26/02/2021 08:22
ដាក់ឲ្យប្រើប្រាស់ស្ពាននាឱកាសបុណ្យតេតតឹងសឺវ។ រូបថត៖ ង៉ុកស្វង
ស្ពានបឹងមុននោះគឺជាបញ្ហាតប់ប្រមល់របស់មូលដ្ឋានក្នុងរយៈពេលយូរ ព្រោះស្ពានទ្រុឌ ទ្រោម កាត់បន្ថយរថយន្តមានទម្ងន់ធ្ងន់បើកឆ្លងទៅមកលើស្ពាននេះ ជាពិសេសពេលរថយន្តឆ្លងស្ពានឮសូរថ្លង់ត្រចៀកដល់អ្នករាល់គ្នា ជះឥទ្ធិពលដល់ការរស់នៅរបស់ប្រជាជននៅជិតនេះ។ ថ្វីត្បិតដូច្នោះក្ដី ដើម្បីធានាទ្រង់ទ្រាយកសាងស្ពានឆ្លើយតបតម្រូវការពង្រីកសេដ្ឋកិច្ច-សង្គម ផ្នែកមានសមត្ថកិច្ចបានត្រួតពិនិត្យ រួចវិនិយោគសមស្របជាមួយតម្រូវការអនុវត្ត ស្វែងរកប្រភពទុនវិនិយោគសមស្រប ម៉្លោះហើយដល់ឆ្នាំ ២០២០ ស្ពានបឹងទើបបានវិនិយោគកសាង។
តាមលោកត្រឹងហ្វាងវូ នាយករងគណៈគ្រប់គ្រងគម្រោងការវិនិយោគកសាងបណ្តាសំណង់គមនាគមន៍ខេត្តត្រាវិញ ក្រោយពេលអនុវត្ត ត្រួតពិនិត្យ ធ្វើសំណុំលិខិតឡើងគម្រោងប្លង់ ខែតុលាឆ្នាំ ២០១៩ គណៈកម្មាធិការប្រជាជនខេត្តត្រាវិញបានផ្ដល់សច្ចាប័នស្ដីពីការកសាងស្ពានបឹងពីប្រភពថវិកាខេត្តចំនួន ១១ ពាន់លានដុង បានអនុវត្តចាប់ពីថ្ងៃទី ៩ មីនា ឆ្នាំ ២០២០ ដល់ថ្ងៃ ២៦ ឧសភាឆ្នាំ ២០២១។ ទ្រង់ទ្រាយកសាងដោយបេតុងឆ្អឹងដែករឹងមាំ ប្រវែង ៤៤,៤ ម៉ែត្រ ទទឹង ០៩ ម៉ែត្រ។ ដើម្បីឆ្លើយតបតម្រូវការធ្វើដំណើរ ដឹកជញ្ជូនមុខទំនិញនាឱកាសបុណ្យតេតតឹងសឺវ ម្ចាស់វិនិយោគនិងអង្គភាពដំណើរការកសាងបានជំរុញល្បឿនកសាងស្ពានឲ្យសម្រេចមុនពេលចុះកិច្ចសន្យា ៣ ខែ ម៉្លោះហើយប្រជាជន និងរដ្ឋអំណាច មូលដ្ឋានសែនរីករាយ។ សំណេះសំណាលជាមួយមីង ត្រឹងធីធ្វី នៅភូមិបឹង (ឃុំអាងក្វាងហឺវ) មីងឲ្យដឹងថា៖ យើងខ្ញុំសង្ឃឹមស្ពានបានកសាងថ្មី អាស្រ័យស្ពានខ្សោយពេក។ ពេលឆ្លងម្តងៗឮសូរសំឡេងក្តូងក្ដាំង ពេលនោះប្រជាជនថប់បារម្ភខ្លាចស្ពានបាក់។ ក្រោយបុណ្យតេតឆ្នាំ ២០២០ ពីរខែឃើញកសាងស្ពានបណ្ដោះអាសន្ននៅជិតនេះ និងចាប់ផ្តើមកសាងស្ពានថ្មី ប្រជាជនត្រេកអរយ៉ាងខ្លាំង។ តេតឆ្នាំនេះស្ពានបឹងបានដាក់ឲ្យប្រើប្រាស់ យើងខ្ញុំរីករាយណាស់។
ឆ្នាំថ្មី ប្រជាជននៅទីនេះរីករាយ អាស្រ័យចាប់ពីពេលនេះទៅការធ្វើដំណើរ ការសិក្សារបស់កូនចៅ និងការលក់ដូរមុខទំនិញបានបើកទូលាយ រួមចំណែកពង្រីកសេដ្ឋកិច្ច-សង្គមនៅបណ្តាមូលដ្ឋាន ធ្វើឲ្យទិដ្ឋភាពជនបទឃុំអាងក្វាងហឺវជាឃុំតំបន់ជ្រៅមួយជួបការលំបាកយ៉ាងច្រើនកំពុងជំរុញល្បៀនកសាងជនបទថ្មី។
លោកគឹមសៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំអាងក្វាងហឺវបានឲ្យដឹង៖ ទោះបីមិនទាន់ដាក់ឲ្យប្រើប្រាស់អាស្រ័យនៅសំណង់មួយចំនួនមិនទាន់សម្រេច ប៉ុន្តែស្ពានបឹងបានអនុញ្ញាតឲ្យធ្វើចរាចរណ៍មុនបុណ្យតេត នោះជាការខិតខំរបស់អង្គភាពដំណើរការកសាង បង្កលក្ខណៈងាយស្រួលជូនប្រជាជន និងរដ្ឋអំណាចមូលដ្ឋានក្នុងការធ្វើដំណើរ ពង្រីកសេដ្ឋកិច្ច។ ថ្វីត្បិតដូច្នោះក្ដី ឃុំនៅមានសំណង់មួយចំនួនទៀតដូចជាស្ពាន ផ្លូវមិនទាន់បានវិនិយោគទុនកសាង ប៉ុន្តែស្ពានបឹងជាសំណង់មានទ្រង់ទ្រាយធំ ជាប្រព័ន្ធគមនាគមន៍សម្រាប់ដឹកជញ្ជូនមុខទំនិញទៅកាន់មូលដ្ឋានផ្សេងៗ ជាដងថ្លឹងជំរុញសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋាន។ ឆ្នាំ ២០២១ រដ្ឋអំណាចមូលដ្ឋានបន្តការផ្សព្វផ្សាយ បំផុសចលនាប្រជាជនឲ្យជំរុញមាំពង្រីកការផលិត ធ្វើអាជីវកម្មពង្រីកសេដ្ឋកិច្ចកាត់បន្ថយភាពក្រីក្រចីរភាព។ ទន្ទឹមនឹងនោះ រួមចំណែកកសាងបណ្តាសំណង់បម្រើប្រជាជន រួមដៃកសាងជនបទថ្មី។
សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការបក្សស្រុកថ្កូវកសាង ០៣ ឃុំសម្រេចជាឃុំជនបទថ្មីក្នុងឆ្នាំ ២០២១ ក្នុងនោះមានឃុំអាងក្វាងហឺវ។ ទោះបីជានៅជួបការលំបាកយ៉ាងច្រើនក្តី ប៉ុន្តែរដ្ឋអំណាចមូលដ្ឋាននិងប្រជាជនបន្តខិតខំអនុវត្តបណ្តាសេចក្តីសម្រេចចិត្តដែលដាក់ចេញ។ ស្ពានបឹងបានដាក់ឲ្យប្រើប្រាស់ជាភាពងាយស្រួល ជំនួយឲ្យមូលដ្ឋានកេណ្ឌប្រភពកម្លាំងដើម្បីវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រីកសេដ្ឋកិច្ច បង្កើនកម្រិតជីវភាពរបស់ប្រជាជន អនុវត្តសម្រេចបណ្តាលក្ខឋានក្នុងការកសាងជនបទថ្មី៕
ប្រែសម្រួល៖ សុខា
សមមិត្ត ឡុងវ៉ាំងវ៉ូវ លេខាគណៈកម្មាធិការបក្សឃុំអាងក្វាងហ៊ឺវ ស្រុកថ្កូវ បានឱ្យដឹងថា៖ គណៈកម្មាធិការបក្សឃុំចង្អុលការបណ្ដាសាខាបក្សស្ថិតក្រោមឱវាទប្រគល់ភារកិច្ចឱ្យបក្ខជនទទួលបន្ទុកគ្រួសារ។ លទ្ធផល មានបក្ខជនចំនួន ២៣៥ លើកនាក់ ទទួលបន្ទុក តាមដានគ្រួសារ ៣.០៣៤ គ្រួលើភូមិសាស្រ្ត។