01/10/2021 15:41
ថែទាំគោចិញ្ចឹម។ រូបថត៖ មីញ៉ឹង
តាមព័ត៌មានពីការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវង៉ាង លើភូមិសាស្រ្តមានគ្រួសារចិញ្ចឹមគោ ១៧.៥២៧ គ្រួ ជាមួយចំនួនគោ ៤៨.៦៥៦ ក្បាល។ រយៈពេលថ្មីៗ នេះ កើតមានជំងឺរលាកដុំពកស្បែកលើគោនៅ ០៨ ឃុំរបស់ស្រុករួមមាន៖ ឡុងស៊ើង ញី ទ្រឿង គីមហ្វា ថាញ់ហ្វាស៊ើង វិញកីម ទ្រឿងទ័រ ធ្វឹងហ្វា ហ៊ីបម៉ីដុង។ គិតមកទល់ពេលនេះ មាន គោងាប់ ០៥ ក្បាល និងបានកំទេចចោល គិតជាទម្ងន់ ១,២២៨ តោន។ ក្នុងនោះ ឃុំទ្រឿងទ័រ និងញីទ្រឿង ជាមូលដ្ឋានមានចំនួនគោជ្រាបជំងឺច្រើនបំផុត។ ចំពោះស្ថានភាពកើតឡើង ស្មុគស្មាញរបស់ជំងឺរលាកដុំពកស្បែកលើហ្វូងគោ គិតដល់ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០២១ ស្រុកជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺដោយឥតគិតថ្លៃដល់ហ្វូងគោជាង ២៤.៨៤៣ ក្បាល។ ចលនាគ្រួសារអ្នកចិញ្ចឹមគោចាក់វ៉ាក់សាំងតាមរូបភាពសង្គមូបនីយកម្មប្រមាណ ៨.៣៦៦ ក្បាល។ ផ្តល់ជូនថ្នាំឲ្យបាញ់រម្ងាប់មេរោគ ៧០៨ លីត្រ ផ្តល់ជូនលិខិត ផ្លាកផ្សព្វផ្សាយអំពីជំងឺរលាកដុំពកស្បែកបាន ១.០៣៥ ច្បាប់។
លោកមា គាងព្រឹក នៅភូមិចុងមិស ឃុំញី ទ្រឿងឲ្យដឹងថា សេដ្ឋកិច្ចគ្រួសារសំខាន់ពឹងលើរបរចិញ្ចឹមគោ និងជ្រូកមេ ១១ ក្បាល គោជាសត្វចិញ្ចឹមសំខាន់រួមចំណែកជំរុញសេដ្ឋកិច្ចគ្រួសារឲ្យលំនឹងជាច្រើនឆ្នាំកន្លង ក្នុងមួយឆ្នាំៗចំណេញជាង ១០០ លានដុង។ ក្នុងរយៈពេល ចិញ្ចឹម លោកមាបានលៃលកធ្វើក្រោលបង្ការ ០២ អន្លើ ដើម្បីម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺលើហ្វូងសត្វចិញ្ចឹមពេលមានស្ថានភាពជំងឺកើតឡើង។ អាស្រ័យហេតុនោះ ពេលគោកើតជំងឺ ភ្លាម លោកមាចាប់ផ្តើមវិនិច្ឆ័យអនាម័យក្រោលចិញ្ចឹម និងគម្លាតគោដែលជ្រាបជំងឺចេញពីហ្វូង ជៀសវាងការរាលដាលរហ័សទូទាំងហ្វូង។
លោកមាថាច់ថាញ់សាង ស្នាក់នៅភូមិតឹងឡឹប ឃុំឡុងសើងជាគ្រួសារជិតក្រ ខួបឆ្នាំជីវភាពពឹងលើរបរធ្វើសំណង់ក្នុងមួយថ្ងៃមានប្រភពចំណូល ២៧០.០០០ ដុង។ លោកមាសាង បានឲ្យដឹង៖ ប៉ុន្មានឆ្នាំមុន លោកមាបានសមាគមកសិករឃុំបង្កលក្ខណៈឲ្យបុលទុន ៤០ លានដុងសម្រាប់វិនិយោគចិញ្ចឹមគោមេ។ ០២ ខែកន្លងមក អាស្រ័យជះឥទ្ធិពលរបស់អាសន្នរោគជំងឺកូវីដ-១៩ ម្ល៉ោះហើយខ្ញុំនៅផ្ទះថែទាំស្រែស្រូវ ០,៦ ហិកតា និងគោ ០៤ ក្បាល ថ្មីៗនេះគោ ០២ ក្បាលរបស់គ្រួសារត្រូវជ្រាបជំងឺរលាកដុំពកស្បែក។ ពេលពិនិត្យឃើញគោត្រូវជ្រាបជំងឺខ្ញុំក៏របាយការណ៍ដល់កម្មាភិបាលភូមិស្នើឲ្យឧបត្ថម្ភវ៉ាក់សាំងដើម្បីចាក់បង្ការជំងឺឲ្យគោ ០២ ក្បាលដែលមិនទាន់ជ្រាបជំងឺ។
តាមប្រសាសន៍លោកស្រី ត្រឹងធីគីមជុង លេខាគណៈកម្មាធិការបក្សស្រុកកូវង៉ាង ចំពោះស្ថានភាពរបស់អាសន្នរោគជំងឺកូវីដ-១៩ និង ជំងឺរលាកដុំពកស្បែកលើហ្វូងគោ បានជះឥទ្ធិពលដល់ការពង្រីកសេដ្ឋកិច្ច និងស្ថានភាពអនុវត្តសេចក្តីសម្រេចចិត្តរបស់ស្រុក ព្រោះហេតុ នោះ ស្រុកប្តូរផ្តាច់ប្រមូលផ្តុំព្រមៗគ្នាបណ្តាវិធីសាស្រ្តបង្ការ ទប់ស្កាត់ជំងឺលើហ្វូងសត្វចិញ្ចឹម ជាពិសេសគឺជំរុញការងារផ្សព្វផ្សាយដល់អ្នកចិញ្ចឹមសត្វអំពីការគ្រោះថ្នាក់របស់ជំងឺរលាកដុំពកស្បែកលើហ្វូងគោ និងបណ្តាសញ្ញាកត់សម្គាល់ជំងឺរលាកដុំពកស្បែក។ ណែនាំគ្រួសារ ចិញ្ចឹមគោ ក្របីឲ្យបង្កើនការអនុវត្តបណ្តាវិធានការម្ចាស់ការបង្ការ ទប់ស្កាត់រោគជំងឺប្រតិបត្តិម៉ឹងម៉ាត់តាមសេចក្តីកំណត់របស់ច្បាប់ក្នុងការធានាសុវត្ថិភាពជំងឺ អនាម័យបសុពេទ្យ សុវត្ថិ ភាពគ្រឿងបរិភោគ អនុវត្តគ្រប់គ្រាន់តាមការណែនាំអំពីការងារបង្ការ ទប់ស្កាត់រោគជំងឺ ចាត់ តាំងអនាម័យ រម្ងាប់មេរោគកន្លែងក្រោលចិញ្ចឹម និងបរិស្ថានចិញ្ចឹម។ ត្រួតពិនិត្យ អង្កេតបណ្តាផ្លូវគមនាគមន៍ដើម្បីពិនិត្យឃើញ និងវិនិច្ឆ័យទាន់ពេលបណ្តាករណីដឹកជញ្ជូន លក់ដូរគោ ក្របីបណ្តាផលិតផលគោក្របី។ ជំរុញមាំការងារត្រួតពិនិត្យរក្សាអនាម័យសុវត្ថិភាពគ្រឿងបរិភោគ ជាពិសេសគឺនៅនឹងបណ្តាមូលដ្ឋាន សម្លាប់សត្វ ច្នៃផលិត លក់និងដឹកជញ្ជូនគោ ក្របី។ កេណ្ឌប្រមូលបណ្តាប្រភពកម្លាំងដើម្បីចាត់តាំងផ្សព្វផ្សាយព្រមៗគ្នា ប្តូរផ្តាច់បណ្តាវិធីសាស្រ្តត្រួតពិនិត្យបណ្តាសំបុកមេរោគ។ បង្កើនការត្រួតពិនិត្យ អង្កេតរោគជំងឺនៅរាល់គ្រួសារ អ្នកចិញ្ចឹម សំដៅពិនិត្យឲ្យបានរួសរាន់វិនិច្ឆ័យទាន់ពេល។ មិនគប្បីអត្តនោម័តិ ធ្វេសប្រហែស ខ្វះស្មារតីប្រុងប្រយ័ត្នដើម្បីកាត់បន្ថយដល់កម្រិតទាបបំផុតរោគជំងឺកើតឡើង និងរីករាលដាល៕
ប្រែសម្រួល៖ តឹងង៉ុក
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។