• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ផ្សព្វផ្សាយផែនការត្រួតពិនិត្យបញ្ជាក់ឡើងវិញដើម្បីកំណត់ច្បាស់ឃុំ ភូមិលំបាកពិសេសក្នុងតំបន់ជនរួមជាតិភាគតិចដំណាក់កាល ២០២១-២០២៥

15/12/2020 08:34

      កាលពីថ្ងៃទី ០៩ ធ្នូ ស្រុកទីវកឹងចាត់តាំងផ្សព្វផ្សាយផែនការត្រួតពិនិត្យឡើងវិញដើម្បីកំណត់ច្បាស់ឃុំតំបន់លេខ ៣, ២, ១ និងភូមិលំបាកពិសេសក្នុងតំបន់ជនរួមជាតិភាគតិចដំណាក់កាល ២០២១-២០២៥ តាមសេចក្តីសម្រេចចិត្តលេខ ៣៣/២០២០/QĐ-TTg ចុះថ្ងៃទី ១២​ វិច្ឆិកា ឆ្នាំ ២០២០ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ សមមិត្តស៊ើងសុផលអនុប្រធានគណៈកម្មាធិការប្រជាជនស្រុកធ្វើជាអធិបតីសន្និបាត។

ទិដ្ឋភាពអង្គសន្និបាត។ រូបថត៖ ថាញ់ក្វាង

យោងតាមសម្បទាពិនិត្យបញ្ជាក់តំបន់លេខ ៣ គឺឃុំដែលមានគ្រួសារជនជាតិភាគតិចរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅប៉ុន្តែមិនទាន់បានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី និងមានលក្ខឋាន ០១ ក្នុងចំណោម ០២ លក្ខឋានដូចជា៖អត្រាគ្រួសារក្រីក្រពី ១៥% ឡើងទៅឬមានចំនួនគ្រួសារជនជាតិភាគតិចក្រីក្រជាង ១៥០ គ្រួ។ មានចំនួនគ្រួសារជនជាតិជាង ៦០% នៃចំនួនគ្រួសារក្រីក្ររបស់ឃុំមានចំនួនជនជាតិស្ថិតក្នុងកំណត់អាយុពី ១៥-៦០ ឆ្នាំមិនទាន់ចេះអានអក្សរ មិនទាន់ចេះសរសេរអក្សរសកលពី ២០% ឡើងទៅ។ ចំនួនពលករមានការងារធ្វើប៉ុន្តែមិនទាន់បានឆ្លងការបណ្តុះបណ្តាលពី ៣ ខែឡើងទៅស្រូបយកអត្រាជាង ៨០% នៃចំនួនពលករមានការងារធ្វើ។ មានផ្លូវគមនាគមន៍ពីមជ្ឈមណ្ឌលស្រុកចុះដល់មជ្ឈមណ្ឌលឃុំជាង ២០ គីឡូម៉ែត្រ ក្នុងនោះមានជាង ៥០% គីឡូម៉ែត្រមិនទាន់បានក្រាលកៅស៊ូឬបេតុង។

ចំពោះសម្បទាបញ្ជាក់ឃុំតំបន់លេខ ១ គឺឃុំស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដែលមានគ្រួសារជនជាតិរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅ មានលក្ខឋាន ០១ ស្ថិតក្នុងចំណោម ០២ លក្ខឋានដូចជា៖ អត្រាគ្រួសារក្រីក្រក្រោមពី ១០% និងបានទទួលស្គាល់សម្រេចលក្ខឋានជនបទថ្មី។ ដោយឡែកតែឃុំតំបន់លេខ ០២ ដែលស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំគឺជាឃុំនៅសល់ពីនោះ ក្រោយពីបានបញ្ជាក់បណ្តឃុំតំបន់លេខ ០៣ និងឃុំតំបន់លេខ ០១។

អំពីសម្បទាបញ្ជាក់ភូមិលំបាកពិសេសរបស់តំបន់ជនជាតិភាគតិច និងតំបន់ភ្នំគឺជាភូមិដែលមានគ្រួសារជនជាតិរស់នៅលំនឹងជាសហគមន៍ពី ១៥% ឡើងទៅ និងមានលក្ខឋាន ០១ ស្ថិតក្នុងចំណោម ០២ លក្ខឋានដូចជា៖អត្រាគ្រួសារក្រីក្រពី ១៥% ឡើងទៅឬមានចំនួនគ្រួសារជនជាតិភាគតិចក្រីក្រជាង ៣០ គ្រួ។ អត្រាគ្រួសារក្រីក្រពី ១២% ដល់ក្រោម ១៥% និងមានលក្ខឋាន ០១ ស្ថិតក្នុងបណ្តាលក្ខឋានដូចជា៖មានអត្រាគ្រួសារក្រីក្រជាង ៦០% គឺជាគ្រួសារជនជាតិស្ថិតក្នុងចំនួនគ្រួសារក្រីក្ររួមរបស់ភូមិ ។ភូមិមិនទាន់មានផ្លូវគមនាគមន៍ជនបទចុះដល់មជ្ឈមណ្ឌលឃុំឬមានផ្លូវគមនាគមន៍ ប៉ុន្តែការធ្វើដំណើរទៅមកលំបាក ពិសេសក្នុងរដូវភ្លៀង។ មិនទាន់មានប្រព័ន្ធអគ្គិសនីជាតិឬមានប៉ុន្តែចំនួនគ្រួសារប្រជាជនជាង ៣០% មិនទាន់បានប្រើប្រាស់អគ្គិសនីជាតិ។

ការបញ្ជាក់ឃុំ ភូមិលំបាកពិសេសតំបន់ជនជាតិភាគតិចគឺជាមូលដ្ឋានដែលបក្សរដ្ឋអនុវត្តគោលនយោបាយជនជាតិ និងបណ្តាគោលនយោបាយនៅពេលខាងមុខនេះ។ តាមការប៉ាន់ស្មាន ស្រុកទីវកឹងនឹងបានដំណើរការពិនិត្យវាយតម្លៃឡើងវិញដើម្បីឯកភាពគំរូខ្នាតដើម្បីបញ្ជាក់ឃុំភូមិលំបាកពិសេសដំណាក់កាល ២០២១-២០២៥ និងខិតខំសម្រេចសំណុំលិខិតផ្ញើជូនគណៈជនជាតិខេត្តបានមុនថ្ងៃទី ២៩ ធ្នូឆ្នាំ ២០២០៕                                                         ថាញ់ក្វាង-រតនា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.