12/04/2022 15:11
ស្រូវរដូវសម្រកឆ្នាំ ២០២១-២០២២ កសិករទូទាំងស្រុកចុះពូជដោយខ្លួនឯងបាន ៥.៩៦២ ហិកតា ដោយអាកាសធាតុងាយស្រួល កសិករក៏បានម្ចាស់ការចុះពូជ “បញ្ចៀសការរាំងស្ងួត ជ្រាបជាតិជូរប្រៃ” ហេតុនោះ ទិន្នផលស្រូវសម្រេចខ្ពស់បង្គួរ។ ដោយឡែកបណ្តាឃុំ នៅតំបន់ជនរួមជាតិខ្មែរដូចជា ឃុំញីទ្រឿង ទ្រឿងទ័រ ហ៊ីបហ្វា គីមហ្វា ទិន្នផល ស្រូវសម្រេចពី ៧,៥-៨ តោនក្នុងមួយហិកតា។ ជាពិសេស ឃុំគីមហ្វា ស្រូវរដូវសម្រក ១.០០០ ហិកតាដែលបានចុះពូជ កសិករប្រមូលផលបានជាង ៨០០ ហិកតា ទិន្នផលសម្រេច ០៩ តោនក្នុងមួយហិកតា។ នេះគឺជារដូវស្រូវផ្តល់ទិន្នផលខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក៕
ឌិញកាញ់-ថាច់ហៀង
កសិករហាលស្រូវ។ រូបថត៖ រតនា
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។