• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករឃុំឡុងវិញជាមួយនឹងពហុសណ្ឋានសត្វចិញ្ចឹម

15/12/2022 14:45

    ដើម្បីលើកកម្ពស់ជីវភាពប្រជាជនលើភូមិសាស្រ្ត រដ្ឋអំណាចមូលដ្ឋានឃុំឡុងវិញ ស្រុកយ្វៀងហាយតែងផ្សព្វផ្សាយឲ្យប្រជាជនអនុវត្តពហុសណ្ឋាន សត្វចិញ្ចឹម។ រួមជាមួយនោះ ដោះស្រាយឲ្យមាមីងកសិករដែលមាន​តម្រូវការអំពីទុនបានប្រសព្វជាមួយបណ្ដាប្រភពទុនគោលនយោបាយ មូលនិធិឧបត្ថម្ភកសិករ។ល។ ម៉្លោះហើយ មាមីងកសិករកាន់តែមានភាពស្វាហាប់ក្នុង​ការវិនិយោគចិញ្ចឹមសត្វ។

ទម្រង់ចិញ្ចឹមពពែរបស់គ្រួសារបងថាច់តាយ។

   ឆ្នាំ ២០១៨ គ្រួសារបងថាច់តាយ នៅភូមិព្រែកកន្ទីរ បានមូលដ្ឋានឧទ្ទេសនាមឱ្យ​បុល​ទុនពីធនាគារគោលនយោបាយសង្គមបាន ២០ លានដុង ទិញពពែមេចំនួន ៣ ក្បាល និងពពែឈ្មោល ១ ក្បាលដោយតម្លៃ ១២ លានដុង ចំនួនទុនដែលនៅសេសសល់ទុកសម្រាប់កសាងទ្រុងពពែ រួចសន្សំ​បានប្រាក់កាសគួបផ្សំខ្លះទៀត គ្រួសារបងទិញគោមេបន្ថែម ១ ក្បាលទៀតមកចិញ្ចឹម ពីព្រោះតាម​ការយល់ឃើញរបស់បងតាយ នៅតំបន់ជនបទមានស្មៅច្រើន អាចចិញ្ចឹមបានទាំងពពែ និងគោ។ ជាទម្រង់ថ្មីចំពោះគ្រួសារបង ម៉្លោះហើយក្នុងពេលចិញ្ចឹម បងតែងស្វែងយល់អំពី​របៀបចិញ្ចឹមតាមរយៈសៀវភៅ កាសែត។ អាស្រ័យហេតុនោះ ការចិញ្ចឹមពពែរបស់គ្រួសារ​បងកាន់តែមានប្រសិទ្ធភាព។ ជាក់ស្ដែងក្នុងឆ្នាំ ២០២២ គ្រួសារបងលក់ពពែពូជ ពពែសាច់​បានជិត ២០ ក្បាល(ពីពពែមេ ០៧ ក្បាល) ទទួលបានប្រភពចំណូលជិត ៧០ លានដុង ក្នុងពេលនោះ ប្រាក់ចំណាយក្នុងរយៈពេលចិញ្ចឹមជិត ២០%។

    បងថាច់តាយ ចែករំលែក៖ ចិញ្ចឹមពពែមិនបង់កម្លាំងច្រើនដូចសត្វចិញ្ចឹម​ដទៃឡើយ គ្រាន់តែធ្វើទ្រុងតាមការណែនាំរបស់ផ្នែកជំនាញ។ ទ្រុងត្រូវធ្វើកម្ពស់ពីមុខដីប្រ​មាណ ១,៤ ម៉ែត្រ បង្កឱ្យមានខ្យល់ចូលក្នុងទ្រុង រក្សាទ្រុងមិនឲ្យសើម ងាយបង្កឱ្យពពែកើតជំងឺផ្លូវដកដង្ហើម និងជំងឺសើស្បែក។ ខាងក្រោមទ្រាប់សំពត់ដើម្បីកុំឱ្យលាមកពពែធ្លាក់ពាសពេញ។ ចំណីអាចរកបាន នៅតាមវាលស្រែ ឬក្នុងព្រៃ។ល។ ក្នុងរយៈពេលចិញ្ចឹម គ្រាន់តែចាក់ថ្នាំបង្ការប្រភេទជំងឺមួយ​ចំនួនច្រើនជួបប្រទះលើហ្វូងសត្វពពែ ។ គ្រួសារខ្ញុំគ្រោងថា នៅពេលខាងមុខ នឹងបើកទូលាយការចិញ្ចឹម ពីព្រោះកំណត់ឃើញថាប្រភេទសត្វនេះ សមស្របនឹងលក្ខណៈគ្រួសារខ្ញុំ។

ទម្រង់ចិញ្ចឹមគោមេ គោបន្ធាត់របស់គ្រួសារបងថាច់ធឿង។

  រយៈពេលជាង ២០ ឆ្នាំមកហើយ គ្រួសារបងថាច់ធឿង នៅភូមិអង្កោលតែងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺពីការ​ចិញ្ចឹមបណ្ដាប្រភេទជលផល(សំខាន់គឺបង្កងជើងស) លើផ្ទៃដីជាង ១០ ហិកតា ក្នុងរដូវចិញ្ចឹមនីមួយៗ គ្រួសារបងទទួលបានប្រាក់ចំណូលជាង ៥ ពាន់លានដុង ក្រោយពេលទូទាត់រាល់ការចំណាយ គ្រួសារបងនៅមានប្រាក់ចំណេញប្រមាណ ២,៦ ពាន់លានដុង។ មិនត្រឹមតែចិញ្ចឹមជលផល គ្រួសារបងនៅទាំងបើកទូ​លាយការចិញ្ចឹមបណ្ដាប្រភេទពាហនសត្វ បក្សីសត្វដើម្បីមានប្រភពចំណូលបន្ថែម សម្រាប់គ្រួ​សារ។

   បច្ចុប្បន្ន ក្នុងគ្រួសារបង មានគោមេជាង ១០ ក្បាល គោឈ្មោលចិញ្ចឹមបន្ធាត់ ៧ ក្បាល។ បងថាច់ធឿង ឱ្យដឹងថា៖ ចិញ្ចឹមសត្វអ្វីបានគឺចិញ្ចឹម កុំឱ្យតែការចិញ្ចឹមនោះ ប៉ះពាល់ដល់បរិស្ថាន។ ផ្ដើមពីការយល់ឃើញដូច្នោះ បច្ចុប្បន្ន គ្រួសារខ្ញុំចិញ្ចឹមសត្វជាច្រើន​ប្រ​ភេទ ផ្ដល់តម្លៃសេដ្ឋកិច្ចពីរាប់សិបលានដល់រាប់រយលានដុងក្នុងមួយឆ្នាំ។

   ជាតំបន់ជលដ្ឋាន មានព្រែកប្រឡាយច្រើន ឃុំឡុងវិញក៏ងាយស្រួលក្នុងការពង្រីកហ្វូងជលបក្សីផងដែរ។ បច្ចុប្បន្ន លើភូមិសាស្រ្ត មានគ្រួសារប្រជាជនជាង ២០ គ្រួជំនាញខាងចិញ្ចឹមទា ដោយគ្រួសារនីមួយៗចិញ្ចឹមបានពី ១.២០០-១.៥០០ ក្បាល។ អាចពិនិត្យឃើញថា ក្នុងស្ថានភាពគោលនយោបាយឧបត្ថម្ភសម្រាប់គ្រួសារប្រជាជនរបស់​រដ្ឋកាន់តែបានបើកទូលាយបានជួយឱ្យមូលដ្ឋានអនុវត្តពហុសណ្ឋាន ​សត្វចិញ្ចឹមក្នុងគ្រួសារប្រជាជន។

   លោកឡឹមវ៉ាំងក្វាង ប្រធានគណៈកម្មាធិការប្រជាជនឃុំឡុងវិញឱ្យដឹងថា៖ ការអនុវត្តន៍ពហុសណ្ឋាន សត្វចិញ្ចឹមក្នុងគ្រួសារប្រជាជន ក្នុងនោះ ភាគច្រើនគឺអាស្រ័យមូលដ្ឋានផ្សព្វផ្សាយអនុវត្តល្អគោលនយោបាយឧបត្ថម្ភទុនសម្រាប់កសិករ រួមជាមួយនោះគឺការចាត់តាំងបណ្ដាវគ្គហ្វឹកហាត់ចំណេះដឹងវិទ្យាសាស្រ្ត-បច្ចេកទេស ជួយឱ្យមាមីងកសិករជាច្រើនមានចំណេះដឹងរឹងមាំបង្គួរ ម៉្លោះហើយ​កសិករក៏ហ៊ានបើកទូលាយទម្រង់ចិញ្ចឹមសត្វ។ មានប្រភេទសត្វចិញ្ចឹមខ្លះ មានតម្លៃយ៉ាងខ្ពស់នៅលើទីផ្សារ៕

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.