• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

រួមចំណែកអភិរក្ស និងអភិវឌ្ឍភាសា អក្សរសាស្រ្តជាតិ

16/03/2021 09:24

ពេលនិយាយដល់ការសិក្សាភាសាខ្មែរនិយាយរួម លើភូមិសាស្រ្តខេត្តត្រាវិញនិយាយដោយឡែក គេតែងនឹកដល់មូលដ្ឋានអប់រំនៅតាមវត្តអារាម។ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១១ សាលាសកលវិទ្យាល័យត្រាវិញបានបើកថ្នាក់ជំនាញភាសាខ្មែរ មិនត្រឹមតែជួយឲ្យនិស្សិត សិក្សាស្រាវជ្រាវស៊ីជម្រៅអំពីភាសា ហើយនៅទាំងបើកឱកាសមុខរបរថ្មីជូនដល់បណ្តានិស្សិតក្នុងនិងក្រៅខេត្តទៀតផង។

        បន្ទប់រៀនមហាវិទ្យាល័យ​ភាសាខ្មែរវគ្គសិក្សាឆ្នាំ​ ២០១៧-២០២១ ផ្នែកភាសា-វប្បធម៌​-វិចិត្រសិល្បៈ​ខ្មែរ​ណាមបូ មាន​និស្សិត​រួម ​៣១  នាក់​កំពុង​​សិក្សា។  បន្ទប់រៀន​មិន​ត្រឹមមាន​និស្សិត​ខ្មែរ​នៅ​ខេត្ត​ត្រាវិញ​ ថែមទាំងទាក់ទាញនិស្សិត​មក​ពីខេត្ត​ក្រុង​នានាក្នុង​តំបន់​វាលទំនាបទន្លេគឺវឡុង​។​ ជាពិសេស​​ បន្ទប់មាន​និស្សិត​​​​​​​​​​​​​​​ ០៣ នាក់​ជា​ជនជាតិ​កិញ​​មក​ពី​ខេត្ត​អាង​យ៉ាង វិញ​ឡុង​ និង​ត្រាវិញ​​។ ទោះ​បី​និស្សិត​ទាំង​នោះមក​ពី​​​បណ្តាខេត្ត​ ក្រុង​ផ្សេង​គ្នាក៏ដោយ​ ប៉ុន្តែ​មាន​ចំណុច​ដូច​គ្នា​​​​​គឺ​ចូល​ចិត្ត​​សិក្សា​ស្រាវជ្រាវ ស្វែង​យល់​​អំពី​ភាសាខ្មែរ​ ដើម្បី​រួម​​ក្នុង​ការ​អភិរក្ស​ និង​អភិវឌ្ឍភាសា​ អក្សរសាស្រ្ត​​របស់​ជនជាតិ​ខ្មែរ​និយាយដោយ​ឡែក​​ និង​វប្បធម៌​ជនជាតិវៀតណាមនិយាយ​រួម។

និស្សិត​ថ្នាក់​ភាសាខ្មែរ​ ២០១៧ កំពុង​ធ្វើ​លំហាត់​ក្រុម។

          ចូលរួមសិក្សាក្នុងបន្ទប់រៀននេះ  ​និស្សិត​ទាំង​អស់​​​បាន​លោក​គ្រូ​ អ្នក​គ្រូ​យក​ចិត្ត​ទុក​ដាក់​បង្ហាត់​បង្រៀន​ ជួយ​ណែនាំ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ។​ ទន្ទឹម​នឹង​​មុខ​វិជ្ជាជំនាញ​បង្ហាត់​បង្រៀន​​អំពី​ភាសា​ខ្មែរកម្រិត​មូលដ្ឋាន​ កម្រិត​ខ្ពស់​ ​ហើយបណ្តាមុខ​វិជ្ជាអំពី​ភាសាខ្មែរ​ក៏​បាន​និស្សិត​ចូល​ចិត្ត​ដូចជា៖​ សូរវិទ្យា​ ន័យវិទ្យា​ វចនសព្ទវិទ្យា​ សម្ព័ន្ធ​វិទ្យា និង​វេយ្យាករណ៍ ធាតុ​សំខាន់ ចូលរួមក្នុង​ការ​បង្កើត​សិល្បៈខ្មែរ។ល។ និស្សិត​ទាំង​អស់​ បាន​បណ្តុះ​បណ្តាល​ផ្នែក​ជំនាញ​បក​ប្រែ ខ្មែរ-វៀត, វៀត-ខ្មែរ ​យ៉ាង​ត្រឹម​ត្រូវ​ និង​ស៊ីជម្រៅ​អំពី​បច្ចេកសព្ទ​វិទ្យាសាស្រ្ត។

           ក្រៅ​ពី​ម៉ោង​រៀន​ និស្សិតភាគ​ច្រើន​នៅទាំងចូល​រួម​យ៉ាង​សកម្ម​បណ្តា​សកម្មភាព​ចលនា​របស់​អង្គការសម្ព័ន្ធ​យុវជន​សកលវិទ្យាល័យ សម្ព័ន្ធ​យុវជន​មហាវិទ្យាល័យ​ និង​បណ្តាសកម្មភាព​សង្គម​ដូច​ជា​ថ្ងៃ​សៅរ៍​ស្ម័គ្រ​ចិត្ត​ ថ្ងៃអាទិត្យ​បៃតង ចូលរួម​បរិច្ចាគ​ឈាម។ល។  និស្សិត​យ៉ាញ់ហ្វៀង​លិញ​ ប្រធានបន្ទប់មហាវិទ្យាល័យភាសាខ្មែរ​វគ្គសិក្សាឆ្នាំ​ ២០១៧-២០២១​ ចែករំលែក​៖ ប្អូន​ពិត​ជា​សប្បាយ​ចិត្ត​​​ និង​មោទនភាព​យ៉ាង​ខ្លាំង​​ពេល​បាន​រៀន​ផ្នែក​ជំនាញ​ភាសាខ្មែរ​ ពី​ព្រោះ​នេះ​ជាផ្នែក​ជំនាញ​មាន​តម្រូវ​ការ​ ជ្រើសរើសការ​ងារទូលំទូលាយក្នុងស្ថាប័នរដ្ឋ ​​  កាសែត ស្ថានីយវិទ្យុ-​ទូរទស្សន៍​ បណ្តាក្រុម​ហ៊ុន ​មាន​ប្រើ​ប្រាស់​ភាសាខ្មែរ​​ ក្រុម​ហ៊ុន​សហការ​ជាមួយ​នឹង​បរទេស​ ជាពិសេស​ប្រទេស​កម្ពុជា​។ លើស​​ពីនេះ​ទៀត ការរៀន​សូត្រ​ភាសា​ខ្មែរ​​ជួយឲ្យ​ប្អូន​​យល់​ច្បាស់​អំពី​ភាសាខ្មែរ​ ​រួម​ចំណែក​​ក្នុង​ការ​អភិរក្ស​​និង​អភិវឌ្ឍ​ភាសា​ អក្សរសាស្រ្ត​​ វប្បធម៌​ប្រពៃណី​ជាតិ។

          ដើម្បី​បង្កលក្ខណៈជួយដល់បណ្តានិស្សិត​រួមគ្នា​ឈាន​ឡើង​ បន្ទប់រៀនភាសាខ្មែរ​ វគ្គសិក្សាឆ្នាំ​​ ២០១៧​-២០២១​​​ បង្កើត​ក្រុម “មិត្ត​រួម​គ្នា​ឈាន​ឡើង”  ក្រុម​បកប្រែ​​ដើម្បី​ជួយ​គ្នា​ក្នុង​ការសិក្សា​។  និស្សិត​​ដែលមាន​កម្រិត​សិក្សា​មធ្យម​ ខ្សោយតែងបានកម្មាភិបាលបន្ទប់រៀន  សាខាសម្ព័ន្ធយុវជន​ និង​គ្រូ​អចិន្ត្រៃយ៍យក​ចិត្ត​ទុក​ដាក់​ជំនួយឧបត្ថម្ភ​ លើក​ទឹក​ចិត្ត​ដើម្បីទុកឲ្យនិស្សិតខិតខំប្រឹងប្រែងសម្រេចលទ្ធ​ផល​ល្អ​។ ដោយ​ការ​ខិត​ខំ​ឈាន​ឡើង​ក្នុង​ការ​សិក្សា ក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០២០​ បន្ទប់មាន​និស្សិត​ ១០ ​នាក់​មាន​កម្រិត​សិក្សា​ចំណាត់ថា្នក់​ពូកែ​ (ស្រូប​យក​អត្រា ៣២,២%) និស្សិត​ ១៨​នាក់​មាន​កម្រិត​សិក្សា​ចំណាត់​ថ្នាក់​គ្រាន់​បើ (ស្រូប​យក​អត្រា​ ៥៨,១%)។

            លោក​គ្រូ​ថាច់​សេហា​ អចិន្ត្រៃយ៍បន្ទប់​មហាវិទ្យាល័យ​ភាសាខ្មែរ​វគ្គសិក្សាឆ្នាំ​ ២០១៧-២០២១​ បានឲ្យដឹង៖  បន្ទប់រៀន​ភាសាខ្មែរ​វគ្គសិក្សាឆ្នាំ​២០១៧-២០២១​​ ជាសមូហភាព​សាមគ្គី  ស្រឡាញ់រាប់អានជួយឧបត្ថម្ភ​គ្នាទៅវិញ​ទៅមក​  មាន​មោទនភាព​ក្នុង​ការ​សិក្សា​ភាសាខ្មែរ​ និង​ស្រឡាញ់​លក្ខណៈវប្បធម៌​ប្រពៃណីជាតិ​។ បុគ្គលម្នាក់ៗក្នុង​សមូហភាព​គឺជា​បរិញ្ញា​ក្នុង​ថ្ងៃ​អនាគតសម្រាប់​ជនរួមជាតិ​ខ្មែរ​   ជាអ្នកបន្ត​វេន​បុព្វបុរស​ក្នុង​ការអភិរក្ស និង​អភិវឌ្ឍភាសា​ អក្សរសាស្រ្ត​ វប្បធម៌​ជាតិ៕ 

អត្ថបទ-រូបថត៖ ​ថាញ់​តាយ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.