• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

សម្រស់ស្រស់ស្អាតនៃវត្តពិសេសារាម(កន្លែងសេះ)

25/05/2021 10:00

វត្តពិសេសារាម(កន្លែងសេះ) ស្ថិតនៅភូមិកន្លែងសេះ ឃុំបិញភូ ស្រុកកាងឡុង។ នេះជាវត្តខ្មែរមួយក្នុងចំណោមវត្តទាំង ៤ លើភូមិសាស្រ្តស្រុកកាងឡុង​ ទាក់ទាញភ្ញៀវពីចតុទ្ទិសមកទស្សនានូវសម្រស់ស្រស់ស្អាតរបស់វត្ត។

 

         ប្រសិនបើគយគន់ពីចម្ងាយ​ យើងឃើញព្រះពុទ្ធរូបទ្រង់អភ័យកសាងពីស៊ីម៉ងត៍មានកម្ពស់ប្រមាណ​ ១៥ ម៉ែត្រ  រួមជាមួយនោះគឺបណ្តាសំណង់ព្រះចេតិយអមខាងឆ្វេងស្តាំ។ ខ្លោងទ្វារវត្ត និងបណ្តាសំណង់ស្ថាបត្យកម្មក្នុងផ្ទៃវត្តបានកសាងយ៉ាងរឹងមាំហើយបិទក្បូរក្បាច់ប្រកបដោយលក្ខណៈវប្បធម៌ខ្មែរ ញ៉ាំងឱ្យភ្ញៀវទេសចរណ៍មកទស្សនាស្ងើចសរសើរមិនដាច់ពីមាត់។

        សំណង់ជាច្រើនបានកសាងយ៉ាងប្រណីតទាំងនេះគឺអាស្រ័យដោយការសាមគ្គីរវាង​ព្រះចៅអធិការ ព្រះសង្ឃ គណៈអារាមាភិបាល និងពុទ្ធបរិស័ទរួមចិត្ត រួមគំនិតកសាងក្នុងរយៈពេលច្រើនខែឆ្នាំ។ លោកថាច់សាយ ប្រធានគណៈអារាមាភិបាលវត្តពិសេសារាម(កន្លែងសេះ)បានឱ្យដឹងថា៖ ព្រះចៅអធិការគឺ​ជាអង្គមានប្រជាប្រិយភាពក្នុងជនរួមជាតិ ប្រមូលផ្តុំបានលោកអាចារ្យ បញ្ញវន្តជនរួមជាតិខ្មែរ ពុទ្ធបរិស័ទ និងជាងសំ​ណង់ គំនូរឆ្លាក់ក្បូរក្បាច់សប្បុរសជននៅកន្លែងនានាជាច្រើនចូលរួមវិភាគទានបានជាបណ្តាសំណង់ ក្រោយពេលដំណើរការតែងអនុវត្តបានសម្រេច និងសម្រេច ឆាប់ជាងផែនការដាក់ចេញ។ ប្រការនោះមិនត្រឹមតែធ្វើឱ្យផ្ទៃវត្តកសាងបានសំណង់ជាច្រើនប៉ុណ្ណោះទេ នៅទាំងកាន់តែពង្រីកបានមុខជំនាញខាងសំណង់សម្រាប់សិប្បករចម្លាក់ម្នាក់ៗអាចទទួលរ៉ាប់រងកសាងបណ្តាសំណង់នៅកន្លែងដទៃ​ទៀតបាន។

សំណង់នៅក្នុងវត្តភ្ជាប់ដោយនិទានក្នុងពុទ្ធប្រវត្តិ។

          សម្លឹងមើលពីខាងក្រៅ មនុស្សជាច្រើនតែងមានអារម្មណ៍កត់សម្គាល់ថាវត្តនេះស្រស់ស្អាត មិនទាន់និយាយដល់ពេលចូលទៅកាន់ព្រះវិហារដោយមានរូបគំនូរយ៉ាងប្រណីតគូរតាមលំនាំពុទ្ធប្រវត្តិ ដោយដៃយ៉ាងប៉ិនប្រសប់របស់វិចិត្រករចម្រុះដោយពណ៌យ៉ាង​ចិញ្ចែងចិញ្ចាច បណ្តាលឱ្យមនុស្សជាច្រើនកាន់តែកោតគោរព និងជក់ចិត្ត។

        បច្ចុប្បន្ន វត្តមិនត្រឹមតែជាកន្លែងប្រមូលផ្តុំយុវជនខ្មែរចូលមកបួសរៀន ជាកន្លែងអភិរក្ស ពង្រីកតម្លៃវប្បធម៌របស់ជនរួមជាតិខ្មែរឡើយ នៅទាំងរួម​ចំណែកជាមួយរដ្ឋអំណាចមូលដ្ឋានអនុវត្តល្អកម្មវិធីគោលដៅជាតិកសាងជនបទថ្មីទៀតផង។ វត្តបានរួមវិភាគទាន និងបំផុសចលនាពុទ្ធបរិស័ទ សប្បុរសជននៅកន្លែងនានារួមវិភាគទានកសាងស្ពាន ផ្លូវគមនាគមន៍ លើភូមិសាស្រ្តបណ្តាភូមិបានតភ្ជាប់ជាមួយគ្នា ងាយស្រួលឲ្យមាមីងពុទ្ធបរិស័ទធ្វើដំណើរទៅមក និងដឹកជញ្ជូនមុខទំនិញកសិផល។ ទន្ទឹមនឹងនោះ វត្តនៅទាំងរួមជាមួយរដ្ឋអំណាចមូលដ្ឋានបំផុសចលនា គ្រួសារជនរួមជាតិខ្មែរអនុវត្តសម្រេចបណ្តាលក្ខឋានស្តីពីគ្រួសារវប្បធម៌ ជនបទថ្មី។

         លោកថាច់សាយបានឱ្យដឹងបន្ថែមទៀតថា ដើម្បីជួយឱ្យមនុស្សគ្រប់រូបយល់បាន​ច្បាស់លាស់ត្រឹមត្រូវពីឈ្មោះវត្តនោះ ព្រះចៅអធិការ គណៈអារាមាភិបាលបានឯកភាព និងកសាងរូបសេះពីស៊ីម៉ងត៍ចំនួនពីរនៅខាងមុខខ្លោង​ទ្វារវត្ត ដើម្បីសម្តែងភាពស្រស់ស្អាតសម្រាប់ខ្លោងទ្វារវត្តផង និងសមស្របជាមួយឈ្មោះវត្តផង ដែលចាស់ទុំបានតំណាលមកថាជា “កន្លែងដែលមានសេះច្រើន” ។

          ប្រការនោះជាការបញ្ជាក់ឱ្យឃើញថា ទោះបីឈ្មោះវត្តជាភាសាបាលីថា “ពិសេសារាម” ក៏ដោយ​ ប៉ុន្តែធាតុពិតឈ្មោះដែលពុទ្ធបរិស័ទខ្មែរនៅទីនេះធ្លាប់ហៅជាប់រហូតមកទល់សព្វថ្ងៃគឺ “កន្លែងសេះ”​ ទេ មិនមែន “កន្លែងសេស” ឡើយ៕ ​​​        

អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.