• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 24/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កសិករឃុំហ៊ីបហ្វានាំយកដំណាំចុះដាំនៅវាលស្រែ

22/01/2021 08:13

ក្រោយពេលប្រមូលផលស្រូវពីររដូវរួចដល់ដំណាក់កាលដើមខែមាឃ កសិករឃុំហ៊ីបហ្វា ស្រុកកូវង៉ាង នាំគ្នាចុះពូជដំណាំគ្រប់ប្រភេទ។ បច្ចុប្បន្ន មាមីងដាំដំណាំច្រើនបំផុតនៅតាមបណ្តាភូមិ៖ ចុងមីសចាស់ កំពង់ទូក ផ្នោរក្រូចត្បូង ធ្លកបណ្តោយ និងកោះសាន្តជាមួយផ្ទៃដីសរុប ៤០០ ហិកតា។

            ដើម្បីបើកទូលាយផ្ទៃដីដាំដំណាំ ជាពិសេសគឺបណ្តាប្រភេទដំណាំបម្រើឱ្យទីផ្សារមុន ក្នុង និងក្រោយតេត។ នៅឆ្នាំ ២០១៨ គ្រួសារកសិករថាច់ខន នៅភូមិចុងមីសចាស់បានចំណាយប្រាក់ដាក់អណ្តូងស្នប់ ម៉ូទើ និងបំពង់កៅស៊ូដោយតម្លៃជិត០៩លានដុងសម្រាប់បម្រើឱ្យការស្រោចស្រពដំណាំ។ កសិករថាច់ខនបានឱ្យដឹងថា៖ ដាំដំណាំក្រោយការផលិតស្រូវពីររដូវបានក្លាយជាប្រពៃណីរបស់គ្រួសារខ្ញុំ។ កាលពីមុនដាំប៉េងប៉ោះច្រើនដោយរបៀបជីកអណ្តូង រួចរែកទឹកយកមកស្រោចស្រព ម៉្លោះហើយគ្រួសារដែលមានកម្លាំងតែ ០២ នាក់ បម្រុងដីដាំតែប្រមាណ ០២ កុងសម្រាប់ដាំប៉េងប៉ោះដើម្បីធានាឱ្យការស្រោចស្រពនិងថែទាំ បច្ចប្បន្នការស្រោចស្រពដោយប្រើអគ្គិសនី ម៉្លោះហើយផ្ទៃដីបានពង្រីកទូលាយដល់ទៅជិត ០៤ កុង។

កសិករថាច់ខនស្រោចទឹកដំណាំ។

               ឱ្យតែប្រមូលផលស្រូវរដូវទីពីររួច លើផ្ទៃដីជិត ០៤ កុងរបស់គ្រួសារតែងដាំប៉េងប៉ោះ ចំណាយទុនតិចទទួលបានប្រាក់កម្រៃខ្ពស់។        ហ៊ីបហ្វាជាឃុំមួយក្នុងបណ្តាមូលដ្ឋានបំផុសចលនាគ្រួសារប្រជាជនអនុវត្តល្អការបង្វែររចនាសម្ព័ន្ធផលិត ក្នុងនោះមានការដាំដំណាំប្តូរវែនគ្នានៅតាមបណ្តាភូមិដែលមានកម្លាំងព្រៀប។ ហេតុនោះ ក្នុងឆ្នាំ ២០១៥ ឃុំបានស្រុកឧបត្ថម្ភអន្ទងខ្សែអគ្គិសនី ៤ កន្លែងសម្រាប់បម្រើឱ្យការដាំដំណាំរបស់មាមីងដោយមានប្រវែងសរុបជាង ០៦ គីឡូម៉ែត្រ។ គិតមកទល់ពេលនេះ មានគ្រួសារប្រជាជនជាង ៤០០ គ្រួនៅតាមបណ្តាភូមិ៖ កោះសាន្ត ធ្លកបណ្តោយ ផ្នោរក្រូចត្បូង និងចុងមីសចាស់អន្ទងអគ្គិសនីបម្រើឱ្យការស្រោចស្រព។

            លោកត្រឹងភឿកហៀង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ៊ីបហ្វាបានឱ្យដឹងថា៖ ដោយមានសក្តានុពល និងការយកចិត្តទុកដាក់របស់បណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ ក្នុងត្រៃមាសទី១ នៃឆ្នាំ ២០២១ មូលដ្ឋាននឹងបំផុសចលនាគ្រួសារប្រជាជនលើភូមិសាស្រ្តចុះពូជដំណាំបណ្តាប្រភេទបាន ៥០០ ហិកតា សម្រេចជាង ៤៧% នៃផែនការ។ ទន្ទឹមនឹងនោះ មូលដ្ឋានតែងពិនិត្យមើលបណ្តាការលំបាករបស់ប្រជាជនដើម្បីរិះរករាល់វិធានការដោះស្រាយការលំបាក ជួយឱ្យការដាំដំណាំរបស់មាមីងមិនបង្អង់រីកចម្រើន។ ដើមឆ្នាំ ២០២១ កសិករក្នុងឃុំចុះពូជសណ្តែកដីបានជាង ៤០ ហិក តា។ បច្ចុប្បន្ន សណ្តែកដីមានតម្លៃក្នុងមួយគីឡូក្រាមជាង ១០.០០០ ដុង ។​ តាមការប៉ាន់ស្មាន​ប្រាក់កម្រៃទទួលបានពេលដាំសណ្តែកដីសម្រេចក្នុងមួយកុងពី ៨-៩ លានដុង ។ ទន្ទឹមនឹងនោះ បានការយកចិត្តទុកដាក់របស់បណ្តាផ្នែកជំនាញក្នុងការហ្វឹកហាត់លើកកម្ពស់ចំណេះដឹងវិទ្យាសាស្រ្តបច្ចេកទេស​ ម៉្លោះហើយការដាំសណ្តែកដីរបស់ប្រជាកសិករមិនបង្អង់បានកែលម្អ បរិមាណភាព និងគុណភាពមិនបង្អង់បានលើកកម្ពស់។

            បងសឺនសាបាន នៅភូមិចុងមីសចាស់ធ្លាប់ផ្សារភ្ជាប់ជាមួយរបរដាំសណ្តែកដីច្រើនឆ្នាំបានឱ្យដឹងថា៖ បានការយកចិត្តទុកដាក់របស់រដ្ឋអំណាចមូលដ្ឋាន ក្នុងនោះមានការចាត់តាំងវគ្គផ្ទេរជូនវិទ្យាសាស្រ្ត-បច្ចេកទេស។ ផ្តើមពីនោះ ខ្ញុំកាន់តែមានការស្ងប់ចិត្តក្នុងដំណាក់កាលថែទាំ ដាក់ជីមានតុល្យភាព ធានាបានប្រាក់កម្រៃទៅតាមរដូវកាលនីមួយៗ។ ក្នុងរដូវដំណាំឆ្នាំ ២០២០ លើផ្ទៃដីដាំសណ្តែកដីជិត ០,៥ ហិកតារបស់គ្រួសារ ដល់ពេលប្រមូលផលសម្រេចទិន្នផល ៤, ៨ តោន លក់ដោយតម្លៃក្នុងមួយគីឡូក្រាម ១២.៥០០ ដុង។ ក្រោយពេលទូទាត់រាល់ខ្ទង់ចំណាយ គ្រួសារ នៅចំណេញជាង ៣០ លានដុង។ ឆ្នាំនេះ គ្រួសារនឹងបន្តចុះពូជនៅកណ្តាលខែមាឃ ព្រោះ ប្រមូលផលស្រូវយឺត។​ ការនាំយកពូជដំណាំ ចុះដាំនៅវាលស្រែ ជាមួយប្រភេទដំណាំសម្បូរបែប ក្នុងនោះមានគ្រួសារខ្លះដាំដំណាំសម្រាប់បម្រើឱ្យទីផ្សារបុណ្យតេតតឹងស៊ឺវ រួមចំណែកធ្វើឱ្យមុខទំនិញកសិផលសម្រាប់ទីផ្សារតេត មានភាពសម្បូរបែបជាង៕

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

Ý thức phân loại rác - góp phần bảo vệ môi trường, nâng cao ý thức cộng đồng

Đảm bảo công tác bảo mật đề thi trong Kỳ thi tốt nghiệp THPT năm 2025

Đấu tranh, phòng ngừa với tội phạm, tệ nạn ma túy ngay từ cơ sở

LĐLĐ tỉnh công bố các quyết định về giải thể công đoàn cấp trên trực tiếp cơ sở

LĐLĐ tỉnh tặng 05 Cờ thi đua, 29 bằng khen cho các tập thể và cá nhân

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.