28/09/2021 09:25
រៀងរាល់ឆ្នាំ ឆ្លងតាមរយៈចលនា ”ប៉ិនប្រសប់ការងារប្រជាចលនា” សមាគមតែងផ្ដុំកម្លាំងអនុវត្តល្អការងារផ្សព្វផ្សាយ ចលនាក្នុងកម្មាភិបាល សមាជិកាគ្រប់លំដាប់ថ្នាក់។ លទ្ធផលមាន ១៣ ទម្រង់កំពុងបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ជាមួយបណ្ដាខ្លឹមសារដូចជាក្លឹបនារីប្រិតសំចៃទិញគាំពារសង្គមស្ម័គ្រចិត្ត ចលនាសាងសង់ផ្ទះមេត្តាធម៌ជូនសមាជិកាក្រីក្រ បណ្ដាទម្រង់ចលនាសមាជិកាចូលរួមកសាងជនបទថ្មី៕
ប្រែសម្រួល៖ លឺវវូ
មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។