• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ផ្អាកការចាត់តាំងបុណ្យបញ្ចុះខណ្ឌសីមាដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

09/02/2021 09:18

កាលពីថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២១ ការិយាល័យនៃគណៈកម្មាធិការបក្សខេត្តចេញសេចក្តីប្រកាសសេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត នាសន្និបាតគណៈកម្មាធិការបក្សខេត្ត លើកទី ៣ (អាណត្តិកាលទី ១១)។ បន្ទាប់មក ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២១ គណៈកម្មាធិកាប្រជាជនខេត្តចេញផ្សាយសារលិខិតលេខ ៣៤៩/UBDN-THNV “ស្តីពីការអនុវត្តន៍សេចក្តីសន្និដ្ឋានរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត”។

         ខ្លឹមសារមួយក្នុងបណ្តាខ្លឹមសារនៃសារលិខិតបានបញ្ជាក់៖ ប្រមុខបណ្តាមន្ទីរ គណៈ ផ្នែក ប្រធានគណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងគប្បីបង្កើនការអនុវត្តន៍ម៉ឹងម៉ាត់បណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ បំផុតគឺមុខសញ្ញាក្រៅខេត្តវិលត្រឡប់មកមូលដ្ឋានក្នុងឱកាសបុណ្យតេត។ ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគដែរ នៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២១ មន្ទីរអប់រំ និងបណ្តុះបណ្តាលបានចេញផ្សាយសារលិខិតលេខ ១៨៧/SGDĐT-VP “ស្តីពីឱ្យកុមារពន្លក សិស្ស សិក្ខាកាមសម្រាករៀនដើម្បីបង្ការ ទប់ស្កាត់ អាសន្នរោគកូវីដ-១៩”​  ផ្ញើជូនបណ្តាសាលារៀន មូលដ្ឋានអប់រំលើភូមិសាស្រ្តខេត្ត។ តាមរយៈនោះ កុមារពន្លក សិស្សានុសិស្ស និងសិក្ខាកាមអប់រំអចិន្រ្តៃយ៍លើភូមិសាស្រ្ត (រាប់ទាំងបណ្តាមូលដ្ឋានអប់រំឯកជន) បានសម្រាក រៀនចាប់ពីថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២១ ដល់អស់ ថ្ងៃទី ២១ ខែកុម្ភៈឆ្នាំ ២០២១។

   ដើម្បីជ្រោមជ្រែងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ដែលកំពុងរាតត្បាតយ៉ាងស្មុគស្មាញនៅតាមខេត្ត ទីក្រុងមួយចំនួន ការចាត់តាំងពិធីបុណ្យមួយចំនួននៅតាមវត្តអារាមផ្នែកព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរបានព្រះចៅអធិការនៃវត្តមួយចំនួនយល់ព្រមផ្អាកចាត់តាំង។

ទិដ្ឋភាពព្រះវិហារវត្តគិរីសុវណ្ណ(ចុងមីសចាស់)។

      ព្រះតេជគុណថាច់រ៉ីយ៍ ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាឱ្យដឹងថា៖ យល់ឃើញថាវត្តគិរីសុវណ្ណ(ចុងមីសចាស់) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាង ជួបការលំបាក អាត្មាស្ម័គ្រចិត្តនិមន្តមករួមជាមួយវត្តទទួលបន្ទុកចលនាពុទ្ធបរិស័ទកសាងសំណង់ព្រះវិហារ និងសំណង់មួយចំនួនទៀតក្នុងផ្ទៃវត្ត។ គិតមកទល់ពេលនេះ សំណង់ទាំងនោះបានកសាងសម្រេចរួចរាល់ តាមការឯកភាពរវាងព្រះសង្ឃ និងគណៈអារាមាភិបាលនោះ នៅតែប៉ុន្មានថ្ងៃទៀតគឺដល់ថ្ងៃចាត់តាំងបុណ្យបញ្ចុះខណ្ឌសីមា។ ប៉ុន្តែដោយយល់ឃើញអាសន្នរោគកាន់តែរីករាលដាលនៅកន្លែងជាច្រើន​ បើសិនចាត់តាំងបុណ្យបញ្ចុះខណ្ឌសីមានឹងទាក់ទាញមនុស្សជាច្រើនចូលរួមអាចធ្វើឱ្យប៉ះពាល់ដល់ការងារបង្ការទប់ស្កាត់អាសន្នរោគ។ អាស្រ័យហេតុនោះ មុននេះជាង ១០ ថ្ងៃ​ អាត្មាបានជម្រាបដល់ផ្នែកពាក់ព័ន្ធសុំផ្អាកការចាត់តាំងដើម្បីបំផុសចលនាពុទ្ធបរិស័ទនិយាយដោយឡែកអនុវត្តល្អបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ ក្នុងនោះមានការអនុវត្តន៍ល្អសារផ្លូវការ៥K របស់ក្រសួងសុខាភិបាលដើម្បីរក្សាសុខភាពជាអហង្ការសម្រាប់ខ្លួន។

    បុណ្យទានអ្វីមិនដឹង ប៉ុន្តែចំពោះបុណ្យបញ្ចុះខណ្ឌសីមានោះទាក់ទាញមនុស្សយ៉ាងច្រើនចូលរួម សូម្បីតែភ្ញៀវដែលគ្មានចាក់សំបុត្រអញ្ជើញក៏មានបំណងចង់ចូលរួមដើម្បីប្រាថ្នាយកកុសលផលបុណ្យ។ អាស្រ័យហេតុនោះ ព្រះតេជគុណមានថេរដីកាឱ្យដឹងបន្ថែមទៀតថា៖ កាលពីមុនត្រៀមបម្រុងចាត់តាំងពិធីបុណ្យបញ្ចុះខណ្ឌសីមា រយៈពេលកន្លង អាត្មាក៏ចាក់សំបុត្រអញ្ជើញពុទ្ធបរិស័ទជិតឆ្ងាយ ពីព្រោះគិតថាអាសន្នរោគគ្មាននៅតទៅទៀត។ ចៃដន្យអី បច្ចុប្បន្នកើតមានជាថ្មី និងមាននិន្នាការកាន់តែស្មុគស្មាញជាង។ ហេតុនោះ ពេលឯកភាពផ្អាកការចាត់តាំង អាត្មាក៏ប្រកាសដល់ពុទ្ធបរិស័ទបានជ្រាប ជំរុញទឹកចិត្តឱ្យញាតិញោមពុទ្ធបរិស័ទរួមដៃជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ដើម្បីបង្ការ ទប់ស្កាត់អាសន្នរោគ។

    នៅវត្តនាគវនារាម(ខ្ទឹង) សង្កាត់លេខ ៧ ទីក្រុងត្រាវិញបម្រុងចាត់តាំងបុណ្យសម្ពោធឧបោសថាគារដែលបានជួសជុលរួចរាល់។ បើសិនគ្មានអ្វីប្រែប្រួល ក្នុងរយៈពេល ៣ ថ្ងៃ គឺនៅថ្ងៃ ២, ៣ និង ៤កើតខែផល្គុន ឆ្នាំជូតទោស័កនឹងចាត់តាំងពិធីបុណ្យសម្ពោធឧបោសថាគារ។ ក្នុងនោះមាននិមន្តព្រះសង្ឃចំនួន ១.០០០ អង្គធ្វើពិធីដាក់បាត្រ។ ប៉ុន្តែដល់ពេលអាសន្នរោគរាតត្បាតស្មុគស្មាញ បច្ចុប្បន្នវត្តផ្អាកចាត់តាំងវិញ។ ដូច្នេះការផ្អាកចាត់តាំងបុណ្យសម្ពោធឧបោសថាគាររបស់វត្តខ្ទឹង គឺជាការផ្អាកលើកទីពីរ លើកទី ១ បានបម្រុងចាត់តាំងនៅខែមេសាឆ្នាំ ២០២០)។​

    ក្នុងបណ្តាខែផល្គុន ចេត្រជារៀងរាល់ឆ្នាំ វត្តជាច្រើនឆ្លៀតចាត់តាំងពិធីបុណ្យសម្ពោធបណ្តាសំណង់ និងបណ្តាពិធីបុណ្យទានដទៃទៀតទាក់ទងដល់ជំនឿព្រះពុទ្ធសាសនា ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិ។ ទោះជាដូច្នោះក៏ដោយ ក្នុងពេលអាសន្នរោគកើតឡើងជាថ្មីនៅខេត្ត ក្រុងជាច្រើន និងដើម្បីបង្ការការឆ្លងរាលដាល បណ្តាវត្តក៏ផ្អាកចាត់តាំងដែរ។

     ទាក់ទងដល់ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ បណ្តាមូលដ្ឋានក្នុងខេត្តក៏បង្កើនការងារផ្សព្វផ្សាយ បំផុសចលនាប្រជាជនអនុវត្តតាមការក្រើនព្រមានរបស់ផ្នែកសុខាភិបាល៕                    ​​

 អត្ថបទ-រូបថត៖ សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.