13/11/2020 08:19
ព្រះតេជគុណ ថាច់ញឹក តំណាងសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវជូនផ្ទះមហាសាមគ្គី។
នាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៩០ ទិវាប្រវេណីរណសិរ្សមាតុភូមិវៀតណាម (១៨/១១/ ១៩៣០-១៨/១១/២០២០) គណៈការងាររណសិរ្សភូមិជ្រៃធំ ឃុំង៉ាយស្វៀង ស្រុកថ្កូវចាត់តាំងទិវាមហាសាមគ្គីទូទាំងជនជាតិ រំលឹកឡើងវិញប្រវត្តិសាស្រ្ដទិវាប្រវេណីបដិវត្តន៍ដ៏ត្រចះត្រចង់របស់រណសិរ្សមាតុភូមិវៀតណាម ផ្សព្វផ្សាយតួនាទីរបស់រណសិរ្សមាតុភូមិវៀតណាមក្នុងដំណាក់កាលថ្មី។ នាឱកាសនេះគណៈចាត់តាំងបានជូនផ្ទះសាមគ្គីធម៌ ០១ ខ្នងរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកថ្កូវតម្លៃជាង ៧០ លានដុងរួមជាមួយទោចក្រយាន ០៣ គ្រឿង និងអំណោយជាច្រើនចំណែកដល់គ្រួសារក្រីក្រ សិស្សានុសិស្ស មានស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ ប្រធានគណៈកម្មាធិការប្រជាជនស្រុក ឃុំជូនលិខិតសរសើរ ០៩ ច្បាប់ដល់សមូហភាព បុគ្គលដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តន៍ចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអារ្យធម៌” ឆ្នាំ ២០២០។
ជូនលិខិតសរសើរដល់បុគ្គលឆ្នើម។
ភូមិជ្រៃធំបច្ចុប្បន្នមានគ្រួសារប្រជាជនរួម ៨០៤ គ្រួ ដោយមានមនុស្សរាយ ៣.០២៣ នាក់ ក្នុងនោះជនជាតិខ្មែរស្រូបយកអត្រា ៩៦,៩%។ ក្នុងបណ្ដាឆ្នាំកន្លង គណៈការងាររណសិរ្សភូមិជ្រៃធំបានចលនាប្រជាជនឲ្យសាមគ្គីជួយគ្នាពង្រីកសេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រស្ថិរភាព ខិតខំកសាងមូលដ្ឋានពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់បានលើកកម្ពស់ បណ្ដាចលនាប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី” ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានស៊ីជម្រៅនិងទទួលបានលទ្ធផលខ្ពស់៕
ដំណឹង-រូបថត៖ ថាច់ហ្វាង
ចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្ដាអ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តស្រុកកូវង៉ាង ក្លាយជាកងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយ។