• Tiếng Việt
  • ភាសាខ្មែរ
Thứ Hai, ngày 23/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កូវង៉ាង៖ ឧបត្ថម្ភជំរុញទឹកចិត្តមាមីងកសិករឲ្យផលិតកសិកម្មតាមសម្បទា VietGAP

03/03/2023 08:10

     ឆ្នាំ ២០២៣ ផ្ដើមពីប្រភពទុនឧបត្ថម្ភរបស់ខេត្ត ស្រុកបានវិនិយោគថវិកាជាង ៦,៥ ពាន់លានដុងអនុវត្តគោលនយោបាយឧបត្ថម្ភរៀបចំឡើងវិញផ្នែកកសិកម្ម។ យោងតាមនោះ ស្រុកបានឧបត្ថម្ភថវិកាឲ្យ ៦៤ មូលដ្ឋានរបស់គ្រួសារកសិករ  ក្រុមសហការផលិត សហករណ៍អនុវត្តនីតិវិធីផលិតកសិកម្មល្អ (VietGAP) ជាង ៤,៨ ពាន់លានដុង ឧបត្ថម្ភបង្វែរដីផលិតស្រូវមិនសូវមានផលដល់មាមីងកសិករលើភូមិសាស្រ្តស្រុកជាមួយផ្ទៃដីអនុវត្ត ១៣៩,៦ ហិកតា ថវិកាឧបត្ថម្ភជិត ១,៦ ពាន់លានដុង ឧបត្ថម្ភក្នុងការផលិត លក់បន្លែសុវត្ថិភាព ០២ មូលដ្ឋានជាមួយថវិកាជាង ០,១ ពាន់លានដុង។ ជាក់ស្ដែង ជាមួយគោលនយោបាយឧបត្ថម្ភនីតិវិធីអនុវត្តផលិតកសិកម្មល្អ (VietGAP) អាទិភាពឧបត្ថម្ភមាមីងកសិករនៅបណ្ដាតំបន់ឆ្ងាយ តំបន់ជនជាតិខ្មែរផលិតបណ្ដាផលិតផលដំណាំដូចជា៖ បន្លែ ផ្សិត ផ្លែឈើ ដូង ស្រូវ សណ្ដែកដី បណ្ដាផលិផលចិញ្ចឹមសត្វរួមមាន៖ ជ្រូក គោ ពពែ មាន់ ទា  បណ្ដាផលិផលជលផលរួមមាន៖ បង្គានាគ បង្គាជើងស បង្កងសាវទាវ ត្រីប្រា ក្តាមសមុទ្រ លៀសសមុទ្រ ។ កម្រិតឧបត្ថម្ភឲ្យមូលដ្ឋានមួយលើកនៅក្នុងដំណាក់កាលផលិតមុនដំបូងអនុវត្តបច្ចេកវិទ្យា VietGAP ឬក្នុងដំណាក់កាលផលិតឡើងវិញជាមួយបណ្ដាមូលដ្ឋានបានបញ្ជាក់ទទួលសម្គាល់អនុវត្តបច្ចេកវិទ្យា VietGAP ប៉ុន្តែមិនទាន់បានទទួលគោលនយោបាយឧបត្ថម្ភ។ កម្រិតឧបត្ថម្ភពី ២០ - ៣០០ លានដុងសម្រាប់បណ្ដាផលិផលដែលត្រូវចុះឈ្មោះអនុវត្តបច្ចេកវិទ្យា VietGAP តាមគំរូបានកំណត់ មានចុះកិច្ចសន្យាលក់ឬវិធានការលក់ផលិផលនិងមានលិខិតបញ្ជាក់ទទួលស្គាល់VietGAP។ គោលនយោបាយឧបត្ថម្ភផលិត លក់បន្លែសុវត្ថិភាពនឹងឧបត្ថម្ភការផលិត ឈ្នួលឬសង់ថ្មីល្វែងសម្រាប់លក់បន្លែសុវត្ថិភាព។កម្រិតឧបត្ថម្ភ ៥០ លានដុងជាមួយបណ្ដាមូលដ្ឋានផលិតមានគម្រោងការវិនិយោគបើកទូលាយមុខទំនិញបន្លែសុវត្ថិភាពនិងសន្យាសន្ទុះល្បឿនផ្សព្វផ្សាយគម្រោងការបានគណៈកម្មាធិការប្រជាជនស្រុកយល់ព្រម បានផ្ដល់លិខិតបញ្ជាក់ទទួលស្គាល់មូលដ្ឋានគ្រប់លក្ខណៈសុវត្ថិភាពអាហារឬមានលិខិតសន្យាផលិត ធ្វើអាជីវកម្មអាហារកសិផល រុក្ខផល ជលផលសុវត្ថិភាពតាមសចក្តីកំណត់។

     គោលនយោបាយឧបត្ថម្ភបង្វែរផ្ទៃដីផលិតស្រូវមិនសូវមានផលនឹងបានឧបត្ថម្ភថវិកា ០១ លើកសម្រាប់ទិញជី ថ្នាំការពាររុក្ខជាតិ អាហារ ថ្នាំបសុពេទ្យដល់គ្រួសារផលិតផ្ទាល់បង្វែរដីផលិតស្រូវមិនសូវមានផលមកដាំប្រភេទដំណាំផ្សេងឬផលិតស្រូវគួបផ្សំជាមួយការចិញ្ចឹមជលផលជាមួយកម្រិតឧបត្ថម្ភក្នុង ០១ ហិកតាចំនួន ១០ លានដុង ដាំស្មៅចិញ្ចឹមគោបានឧបត្ថម្ភក្នុង ០១ ហិកតា ១០ លានដុង ដាំពោត សណ្ដែកដីបានឧបត្ថម្ភ ០១ ហិកតា ០៨ លានដុង៕

ឌិញកាញ់-លឺវវ៉ូ

កសិករថែទាំដំណាំ។ រូបថត៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Thị xã Duyên Hải - 10 năm xây dựng và phát triển (Bài 1)

Cả nước có trên 79% xã đạt chuẩn nông thôn mới

Hoàn thành hỗ trợ nhà ở cho gia đình người có công với cách mạng trước ngày 27/7

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.