16/07/2021 08:37
គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ សហការពិនិត្យលទ្ធផល យកយោបល់កសាងជនបទថ្មីនៅបណ្ដាឃុំ៖ លឿងហ្វា ម៉ីចាញ់ សុងឡុក និងជនបទថ្មីលើកកម្ពស់ឃុំហ៊ឹងម៉ី ស្រុកចូវថាញ់ និងជនបទថ្មីលើកកម្ពស់ឃុំញ៉ីឡុងភូ ស្រុកកាងឡុង។
ទន្ទឹមនឹងនោះ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់ក្នុងខេត្តសហការចលនាប្រជាជនស្ម័គ្រចិត្តគបវាល់ប្រាក់ ថ្ងៃពលកម្មចូលរួមកសាងបណ្ដាសំណង់សាធារណៈរបស់មូលដ្ឋានដូចជា៖ កសាងស្ពានជនបទថ្មី ២០ កន្លែង ជួសជុល បង្កើនកម្រិតផ្លូវបេតុងតាមភូមិ ១៨ កន្លែង ប្រគល់ជូនផ្ទះមហាសាមគ្គី ផ្ទះមិត្តរួមអាវុធ ផ្ទះមេត្តាធម៌ ៦២ ខ្នងដល់បណ្ដាគ្រួសារជួបលំបាកអំពីលំនៅឋាន សរុបថវិកាជាង ៥,៣ ពាន់លានដុង៕
ប្រែសម្រួល៖ លឺវវូ
ចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្ដាអ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តស្រុកកូវង៉ាង ក្លាយជាកងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយ។