាស្រ័យដោយសមាគមកសិករខេត្តសហការជាមួយក្រុមហ៊ុនភាគហ៊ុនអំពូលភ្លើង-កំប៉ុងទឹករ៉ាងដុងផ្សព្វផ្សាយ។ តាមរយៈទម្រង់អនុវត្តរបស់បងបានធ្វើឲ្យផ្លាស់ប្ដូរការយល់ដឹងរបស់អ្នកដាំស្រកានាគក្នុងការប្រើប្រភេទអំពូលភ្លើងប្រិតសំចៃអគ្គិសនី ប៉ុន្តែធានាទិន្នផល ពេលវេលាចេញផ្កានិងកម្រិតផ្ការបស់ស្រកានាគក៏ដូចប្រើអំពូលភ្លើងសរសៃដែរ។ ទន្ទឹមនឹងនោះ ឆ្នាំ ២០១៩ ក្រោយពេលបានស្វែងយល់អំពីតម្លៃនៃក្រូចវល្លិ៍ពូជផ្អែម បងង្វៀងវ៉ាំងហៀង បានដាំពិសោធន៍ចំនួន ១០០ ទងលើផ្ទៃដី ១.០០០ ម៉ែត្រក្រឡា ពូជបានទិញមកពីខេត្តសុកត្រាំង ជាមួយតម្លៃ ១៥០.០០០ ដុងក្នុងមួយទង។

           បងង្វៀងវ៉ាំងហៀងបានឲ្យដឹងថា៖ ជាមួយតម្លៃក្រូចដូចសព្វថ្ងៃនេះ បានឈ្មួញប្រមូលទិញជាមួយតម្លៃ ៣០.០០០ ដុងក្នុងមួយគីឡូក្រាម។ ក្រូចរបស់គ្រួសារបងទាំងអស់បានដាំដោយមិនប្រើថ្នាំគីមីសាស្រ្តដើម្បីបង្ការ កម្ចាត់ជំងឺដង្កូវឡើយ។ ក្រោយពេលដាំបានជិត ០១ ឆ្នាំ ក្រូចវល្លិ៍អំណោយផលប្រមាណ ០៣ តោនក្នុងមួយឆ្នាំ ហើយលក់ជាមួយតម្លៃពី ២២.០០០-២៥.០០០ ដុងក្នុងមួយគីឡូក្រាម។ នេះជាប្រភេទពូជដំណាំផ្ដល់តម្លៃសេដ្ឋកិច្ចខ្ពស់បង្គួរហើយបានអាជីវកម្មជាច្រើនប្រមូលទិញនីហរ័ណនិងផលិតភេសជ្ជៈ។ នៅពេលខាងមុខ គ្រួសារបងនឹងពង្រីកផ្ទៃដីដាំក្រូចវល្លិ៍ ហើយចាត់ទុកនេះជាដំណាំចម្បងទី ២ ក្នុងសេដ្ឋកិច្ចចម្ការរបស់គ្រួសារ ព្រោះចំណាយទុនតិច មិនសូវបង់កម្លាំងថែទាំ សមស្របជាមួយនឹងអ្នកចម្ការ៕ 

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 2)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.