17/08/2021 08:37
គិតមកទល់ពេលនេះ ទម្រង់អនុវត្តបានជាង ៥ ខែ។ ទម្រង់ចិញ្ចឹមអន្ទង់ឥតល្បាប់ក្នុងអាងស៊ីម៉ង់ត៍បានផ្សព្វផ្សាយនៅតាមគ្រួសារចំនួន ១៩ គ្រួ នៅបណ្តាឃុំគីមហ្វា ឡុងស៊ើងគ្រួសារចិញ្ចឹមនីមួយៗបានមន្ទីរវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឧបត្ថម្ភទុន ៥ លានដុង ជាមួយកូនពូជចំនួន ១៩.៩២០ ក្បាល មានផ្ទៃអាងចិញ្ចឹមប្រមាណ ៣.០០០ ម៉ែត្រក្រឡា។ បច្ចុប្បន្ន អន្ទង់កំពុងធំធាត់ល្អ ប៉ាន់ស្មានក្នុងមួយគ្រួសារអាចទទួលបានកម្រៃ ១០ លានដុង។ ទម្រង់ចិញ្ចឹមបង្កងជើងសស្ថិតក្នុងគម្រោងការជំរុញកសិកម្មជាតិបានក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឧបត្ថម្ភទុន ៥០ លានដុង កំពុងអនុវត្តនៅគ្រួសារប្រជាជន ១ គ្រួនៅឃុំហ៊ីបម៉ីដុងជាមួយទ្រង់ទ្រាយ ១ ហិកតា ក្នុងនោះផ្ទៃស្រះសម្រាប់ចិញ្ចឹម ០,៣ ហិកតា ផ្ទៃស្រះក្រៅពីនោះជាស្រះសម្រាប់ឱ្យរងថ្លា។ តាមការប៉ាន់ស្មានទម្រង់ចិញ្ចឹមបង្កងជើងស ក្នុងមួយហិកតាសម្រេចទិន្នផលខ្ពស់ជាង ១,៤ តោន ប្រៀបជាមួយខាងក្រៅទម្រង់ បង្រួញបានពេលវេលាចិញ្ចឹម បង្កើនប្រាក់កម្រៃសម្រាប់អ្នកចិញ្ចឹម៕
សម្បត្តិ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។