02/04/2021 10:02
ពិធីប្រគល់ជូនផ្ទះដល់គ្រួសារសមាជិក ថាច់សីយ៉ា។
ផ្ទះសាងសង់លើផ្ទៃដី ៦០ ម៉ៃត្រក្រឡា ជាមួយថវិកាជិត ១២០ លានដុង ក្នុងនោះមូលនិធិ “ផ្ទះសុខដុមសហជីព” ឧបត្ថម្ភ ៤០ លានដុង ក្រៅពីនោះអាស្រ័យគ្រួសារបំពេញបន្ថែម។ បានដឹងថា នេះជាផ្ទះទី ៣ ក្នុងចំណោម “ផ្ទះសុខដុមសហជីព” ០៤ ខ្នងបានសហជីពផ្នែកអប់រំឧបត្ថម្ភដល់សមាជិកសហជីពផ្នែកក្នុងឆ្នាំ ២០២០ ពីថវិកាបានសម្ព័ន្ធពលករខេត្តបត់បែងឲ្យ។
មានប្រសាសន៍ក្នុងពិធីប្រគល់ជូនផ្ទះ លោកស្រីតាំងធីង៉ុកម៉ាយ នាយិការងមន្ទីរអប់រំនិងបណ្តុះបណ្តាលជំរុញទឹកចិត្តឲ្យបង ថាច់សីយ៉ា និងគ្រួសារបន្តខិតខំឈានឡើងក្នុងជីវភាព កសាងគ្រួសារសុខដុម សុភមង្គល និងអនុវត្តល្អភារកិច្ចប្រគល់ជូន ធានាសុវត្ថិភាព សន្តិសុខសាលារៀន។ ផ្តើមពីនោះ ជួយឲ្យគ្រូបង្រៀន និងសិស្សរបស់សាលាស្ងប់ចិត្តបង្រៀនល្អ រៀនល្អ រួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យអប់រំ៕
ប្រែសម្រួល៖ តឹងង៉ុក
វត្តបទុមប្រជុំនទី (អូរឈូក)ស្ថិតនៅភូមិ ង៉ាយហ្វា ឃុំតឹបង៉ាយ ស្រុកទីវកឹង។ វត្តបានកសាងឡើងកាលពីឆ្នាំ គ.ស. ១៦៧៦ ព.ស. ២២២០។ វត្តឆ្លងកាត់ព្រះចៅអធិការ ១៩ ជំនាន់ ក្នុងនោះ មានព្រះចៅអធិការ ២ អង្គសកម្មចូលរួមធ្វើសកម្មភាពបដិវត្តន៍គឺព្រះឧបជ្ឈាយ៍ សឺន ព្រំ សកម្មភាពរយៈពេល ២៨ ឆ្នាំ(ចាប់ពីឆ្នាំ ១៩៤០-១៩៦៨) និងព្រះតេជព្រះគុណ គឹមអង ធ្វើសកម្មភាពរយៈពេល ២ ឆ្នាំ ១៩៦៨-១៩៦៩)។ ព្រះចៅអធិការបច្ចុប្បន្ន គឺព្រះឧបជ្ឈាយ៍ ថាច់អ៊ុត។