• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ សេដ្ឋកិច្ច-សង្គម

កូវកែបង្កើនតម្លៃផលិតផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភ

01/08/2023 09:03

អនុវត្តគម្រោងប្លង់បង្វែររចនាសម្ព័ន្ធផលិតកសិកម្ម និងអនុវត្តបណ្តាវិទ្យសាស្ត្រ-បច្ចេកទេសជឿនលឿនទៅក្នុងការធ្វើប្រពលវប្បកម្ម ដោយឆ្លងតាមការឧបត្ថម្ភពីបណ្តាគោលនយោបាយរបស់ខេត្តជះឥទ្ធិពលយ៉ាងសកម្មដល់ការបង្កើនតម្លៃផលិតនៅលើភូមិសាស្ត្រស្រុកកូវកែ។ ពិសេសគឺ សេដ្ឋកិច្ចចម្ការក្នុងមួយហិកតាសម្រេចបានពី ២៥០-៣០០ លានដុង បើប្រៀបធៀបជាមួយនឹងពេលមុនមិនទាន់បានបង្វែរ។ អ្នកចម្ការនៅទាំងប្រិតសំចៃបានបណ្តាខ្ទង់ចំណាយឱ្យកម្លាំងពលកម្ម សម្របសម្រួលជាមួយនឹងអាកាសធាតុប្រែប្រួល។ល។

កសិករថាច់យុងជាមួយនឹងទម្រង់ឆ្លាស់ដំណាំក្នុងចម្ការដូងខ្ទិះដែលបានឧបត្ថម្ភការបង្វែរតាមសេចក្តីសម្រេចចិត្តលេខ ០៣/២០២១/NQ-HĐND ។ រូបថត៖ ហ៊ឺវហ្វេ

     ផ្តើមពីនោះ ក្នុងដំណាក់កាល ២០២១-២០២២ នៅលើភូមិសាស្ត្រស្រុក​កូវកែបានផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចចិត្តលេខ ០៣/២០២១/NQ-HĐND ចុះថ្ងៃទី ១៩/៣/២០២១ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញស្តីពីកំណត់​គោលនយោបាយឧបត្ថម្ភរចនាសម្ព័ន្ធផ្នែកកសិកម្មឡើងវិញរបស់ខេត្ត  ដំណាក់កាល ២០២១-២០២៥ ដោយមាន ៤២ គម្រោងការ ជាមួយនឹងផ្ទៃដី ៣៤៤ ហិកតារបស់គ្រួសារប្រជាជន ៦១៨ គ្រួបានឧបត្ថម្ភវិនិយោគបង្វែរការផលិត (កែប្រែ ដាំថ្មីផ្ទៃដីចម្ការចាស់គំរឹលអន់ប្រសិទ្ធផល និងដីផលិតស្រូវមកដាំដើមដូង ក្រូចពោធិ៍សាត់ ក្រូចត្លុង)។ សេចក្តីសម្រេចចិត្តលេខ ៩៨/២០១៩/NQ-HĐND ចុះថ្ងៃទី ១០/១២/២០១៩ របស់ក្រុមប្រឹក្សាប្រជាជនខេត្តត្រាវិញស្តីពីការកំណត់កម្រិត​ឧបត្ថម្ភពង្រីកធារាសាស្ត្រតូច ធារាសាស្ត្រវាលស្រែ និងស្រោចស្រពជឿនលឿន ប្រិតសំចៃ​ទឹកនៅលើភូមិសាស្ត្រខេត្ត បានវិនិយោគឱ្យកសិកររបស់ ០៧/១០ ឃុំ ជាមួយនឹងផ្ទៃដីបានដំឡើងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹកចំនួន ៨៩,១ ហិកតា ជាមួយនឹងថវិកាសរុបរួមជាង ៣,៥៦៤ ពាន់លានដុង។

     ក្នុង ០៦ ខែដើមឆ្នាំ ២០២៣ ឆ្លងតាមរយៈបណ្តាគោលនយោបាយឧបត្ថម្ភ​បង្វែរបង្កបានលក្ខណៈសម្រាប់កសិករក្នុងស្រុកម្ចាស់ការបានប្រភពទឹកសាបបបម្រើការផលិត ទន្ទឹមនឹងនោះ អាស្រ័យដោយបានអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស​ជឿនលឿនទៅក្នុងការផលិតលើកស្ទួយផ្ទៃដីប្រពលវប្បកម្ម និងបរិមាណផលបន្លែ​បង្ការ​កើនឡើងខ្ពស់ជាង។ ផ្ទៃដីសាបព្រោះចំនួន ៥.៣៥៧ ហិកតា សម្រេច ៥៧,១២% នៃផែនការ ប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅ កើន ៦៩៥,៦៦ ហិកតា បរិមាណផលប៉ាន់ស្មានសម្រេចបាន ១១០.០៣១ តោន សម្រេច ៥៥,៣៥% នៃផែនការ។ ផ្ទៃដីកែប្រែចម្ការឈើហូបផ្លែអន់ប្រសិទ្ធភាពទៅជាចម្ការផលិតជំនាញ បង្វែរពីដីផលិតស្រូវមិនសូវបានផលមកដាំដើមឈើហូបផ្លែបាន ១៣០,៦ ហិកតា បង្កើនផ្ទៃដីចម្ការហូបផ្លែរបស់ទូទាំងស្រុកមកដល់សព្វថ្ងៃនេះឡើងបាន ៧.៩៦០,៤ ហិកតា បរិមាណផលប្រមូលផលផ្លែឈើគ្រប់ប្រភេទបានជិត ១៤២.៤៦១ តោន សម្រេច ៧២,៨៣% នៃផែនការ ប្រៀបជាមួយនឹងរយៈពេលតែមួយនៃឆ្នាំទៅកើន ៣២,៦៧១,៩ តោន។

     កសិករថាច់យុង ប្រធានក្រុមសហការដូងខ្ទិះហ្វាតឹង ឃុំហ្វាតឹង ស្រុកកូវកែបានឱ្យដឹងថា៖ ដោយបានការឧបត្ថម្ភពីសេចក្តីសម្រេចចិត្តលេខ ០៣/២០២១/NQ-HĐND វិនិយោគឱ្យគ្រួសារកសិករ ១៧ គ្រួ ជាមួយនឹងផ្ទៃដី ៦,៤ ហិកតា ក្នុងនោះ មានគ្រួសារជនរួមជាតិខ្មែរជាង ៩០%។  បណ្តាគ្រួសារដែលទទួលបានការឧបត្ថម្ភក្នុងមួយហិកតា ៣០ លានដុងដើម្បីបង្វែរផ្ទៃដីផលិតស្រូវមិនសូវបានផលមកដាំដូងខ្ទិះគួបផ្សំជាមួយនឹងដាំដំណាំតាមរូបភាព “យកខ្លីចិញ្ចឹមវែង”។ ក៏យោងតាមប្រសាសន៍របស់កសិករថាច់យុង គ្រួសារទទួលបានការឧបត្ថម្ភ ១២ លានដុងសម្រាប់បង្វែរផ្ទៃដីផលិតស្រូវចំនួន ៤.០០០ ម៉ែត្រក្រឡាមកដាំដូងខ្ទិះបាន ៨៥ ដើម។ ក្នុងរយៈពេលរង់ចាំទទួល​លទ្ធផលពីដូងខ្ទិះ ផ្ទៃដីដែលបានបង្វែរនឹងបានគ្រួសារដាំឆ្លាស់បណ្តាបន្លែបង្ការគ្រប់​ប្រភេទ និងប្រភេទល្ពៅ និងដើមត្របែកណឺហ្វាងជាង ៦០ ដើម។ ឆ្លងអស់រយៈពេលជិត ០២ ឆ្នាំដែលបានបង្វែរ គិតមកដល់ពេលនេះ ប្រភពចំណូលពីក្រោមម្លប់ដូងប្រមាណ ៥០ លានដុង។ អាស្រ័យដោយបានការឧបត្ថម្ភពីសេចក្តីសម្រេចចិត្តលេខ ០៣/២០២១ /NQ-HĐND ញ៉ាំងឱ្យកសិករភាគច្រើនអនុវត្តការបង្វែរបានដើមឈើដាំនៅលើផ្ទៃដីធ្វើប្រពលវប្បកម្មរបស់គ្រួសារ។

     មានប្រសាសន៍អំពីលទ្ធផលរបស់សេចក្តីសម្រេចចិត្តលេខ ៩៨/២០១៩/NQ-HĐND កសិករកៅវ៉ាំងភូ នៅភូមិហ្វាអាង ឃុំអាងភូតឹង ស្រុកកូវកែចែករំលែកថា៖  គ្រួសារមានដីចម្ការចម្រុះ ១,៣ ហិកតា ដោយបានរដ្ឋឧបត្ថម្ភ ៥០% នៃចំនួនចំណាយសរុបរួមក្នុងការដំឡើងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹក (៥៤ លានដុង)។ ជាមួយនឹងប្រព័ន្ធស្រោចស្រពប្រិតសំចៃទឹកគួបផ្សំនឹងស្រោចស្រព​លាយថ្នាំរួមជាមួយនឹងជីជួយឱ្យគ្រួសារកាត់បន្ថយបានប្រាក់ចំណាយអំពីកម្លាំងពលកម្ម ប្រេងសាំង បើប្រៀបធៀបជាមួយនឹងការបូមទឹកតាមប្រវេណីពីមុននេះ។ អាស្រ័យដោយមិនបាច់ជួលកម្លាំងពលកម្ម (២៥០.០០០ ដុងក្នុងមួយថ្ងៃ) ហើយប្រេងឥន្ទនៈម៉ាស៊ីនបូមទឹកស្រោចស្រពចម្ការក្នុងមួយខែ ប្រព័ន្ធស្រោចស្រពទឹក ១៥ ថ្ងៃ គ្រួសារប្រិតសំចៃបានជាង ៤,៥ លានដុងក្នុងមួយខែ។ ក្រៅពីនោះ អ្នកចម្ការនៅទាំងប្រិតសំចៃបានពេលវេលាដើម្បីធ្វើការងារផ្សេងៗរបស់គ្រួសារ អាស្រ័យដោយបានប្រើប្រាស់ប្រដាប់ផ្តាច់ចរន្តអគ្គិសនីស្រោចស្រពស្វ័យប្រវត្ត និងស្វ័យប្រវត្តផ្តាច់ចរន្តអគ្គិសនីតាមប្រព័ន្ធដាក់បញ្ចូលពេលវេលាសម្រាប់គ្រឿងម៉ាស៊ីនបូមទឹកធ្វើសកម្មភាពដោយខ្លួនឯង។

     សមមិត្តផាមវ៉ាំងខា អនុប្រធានការិយាល័យកសិកម្ម និងអភិវឌ្ឍន៍ជនបទស្រុក​កូវកែបានឱ្យដឹងថា៖ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់សេចក្តី​សម្រេចចិត្ត​លេខ ០៣ និងសេចក្តីសម្រេចចិត្តលេខ ៩៨ របស់ក្រុមប្រឹក្សាប្រជាជនខេត្ត បានជះឥទ្ធិពលយ៉ាងសកម្មសម្រាប់អ្នកចម្ការរបស់ស្រុកកូវកែជំរុញមាំដំណាក់កាលបង្វែររចនាសម្ព័ន្ធពូជឈើដាំ  ច្បាមខ្ជាប់ទៅក្នុងគ្រោងផែនការរបស់ស្រុក និងអនុវត្តវិទ្យាសាស្ត្រ-បច្ចេកទេស លើកកម្ពស់ទិន្នផល គុណភាពមុខទំនិញកសិផល។ចំពោះបណ្តាផ្ទៃដីដែលបានបង្វែរមកដាំដើមឈើហូបផ្លែ សម្រេចបានពី ២៥០-៣០០ លានដុងក្នុងមួយហិកតា ប្រិតសំចៃប្រាក់ចំណាយជួល​កម្លាំងពលកម្ម និងសម្ភារកសិកម្ម​ពេលដែលអនុវត្តបច្ចេកវិទ្យាស្រោចស្រពព្រួស​ទឹកគួបផ្សំនឹងការលាយថ្នាំទៅក្នុងការបាញ់ព្រួសឱ្យចម្ការឈើហូបផ្លែ៕

ប្រែសម្រួល៖ រតនា

TIN CÙNG MỤC

ភូមិដុំទេសរីកចម្រើន

មាមីងកសិករឃុំធ្វឹងហ្វា ដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

មុនបុណ្យចូលឆ្នាំរវាងមួយ ឬ ពីរខែ មាមីងកសិករខ្មែរនៅឃុំធ្វឹងហ្វា ស្រុកកូវង៉ាង តែងមមាញឹកក្នុងការដាំ និងថែទាំដំណាំសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ដោយថែទាំបានល្អ កសិករនៅទីនេះមានចម្ការដំណាំខៀវស្រស់ធានាទាំងទិន្នផល និងគុណភាពសម្រាប់លក់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

  • ឃុំអាងក្វាងហ៊ឺវ៖ ផ្សព្វផ្សាយអនុវត្តបណ្ដាទម្រង់ដើម្បីសហគមន៍
  • តឹបង៉ាយ អនុវត្តល្អការងារគិតគូរអំពីលំនៅឋានជូនប្រជាជន
  • ទីក្រុងត្រាវិញ៖ បន្តការវិនិយោគអភិវឌ្ឍតំបន់ជនជាតិខ្មែរ
  • សមាគមសហព័ន្ធន៍នារីឃុំង៉ូវឡាកគិតគូរដល់ជីវភាពសមាជិកាជនជាតិខ្មែរ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.