• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កូវកែ ម្ចាស់ការបង្ការ ទប់ស្កាត់ជំងឺលើសត្វចិញ្ចឹម

28/07/2023 13:08

     បច្ចុប្បន្ន​ ​ភ្លៀងបង្អុរចុះអូសអន្លាយជាច្រើនថ្ងៃ ស្ថានភាព​ជំងឺ​កើតមានលើហ្វួងបសុសត្វ ពាហនសត្វ មាននិន្នាករកើតឡើង​យ៉ាង​ស្មុគស្មាញ ។ ដើម្បីទប់ស្កាត់ជំងឺរាតត្បាតលើសត្វចិញ្ចឹម ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែ បង្កើនកិច្ចសហការជាមួយបណ្តាមូលដ្ឋាន ដើម្បីណែនាំប្រជាជន ម្ចាស់ការ ធ្វើអនាម័យ​បរិស្ថាន ចាក់​វ៉ាក់សាំងឲ្យ​ហ្វូង​សត្វ ថែទាំ ផ្តល់ចំណីឱ្យសត្វបាន​ល្អ ដើម្បី​សត្វធន់នឹងជំងឺ ​ធានា​សុវត្ថិភាពក្នុងការចិញ្ចឹម​។

បងស្រីស៊ើងធីហ្វៀងត្រាង ថែទាំហ្វូងជ្រូក។

     បច្ចុប្បន្ន ស្រុក​មាន​ហ្វួងគោ​ជិត ​៣៨.២០០ ​ក្បាល ជ្រូក​ជាង ​៨៧.៥០០ ​ក្បាល និង​មាន់​ ទា ជិត ​៩៧៦.៣០០ ​ក្បាល ។ ដើម្បីអនុវត្តល្អ ការងារបង្ការ ទប់ស្កាត់ជំងឺកើតមានលើសត្វចិញ្ចឹម ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានចង្អុលការដំណាក់ការពាររុក្ខជាតិតាមដានចាក់ថ្នាំបង្ការជាប្រចាំ និងអនុវត្តល្អខែធ្វើសកម្មភាពបាញ់ថ្នាំកម្ចាត់មេរោគនៅតាមរោង ក្រោលចិញ្ចឹមសត្វរបស់ប្រជាជន។ បច្ចុប្បន្ន សាខានាយកដ្ឋាន ផ្តល់ថ្នាំកម្ចាត់មេរោគបានជិត ៤.០០០ លីត្រ របាំងមុខ ៣.៣០០ បន្ទះ ស្រោមដៃចំនួន ៣.២០០ និងស្បែកជើងកវែង ១៦០ គូ ដល់បណ្តាឃុំ ទីប្រជុំជនដើម្បីបាញ់ថ្នាំកម្ចាត់មេរោគនៅបណ្តាគ្រួសារដែលចិញ្ចឹមសត្វ។ ផ្តុំកម្លាំងត្រួតពិនិត្យអំពីរបៀបចិញ្ចឹម ជួញដូរ ដឹកជញ្ជូន សត្តឃាត កែច្នៃមុខម្ហូប និងផលិតផលធ្វើអំពីសាច់សត្វត្រឹមត្រូវ តាមច្បាប់ ធានាសុវត្ថិភាពគ្រឿងបរិភោគ។ បង្កើនការគ្រប់គ្រង វិនិច្ឆ័យម៉ឺងម៉ាត់ ចំពោះករណីដឹកជញ្ជូនសត្វខុសច្បាប់។

     ឃុំហ្វាអឹងមានហ្វួងគោជាង ១.២០០ ក្បាល ជ្រូក ៤.៣០០ ក្បាល និងបសុសត្វជាង១៨.៣០០ ក្បាល។ អនុវត្តតាមអនុសាសន៍របស់ការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក ថ្នាក់ដឹកនាំឃុំហ្វាអឹងអនុវត្តល្អការចាក់វ៉ាក់សាំងបង្ការ ជំងឺលើសត្វចិញ្ចឹម។

     លោកដាំងង៉ុកកឹក អនុប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាអឹង បានឲ្យដឹង៖ដើម្បីជំនួយឲ្យប្រជាជនបង្កើនការយល់ដឹងអំពីវិធីសាស្រ្តបង្ការជំងឺលើសត្វចិញ្ចឹម ឃុំចង្អុលការកម្មាភិបាលកសិកម្មឃុំ រួមជាមួយនឹងអង្គការចាត់តាំងមហាជនម្ចាស់ការផ្សព្វផ្សាយ និងតាមដានប្រទះឃើញជំងឺរាតត្បាត គប្បីបង្ការជំងឺឲ្យបានទាន់ពេល ឬយកសំណាកទៅពិនិត្យយកលទ្ធផល ដើម្បីចាក់វ៉ាក់សាំងកម្ចាត់មេរោគគ្រុនផ្តាសាយបក្សីមិនទុកឱ្យឆ្លងរាលដាលដល់មនុស្ស។ ការចាក់វ៉ាក់សាំងបង្ការ ការងារសង្កេតពិនិត្យ គ្រប់គ្រងការដឹកជញ្ជូន ជួញដូរសត្វ ផលិតផលធ្វើអំពីសត្វ ក៏បានឃុំ ត្រួតពិនិត្យ អនុវត្តម៉ឺងម៉ាត់ ។

     បងស្រី ស៊ើងធីហ្វៀងត្រាង នៅភូមិតាខាវ ឃុំហ្វាអឹងបានឲ្យដឹង៖ គ្រួសារខ្ញុំ ចិញ្ចឹមជ្រូកសាច់ជិត ១០ ក្បាល និងមាន់ក្នុងចម្ការជិត ២០០ ក្បាល  ។ គ្រួសារតែងបានកម្មាភិបាលកសិកម្មស្រុក ឃុំ មកណែនាំអំពីរបៀបបង្ការមេរោគ និងរបៀបថែទាំសត្វឲ្យបានល្អ។ ទន្ទឹមនឹងនោះ ខ្ញុំបានចុះឈ្មោះចាក់វ៉ាក់សាំងបង្ការជំងឺជាច្រើនប្រភេទដល់សត្វចិញ្ចឹម បានត្រឹមត្រូវតាមកម្រិត។ អាស្រ័យហេតុនោះ ទើបហ្វូងសត្វចិញ្ចឹមរបស់ខ្ញុំ ធំធាត់ល្អ គ្មានខូចខាតឡើយ។

     ដើម្បីអនុវត្តការងារបង្ការ ទប់ស្កាត់ជំងឺលើហ្វួងសត្វចិញ្ចឹមសម្រេចបានលទ្ធផលខ្ពស់ បងស្រីង៉ូធីហុងងី ប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុកកូវកែមានប្រសាសន៍ថា៖ ក្នុងពេលខាងមុខស្រុកកូវកែនឹង​បង្កើនការត្រួតពិនិត្យជំងឺដែលកើតមានចំពោះសត្វចិញ្ចឹម និងផលិតផលធ្វើអំពីសាច់សត្វ។ គ្រប់គ្រងម៉ឺងម៉ាត់ ការដឹកជញ្ជូនពាហនសត្វ និងបសុសត្វដែលឆ្លងកាត់តាមផ្លូវក្នុងស្រុក។វិនិច្ឆ័យម៉ឺងម៉ាត់ចំពោះករណីដឹកជញ្ជូន ជួញដូរ និងសត្តឃាតដែលមិនទាន់មានការត្រួតពិនិត្យរបស់បសុពេទ្យ ៕

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.