• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

រូបសំណាកសត្វគ្រុឌ

21/10/2020 10:41

ជនជាតិខ្មែរយើងបានអភិរក្សក្បូរក្បាច់សិល្បៈវប្បធម៌ច្រើនអនេក ដែលគេនិយមរចនាដាក់តាំងជាលំអនៅតាមវត្តអារាមឬនៅតាមទីសាធារណៈនានា។ក្នុងចំណោមក្បូរក្បាច់ទាំងអស់នោះគេក៏ឃើញវត្តមាននូវរូបសំណាកមួយដ៏ចំណាប់គឺរូបសំណាក៖ «សត្វគ្រុឌ»ជានិមិត្តរូបតំណាង ដល់អត្តសញ្ញាណវប្បធម៌ជនជាតិរបស់ផងខ្លួន។ សត្វគ្រុឌនេះដែរ ក៏ត្រូវបានគេចាត់ទុកដូចជាសត្វអច្ឆរិយៈផ្សេងៗឯទៀត ដែលខ្មែរយើង ពីបុរាណបានឲ្យតម្លៃតាំងពីប្រហែលជាង២០០០ឆ្នាំមកម៉្លេះ។

 

តាមរឿងទេវកថាជាប់ពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនាមួយបានពណ៌នាមកថា៖  មហាឥសីកស្សបៈ មានភរិយាពីររូបគឺ នាងកាឌ្រុ១និងនាងវីនីតា១។ នាងកាឌ្រុបានផ្តល់កំណើតកូនជាសត្វពស់មានចំនួនរាប់សិបពាន់ក្បាល ហើយត្រូវបានចាត់ទុកថាបុព្វការីនៃសត្វពស់នៅលើផែនដីនេះ។ ចំណែកឯនាងវីនីតាបានផ្តល់កំណើតឲ្យជាសត្វគ្រុឌដ៏មានអំណាចឬទ្ធានុភាពខ្លាំងក្លាណាស់ដែរ។ ថ្ងៃមួយនាងកាឌ្រុនិងនាងវីនីតា បានលេងល្បែងភ្នាល់គ្នាដោយទាយនូវ ពណ៌កន្ទុយសេះមួយក្បាលមានក្បាលដល់ទៅ៧ឯណោះ។  សេះនោះ អាចហោះហើរទៅគ្រប់ទិសទីបាន។  ហើយសេះនោះឯងដែលកើតចេញពីការកូរសមុទ្រទឹកដោះ។ នាងកាឌ្រុបានទាយថាកន្ទុយសេះមានពណ៌ខ្មៅ។  រីឯនាងវីនីតាទាយថាកន្ទុយសេះមានពណ៌ស។ពួកគេបានភ្នាល់គ្នាថានរណាក៏ដោយឲ្យតែចាញ់គឺត្រូវតែបម្រើដល់អ្នកឈ្នះ។ នាងកាឌ្រុបានប្រើល្បិចបោកប្រាស់នាងវីនីតាដោយប្រើឲ្យកូនរបស់ខ្លួនដែលជាសត្វនាគក្លែងខ្លួនធ្វើជាកន្ទុយសេះ។ ដូច្នេះហើយ នាងវីនីតាទាយខុសត្រូវបម្រើនាងកាឌ្រុនិងកូនៗគ្រប់គ្នា។ នាងកាឌ្រុបានធ្វើបាបនាងវីនីតាយ៉ាងខ្លាំងក្លា។  ប៉ុន្តែក្រោយមកពពួកនាគគេនឹងយល់ព្រមដោះលែងគ្រុឌនិងអ្នកម្តាយ ប្រសិនបើគ្រុឌអាចទៅយកទឹកអម្រឹតរបស់ព្រះឥន្ទមកឲ្យពួកគេ។ គ្រុឌក៏បានប្រឹងប្រែងយ៉ាងខ្លាំង ហើយទីបំផុតទទួលបានទឹកអម្រឹតហើយបានរំដោះខ្លួននិងម្តាយចេញពីទាសភាពរបស់ពួកនាគនិងនាងកាឌ្រុ។ ក្រោយមក  គ្រុឌនិងម្តាយបានដឹងពីល្បិចនេះ បានដាក់បណ្តាសាដល់នាងកាឌ្រុថា កូនៗរបស់នាងកាឌ្រុទាំងអស់គឺត្រូវតែក្លាយទៅជាចំណីរបស់កូនខ្លួនទៅវិញ។

      និយាយពីនាងវីនីតា បានចាញ់ការភ្នាល់បោកប្រាសរបស់នាងកាឌ្រុ។នាងវីនីតាភ្ញាស់នៅក្នុងរយៈពេល ១០០០ ឆ្នាំ ក៏បានញាស់មកមានទ្រង់ទ្រាយពាក់កណ្តាលខាងលើដូចមនុស្ស ពាក់កណ្តាលខ្លួនខាងក្រោមជាសត្វស្លាប។ មានដងខ្លួនពណ៌ក្រហមនិងមានរោមពណ៌មាសបានជាអ្នករាល់គ្នានិយមហៅថា៖ «សុពណ៌»។  ក្រោយ មកក៏ទទួលឈ្មោះមួយថ្មីដ៏ពិសេសទៀតថា៖ «គ្រុឌ»ទៅវិញ។

          សុពណ៌មានចិត្តចង់រំដោះម្តាយរបស់ខ្លួនអោយរួចផុតពីទាសភាព។  សុពណ៌បានទៅស្នើឲ្យពពួកនាគព្រមដោះលែងម្តាយរបស់ខ្លួន។ពួកនាគបានប្រាប់ឲ្យសុពណ៌ទៅលួចទឹកអម្រឹតពីព្រះឥន្ទយកមកធ្វើជាថ្នូរនឹងម្តាយរបស់ខ្លួន ។  សុពណ៌ក៏យល់ព្រម តែដើម្បីអាចហោះទៅដល់ស្ថានព្រះឥន្ទបាន ម្តាយរបស់សុពណ៌បានប្រាប់ឲ្យទៅស៊ីពួកអំបូរអ្នកនេសាទមួយក្រុម តែជៀសវាងកុំស៊ីដោយព្រាហ្មណ៍ម្នាក់នៅជាមួយពួកអ្នកនេសាទនោះ។  សុពណ៌ក៏ធ្វើតាម តែសុពណ៌ច្រឡំក៏ស៊ីដោយទាំងព្រាហ្មណ៍នោះឯង។ សុពណ៌ក៏ក្តៅពោះត្រូវខ្ជាក់ចេញទៅវិញ។សុពណ៌បានទៅសួរឪពុករបស់ខ្លួនរកចំណីឲ្យស៊ី ឥសីកស្សបៈក៏បានប្រាប់ឲ្យសុពណ៌ទៅចាប់ដំរីនិងអណ្តើក ដែលកំពុងឈ្លោះគ្នាធ្វើជាចំណី ដើម្បីរំដោះគ្រោះក្ដៅពោះរបស់គេ។  ព្រោះថាសត្វទាំងពីរធ្លាប់ជាព្រាហ្មណ៍កាលពីជាតិមុន។  តែឥឡូវពួកគេត្រូវមកកើតជាសត្វដោយសារដាក់បណ្តាសាគ្នាទៅវិញទៅមក។ សុពណ៌បានចាប់ដំរីនិង អណ្តើកទៅស៊ីនៅលើមែកពោធិ៍មួយ។  មែកពោធិ៍នោះមានប្រវែង១០០០យោជន៍។  ពេលកំពុងទំលើ មែកពោធិ៍ទ្រាំពុំចង់រួចក៏លាន់ឮសូរប្រសៗ។  សុពណ៌ខ្លាចបាក់មែកពោធិ៍ធ្លាក់ទៅលើពួកព្រាហ្មណ៍តឿកំពុងធ្វើតបៈ។ សុពណ៌ក៏ពាំមែកពោធិ៍ហោះចេញទៅចោលឯឆ្ងាយទៅ។ ដោយឃើញមហិទ្ធឫទ្ធិខ្លាំងអស្ចារ្យបែបនេះ  ពួកព្រាហ្មណ៍តឿក៏សរសើរនិងជូនពរទៅដល់សុពណ៌ដោយប្រទាននាមថ្មីមួយថា៖ «គ្រុឌ» ដែលមានន័យថាអ្នកដែលអាចទ្រាំទ្រនឹងទម្ងន់ដ៏ធ្ងន់ ហួសប្រមាណបានដោយងាយ។បន្ទាប់ពីនោះមក គ្រុឌក៏បានហោះទៅលួចទឹកអម្រឹតនៅស្ថានទេវលោកដោយបានឆ្លងកាត់មាត់ច្រកអគ្គី។ ពេលហោះចូលបណ្ដាលធ្វើឲ្យពស់អាសិរពិសដែលនៅយាមទឹកអម្រឹតពីរក្បាលត្រូវខ្វាក់ភ្នែក ដោយសារការទទះស្លាបបក់ធូលីចូលទៅក្នុងភ្នែករបស់ពស់ ។

   ពេលលួចបានទឹកអម្រឹតហើយ  គ្រុឌហោះចេញទៅវិញបានជួបនឹងព្រះវិស្ណុ។ ដោយឃើញគ្រុឌមានគុណធម៌  លួចបានទឹកអម្រឹតតែមិនលួចលបផឹកដោយខ្លួនឯង ទើបព្រះវិស្ណុប្រទានពរទៅគ្រុឌឲ្យមានជីវិតអមតៈ។  ក្រោយមកគ្រុឌក៏សុខចិត្តធ្វើជាយានជំនិះរបស់ព្រះវិស្ណុ។  ពេលហោះទៅខាងមុខបន្តិចក៏បានជួបនឹងព្រះឥន្ទ។  ព្រះឥន្ទបានប្រើផ្លែធ្នូដូច(រន្ទះ)បាញ់ទៅលើគ្រុឌ។  ពេលនោះ  គ្រុឌត្រូវជ្រុះរបូតធ្លាក់អស់រោមមួយ។  គ្រុឌបានចរចាជាមួយព្រះឥន្ទសុំឲ្យលើកលែងដោយខ្លួនយកទឹកអម្រឹតនេះទៅរំដោះអ្នកម្តាយអោយរួចសិនសិមព្រះឥន្ទទៅដណ្តើមយកទឹកអម្រឹតមកវិញ។ ឮរៀបរាប់ដូច្នោះព្រះឥន្ទយល់ព្រមហើយក៏បានជូនពរឲ្យគ្រុឌអាចចាប់ នាគយកមកធ្វើជាចំណីបាន ។

    ពេលគ្រុឌហោះនាំយកទឹកអម្រឹតទៅឲ្យពពួកនាគ។ ពពួកនាគក៏ព្រមរំដោះនាងវីនីតាចេញរួចផុតពីទាស ភាព។ គ្រុឌបានប្រាប់ឲ្យពពួកនាគ គួរតែលាងជម្រះខ្លួនសិន មុននឹងផឹកទឹកអម្រឹត។  ពពួកនាគក៏ធ្វើតាមសម្ដីគ្រុឌហើយក៏បានយកស្លឹកស្មៅម្យ៉ាងទៅគ្របលើថូទឹកអម្រឹត។ ពេលពពួកនាគចុះងូតទឹក ព្រះឥន្ទក៏ចុះមកឆក់យកថូទឹកអម្រឹតទៅវិញ ហើយស្មៅដែលគ្របថូមានជាប់ទឹកអម្រឹតក៏ធ្លាក់ចុះទៅខាងក្រោម។ ពពួកនាគឡើងមកមិនឃើញទឹកអម្រឹតក៏នាំគ្នាបានត្រឹមតែលិទ្ធទឹកអម្រឹតដែលនៅជាប់នឹងស្លឹកស្មៅនោះ ធ្វើឲ្យពួកនាគរយះអណ្តាតព្រែកជាពីរ ។

តាំងពីនោះមកនាគនិងគ្រុឌមិនត្រូវគ្នានោះទេ គ្រុឌតែងតែចាប់នាគស៊ីជាហេតុបណ្តាលឲ្យនាគត្រូវរត់ទៅពួននៅក្នុងទឹក។ ហើយក៏បានលេបដុំថ្មដើម្បីធ្វើឲ្យខ្លួនរបស់ពួកគេធ្ងន់លិចចុះទៅក្នុងទឹក។  ហេតុនោះ  ពេលគ្រុឌចាប់បាននាគម្ដងៗ គ្រុឌក៏លើកកន្ទុយរបស់នាគឡើងដើម្បីទម្លាក់ដុំថ្មចេញសិនទើបស៊ីនាគ។ ស្តេចនាគមួយឈ្មោះអនន្តក៏បានចូលទៅស្មោះស្ម័គ្រនឹងព្រះវិស្ណុដើម្បី

បញ្ជៀសខ្លួនពីការចាប់របស់គ្រុឌ។ ចំណែកឯនាគពិសមួយទៀតគឺនាគកាលិយៈបានរត់គេចខ្លួនទៅពួននៅក្នុងបឹងមួយនៃទន្លេយមុនា ក្បែរភូមិវរិន្ទវ័នជាភូមិរបស់ព្រះក្រឹស្ណៈ។ ក្រោយមក  នាគនោះក៏ត្រូវបានបង្ក្រាបដោយព្រះក្រឹស្ណៈ។  នាគកាលិយៈទៅពួននៅទីនោះដើម្បីជៀសគេចផុតពីគ្រុឌ ព្រោះគ្រុឌមិនអាចចូលទៅបឹងនោះបានដោយសារត្រូវបណ្តាសារបស់ឥសីមួយអង្គ ។

ក្រោយមក  ពួកគ្រុឌស្ថិតក្នុងចំណោមដែលត្រូវបានតែងតាំងដើម្បីការពារភ្នំព្រះសុមេរុនិងលំហអាកាស។ ទប់ទល់នឹងការវាយប្រហាររបស់ពួកអសុរា។ ជាពិសេសផ្អែកតាមរឿងទេវកថាដោយសារគ្រុឌធ្លាប់បានទ្រនូវទម្ងន់មែកពោធិ៍ដែលគ្មានអ្នកណាមួយទ្ររួចនោះ។  ឃើញដូច្នោះ បានជាជនជាតិខ្មែរនិយមយករូបសំណាកគ្រុឌមកដាក់បញ្ឈរតាមសសរស្ដម្ភនៃកុដិ  សាលា  ព្រះវិហារ...ដើម្បីជួយទ្រទម្ងន់នៃគ្រឿងសំណង់ធ្ងន់ទាំងអម្បាលម៉ាននោះឯង៕

                                                                                                                        ថាច់ដើយ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

Trà Vinh: Kỳ thi tốt nghiệp THPT năm 2025 diễn ra an toàn, nghiêm túc, đúng quy chế

Sở Văn hóa, Thể thao và Du lịch tổng kết phong trào thi đua yêu nước giai đoạn 2021 - 2025

Duy trì, nhân rộng mô hình kinh tế hay, hiệu quả

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.