• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

សមាគមកាកបាទក្រហមស្រុកកូវកែជាមួយការងារឧបត្ថម្ភទំនុកបម្រុង

25/12/2020 09:50

បច្ចុប្បន្ន សមាគមកាកបាទក្រហមស្រុកកូវកែមានសមាជិករួម ៥.២០២ រូប ក្នុងនោះ សមាជិកជាបក្ខជន ១២៨​ រូប​ សមាជិកជាជនរួមជាតិខ្មែរជាង ៤៦%។ ក្នុងឆ្នាំ ២០២០ សមាគមកាកបាទក្រហមស្រុកកូវកែ កៀរគរប្រភពកម្លាំងបានទឹកប្រាក់ជាង ៣,៧ ពាន់លានដុងអនុវត្តបណ្តាសម្មភាពដូចជា៖​ ជំនួយមនុស្សធម៌ ឧបត្ថម្ភសង្គម ការងារទំនុកបម្រុង ចង្ក្រានបាយមនុស្សធម៌ ។ល។ ជូនដល់មុខសញ្ញាដែលបានឧបត្ថម្ភជាង ៩.១០០ នាក់។

ជូនរទេះរមៀលអគ្គិសនីដល់ជនពិការ។

អនុវត្តការងារជំនួយមនុស្សធម៌ ក្នុងនោះមានការអនុវត្តន៍កម្មវិធីបុណ្យតេតសម្រាប់ជនក្រីក្រ​ សមាគមបំផុសចលនាបានអំណោយ ២.៨៩៤ ចំណែក គិតជាតម្លៃសរុប ៨៦៨,២ លានដុង។ សហការជាមួយស្ថានីយ៍ទូរទស្សន៍ត្រាវិញ និងស្ថានីយ៍ទូរទស្សន៍វិញឡុងអនុវត្តកម្មវិធីអាសយដ្ឋានមនុស្សធម៌ និងបេះដូង សប្បុរិសជន បានទឹកប្រាក់ ៤៥៦ លានដុង ឧបត្ថម្ភដល់ស្ថានភាពលំបាក និងអ្នកជំងឺក្រីក្រ ៨ នាក់។ ដើម្បីបង្ហាញឲ្យឃើញនូវទង្វើជាក់ស្តែង បច្ចុប្បន្នសមាគមកាកបាទក្រហមស្រុកកូវកែរក្សាល្អក្រុមជួយសង្គ្រោះដំបូងបាន ៧០ ក្រុម នៅ ១១ ឃុំ ទីប្រជុំជន ដោយមានសមាជិក ២១០ នាក់ចូលរួម។ ឆ្នាំ២០២០ បណ្តាសមាជិកនៃក្រុមខាងលើ អនុវត្តការសង្គ្រោះជាដំបូងបានជាង២០០លើកចំពោះ ប្រជាជនត្រូវគ្រោះថ្នាក់ ឈឺថ្កាត់។ កសាងនិងពង្រឹងក្លឹបបរិច្ចាគឈាមស្ម័គ្រចិត្តនៅបណ្តាឃុំ៖ ផុងភូ អាងភូតឹង និងទីប្រជុំជនកូវកែ ដោយមានសមាជិក ១០៧ នាក់ចូលរួមបរិច្ចាគបាន ៣៥៥ ឯកតាឈាម។ សមាគមបំផុសចលនាកសាងបានស្ពានជនបទបាន ០៦ កន្លែង សរុបទឹកប្រាក់ ៣០០ លានដុង។

ចលនាបណ្តាសប្បុរសជនបានទឹកប្រាក់ ៧០០ លានដុង កសាងផ្ទះមេត្តាធម៌ ២៨ ខ្នងជូនដល់គ្រួសារក្រីក្រ។ ចលនាបណ្តាសមាជិក ប្រជាជនចូលរួមអនុវត្តល្អគម្រោងការ «ធនាគារគោ» គិតមកទល់ពេលនេះពង្រីកចំនួនកូនគោបាន ៣៣ ក្បាល ប៉ាន់ស្មានតម្លៃសរុបជាង ៤៥០ លានដុង ចលនាបណ្តាសមាជិករក្សាមានប្រសិទ្ធភាពដើមឈើមនុស្សធម៌បាន ៣.៦៣៨ ដើម។ល។

ពិនិត្យឃើញគ្រួសារលោកមាថាច់សុខ (ប្រពន្ធឈ្មោះថាច់ធីសួង) នៅអនុសង្កាត់លេខ ៣ ទីប្រជុំជនកូវកែ មានវ័យចាស់កម្លាំងខ្សោយ មានជីវភាពលំបាក សមាគមបំផុសចលនាសប្បុរសជនកសាងផ្ទះមេត្តាធម៌មួយខ្នងតម្លៃជិត ៦០ លានដុង ក្នុងនោះគ្រួសារបដិភាគជាង ៣០ លានដុង ចំនួនក្រៅពីនោះអាស្រ័យសប្បុរិសជនឧបត្ថម្ភ។ លោកមាថាច់សុខ ចែករំលែក៖ ជីវភាពលំបាក គ្រួសារគ្មានដីផលិត ប្រភពចំណូលចម្បងរបស់គ្រួសារពឹងពាក់ទៅលើកូនប្រុសដែលធ្វើជាងកំបោរនៅទីក្រុងហូជីមិញ។ ជាការអភ័ព្វ ប៉ុន្មានខែកន្លងទៅហើយ កូនខ្ញុំក៏ទទួលមរណភាពដោយចៃដន្យអាស្រ័យជំងឺ ទុកនៅតែប្តីប្រពន្ធខ្ញុំ។ បានការយកចិត្តទុកដាក់របស់បងៗកសាងបានផ្ទះដូច្នេះ ប្តីប្រពន្ធក៏រំពឹងគិតឃើញថាមានភាពកក់ក្តៅណាស់ហើយ។

ករណីបងស្រីថាច់ធីធូកែវ នៅភូមិង៉ាយញ៉ី ឃុំតាមង៉ាយត្រូវដុំពកកន្សោមពងមហារីកស្បូនដំណាក់កាលដំបូង។ ពេលទៅពិនិត្យនៅមន្ទីរពេត្យដុំពកក្រុងកឹងធើ វេជ្ជបណ្ឌិតឱ្យដឹងថាចាំបាច់ត្រូវការថវិការាប់សិបលានដុងសម្រាប់ព្យាបាល។​ ពិនិត្យឃើញករណីគួរឧបត្ថម្ភ សមាគមបានណែនាំឱ្យបងស្រីធ្វើលិខិតផ្ញើទៅស្ថានីយ៍ទូរទស្សន៍វិញឡុងអនុវត្តកម្មវិធី «បេះដូងសប្បុរស»។ អាស្រ័យហេតុនោះ បងស្រីទទួលបានទឹកប្រាក់សម្រាប់ព្យាបាលជំងឺរបស់ខ្លួន រួចបច្ចុប្បន្នមានសុខភាពប្រក្រតីវិញ៕​​​   

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.