• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 25/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ប្រសិទ្ធភាពពីទម្រង់ប្រិតសំចៃឥណទានភូមិស្រុក

15/01/2021 08:05

អ្នកស្រីង្វៀងធីគីមភឿង អនុប្រធានសមាគមសហព័ន្ធនារីស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីបង្កលក្ខណៈឲ្យសមាជិកា បងប្អូននារីឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការពង្រីកសេដ្ឋកិច្ច រួមចំណែកអនុវត្តការងារកាត់បន្ថយភាពក្រីក្រ សមាគមសហព័ន្ធនារីគ្រប់លំដាប់ក្នុងស្រុកកសាងបានទម្រង់មានប្រសិទ្ធភាពជាច្រើនដូចជា៖ ទម្រង់ហ៊ុនទុនឲ្យខ្ចីបង្វិលជុំ ក្រុមប្រិតសំចៃឥណទាន ក្រុមប្រិតសំចៃចិញ្ចឹមជ្រូកដី។ល។ ក្នុងនោះមានទម្រង់ “ប្រិតសំចៃឥណទានភូមិស្រុក” ជាទម្រង់ឆ្នើមមួយក្នុងចំណោមទម្រង់ឆ្នើមជាច្រើន រួមចំណែកឧបត្ថម្ភគ្នាទៅវិញទៅមកដើម្បីពង្រីកសេដ្ឋកិច្ច ។

បណ្តាសមាជិកាចូលរួមបង់ប្រាក់ចិញ្ចឹមជ្រូកដី។ រូបថត៖ សុជា

ទម្រង់ប្រិតសំចៃឥណទានភូមិស្រុកជាទម្រង់អនុវត្តតាមគម្រោងការបង្ការនិងសម្របសម្រួលតាមអាកាសធាតុប្រែប្រួលស្រុកទីវកឹង ខេត្តត្រាវិញ ដំណាក់កាល ២០១៨‑ ២០២២ (គម្រោងការអាស្រ័យអង្គការសម្ព័ន្ធភាពណាវីឧបត្ថម្ភ)។ ទម្រង់នេះចាប់ផ្តើមអនុវត្តតាំងពីឆ្នាំ ២០១៧ នៅ ០៤ ឃុំ (តឹបង៉ាយ ង៉ាយហ៊ុង តឹងហ្វា តឹងហ៊ុង)។ ឆ្នាំ ២០១៨ បើកទូលាយបន្ថែមបាន ០៣ ឃុំ (ហ៊ុងហ្វា ឡុងថើយ ហ៊ីវទ្រុង)។ ឆ្នាំ ២០១៩ ទម្រង់នេះបានបើកទូលាយដល់ឃុំ ទីប្រជុំជនទាំងអស់ក្នុងស្រុក។ គិតមកទល់ពេលនេះទូទាំងស្រុកមាន ៤៥/៨០ ភូមិអនុសង្កាត់មានទម្រង់នេះ។

ដើម្បីបង្កលក្ខណៈឲ្យសមាជិកា បងប្អូននារីយល់ពីទម្រង់នេះ សមាគមគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានចលនាបងប្អូននារីឲ្យចូលរួមក្រុមប្រិតសំចៃឥណទានភូមិស្រុក ឆ្លងតាមរយៈនោះ បានសហការជាមួយកម្មាភិបាល គម្រោងការណាវីនិងកម្មាភិបាលសម្ព័ន្ធសហករណ៍ខេត្តត្រាវិញចាត់តាំងវគ្គហ្វឹកហាត់អំពីជំនាញគ្រប់គ្រងសេដ្ឋកិច្ចគ្រួសារជូនសិក្ខាម ៣៩៣ នាក់នៅ ១១ ឃុំ ទីប្រជុំជន។ ណែនាំបណ្តាសមាជិកា គណៈគ្រប់គ្រងក្រុមអំពីការចាត់តាំងប្រជុំជីវភាពក្រុម និងរបៀបកត់ត្រាក្នុងបញ្ជីចំពោះក្រុមដែលសម្រេចប្រសិទ្ធភាព ទន្ទឹមនឹងនោះ គម្រោងការសម្ព័ន្ធភាពណាវីផ្សព្វផ្សាយទម្រង់រកទទួលទាននៅបណ្តាឃុំក្នុងគម្រោងការ ដើម្បីឧបត្ថម្ភទុនជូនសមាជិកាជាគ្រួសារក្រីក្រ ជិតក្រក្នុងក្រុមប្រិតសំចៃ ឥណទានភូមិស្រុកឲ្យបានបុលទុនសម្រាប់ចិញ្ចឹមសត្វពង្រីកសេដ្ឋកិច្ចគ្រួសារ។ មានសមាជិកា ២៤២  នាក់ចូលរួម រួចមាន ៨១ គ្រួសារចុះឈ្មោះអនុវត្តទម្រង់ចិញ្ចឹមគោ ជ្រូក មាន់ ទា (មាន ៣៦ គ្រួសារចិញ្ចឹមជ្រូកគួបផ្សំនឹងធ្វើរណ្តៅ biogas ១២ គ្រួសារចិញ្ចឹមគោ ៣៣ គ្រួសារចិញ្ចឹមមាន់ដោយប្រើកម្រាលជីវសាស្រ្តនិងចិញ្ចឹមទាគួបផ្សំនឹងចិញ្ចឹមត្រី។ល។)​

អ្នកស្រីង្វៀងធីគីមភឿងបានឲ្យដឹងបន្ថែមទៀតថា ឆ្នាំ ២០២០ ទូទាំងស្រុកបង្កើតក្រុមប្រិតសំចៃឥណទានភូមិស្រុកបន្ថែមបាន ២៥ ក្រុមទៀត ដោយមានសមាជិកា ៤៥៥ នាក់ចូលរួមទិញចំណែកប្រាក់បាន ២៤៧,៥ លានដុង (ក្នុងមួយខួបៗធ្វើសកម្មភាព ១២ ខែ) ដោះស្រាយឲ្យបងប្អូននារី ១៨៦ នាក់បុល។ គិតមកទល់ពេលនេះ ស្រុកទីវកឹងមាន ៧៥ ក្រុម ដោយមានសមាជិកា ១.៤៤៦ នាក់ទិញចំណែកប្រាក់ ៩៦១,៩ លានដុង ដោះស្រាយឲ្យសមាជិកា ៥១២ លើកនាក់បុល។ ទន្ទឹមនឹងនោះ បណ្តាសមាជិកាគបប្រាក់ឲ្យមូលនិធិឧបត្ថម្ភបានជាង ៤៧,២ លានដុង។ ប្រាក់នោះទុកសម្រាប់ទៅសួរសុខទុក្ខសមាជិកាក្នុងក្រុមដែលឈឺថ្កាត់ឬគ្រួសារមានបុណ្យសព។ល។ លុះបញ្ចប់មួយខួប បណ្តាសមាជិកាក៏ទទួលទាំងប្រាក់ដើម និងប្រាក់ការពីសមាជិកាក្នុងក្រុមដែលបានបុល។ ចាប់តាំងពីទម្រង់នេះបានផ្សព្វផ្សាយអនុវត្ត បងប្អូននារីភាគច្រើនចេះសន្សំសំចៃពីគ្មានដល់មាន ពីមានតិចដល់មានច្រើន។ គិតមកទល់ពេលនេះ សមាជិកាក្នុងក្រុមសន្សំសំចៃបានដើមទុនច្រើនបង្គួរសម្រាប់ចិញ្ចឹមសត្វ លក់ដូរ ទិញប័ណ្ណគាំពារសុខាភិបាល ក៏ដូចជាបង់ប្រាក់សាលា ទិញសៀវភៅសរសេរ សៀវភៅពុម្ព សម្លៀកបំពាក់សម្រាប់កូនចៅក្នុងគ្រួសារ។ល។ ពិនិត្យរួម បងប្អូននារីដែលបុលទុនសុទ្ធសឹងតែប្រើប្រាស់ប្រាក់ទុនត្រូវតាមទិសដៅនិងធ្វើការរកស៊ីនាំមកលទ្ធផលជាក់ស្តែងដូចជា៖ បងដាំងធីឡង ថាច់ធីម៉ីឡាង នៅឃុំតឹបង៉ាយ បុលទុនលក់ដូរនិងចិញ្ចឹមទា  បងយ៉ឿងធីង៉ឹង បងផាងធីកឹមញុង ឃុំង៉ាយហ៊ុង បុលទុនលក់ដូរ ទិញប័ណ្ណគាំពារសុខាភិបាល បងង្វៀងធីបៃ ឃុំតឹងហ៊ុង បុលទុនដើម្បីពង្រីកទម្រង់ចិញ្ចឹមជ្រូក បងង្វៀងធីធូហុង ឃុំតឹងហ្វាទិញឆ្អឹងស្លឹកដូងសម្រាប់ចងច្រាស។ល។

ដើម្បីបង្កលក្ខណៈ ឲ្យបងប្អូននារីពង្រីកសេដ្ឋកិច្ច កសាងគ្រួសារសម្បូរសប្បាយ សុភមង្គល  សាខាសមាគមនារីភូមិង៉ូវ៉ាំងកៀក ឃុំតឹបង៉ាយ បង្កើតក្រុមប្រិតសំចៃឥណទានភូមិស្រុកបាន ០២ ​ក្រុម មានសមាជិកា ៤០ នាក់ចូលរួម។ ជារៀងរាល់ឆ្នាំ សមាជិកាម្នាក់ៗទិញចំណែកប្រាក់ពី ០២‑០៤ ចំណែក ក្នុងមួយចំណែកៗចំនួន ៥០ ពាន់ដុង​ (សមាជិកាម្នាក់ៗទិញមិនលើសពី ១០ ចំណែកក្នុងមួយខែ)។ ក្រុមធ្វើសកម្មភាពក្នុងមួយខួប ១២ ខែ។ នេះគឺជារូបភាពប្រិតសំចៃឥណទានដែរ ប៉ុន្តែមានចំណុចខុសគ្នាត្រង់ទិញភាគហ៊ុនប្រាក់ជារៀងរាល់ខែ ហើយប្រសិនបើសមាជិកាណាមានលទ្ធភាពក៏អាចទិញភាគហ៊ុនប្រាក់បានចំនួនច្រើន  បើសិនមិនសូវមានលទ្ធភាពទិញភាគហ៊ុនប្រាក់បានចំនួនតិច។ ក្រុមកំណត់ឲ្យសមាជិកាម្នាក់ៗបុលមួយលើកមិនលើសពី ០៥ ដងបើប្រៀបនឹងចំណែកប្រាក់ដែលសមាជិកានោះបានផ្ញើ ហើយមិនឲ្យបុលលើសពី ០៦​ លានដុង។ ក្នុងរង្វង់ ០៤ ខែ សមាជិកាដែលបុលទុនត្រូវសងប្រាក់ទុនឲ្យក្រុមវិញដើម្បីឲ្យសមាជិកាដទៃបុលទៀត។

គិតមកទល់ពេលនេះ ក្រុមទាំង ០២ ធ្វើសកម្មភាពមានប្រសិទ្ធភាពជាក់ស្តែងគឺផ្ញើប្រាក់បានជាង ១៧៥ លានដុង ដោះស្រាយឲ្យបងប្អូននារី ៤៣ លើកនាក់បុលចិញ្ចឹមមាន់ ទា លក់ដូរ និងឧបត្ថម្ភកូនចៅរៀនសូត្រ ទិញប័ណ្ណគាំពារសុខាភិបាល។ល។ ជារៀងរាល់ខែក្រុមនីមួយៗចាត់តាំងប្រជុំជីវភាពម្តង។ ទន្ទឹមនឹងនោះ ក្រុមនៅទាំងផ្សព្វផ្សាយបណ្តាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាពដើម្បីឲ្យសមាជិកាក្នុងក្រុមស្វែងយល់ រៀនសូត្រ ចែករំលែកបទពិសោធន៍ពីគ្នាទៀតផង។ល។ ជារៀងរាល់ខែ បងប្អូនតែងយកប្រាក់មកទិញភាគហ៊ុន ហើយប្រជុំជ្រើសសមាជិកាណាដែលត្រូវការបុលទុន (ជ្រើសតាម ០៣ កត្តាចាំបាច់គឺបុលសម្រាប់ទិញប័ណ្ណគាំពារសុខាភិបាល ទិញឧបករណ៍ សិក្ខូបករណ៍ឲ្យកូនចៅក្នុងគ្រួសារនិងបុលសម្រាប់ចិញ្ចឹមសត្វពង្រីកសេដ្ឋកិច្ច)។ ចំពោះសមាជិកាដែលបានបុលទុនកាលពីប៉ុន្មានខែមុននោះ ប្រសិនបើមានបំណងបុលប្រាក់ទុនបន្តទៀតត្រូវសងទាំងប្រាក់ដើម និងប្រាក់ការឲ្យក្រុមវិញ។ ទន្ទឹមនឹងការទិញភាគហ៊ុនសម្រាប់ហ៊ុនទុនឲ្យបងប្អូនបុល បណ្តាសមាជិកានៅទាំងស្ម័គ្រចិត្តគបប្រាក់សម្រាប់ឧបត្ថម្ភគ្នាទៅវិញទៅមក (សមាជិកាម្នាក់ៗគប ៥.០០០ ដុងក្នុងមួយខែ) ដូចជាសម្រាប់ទៅសួរសុខទុក្ខ ជូនអំណោយក្នុងពេលដែលសមាជិកាមានជំងឺឈឺថ្កាត់។ល។

បងដាំងធីឡង សមាជិកាក្រុមប្រិតសំចៃឥណទានភូមិស្រុកនៃភូមិង៉ូវ៉ាំងកៀក ឃុំតឹបង៉ាយបានឲ្យដឹង៖ “ តាមខ្ញុំយល់ឃើញថា ទម្រង់នេះមានប្រសិទ្ធភាពណាស់ បណ្តាសមាជិកាក្នុងក្រុមអាចបុលទុនបានច្រើនលើកក្នុងមួយខួប។ ប្រជុំជីវភាពប្រចាំខែ ប្រធានក្រុមតែងរបាយការណ៍ចំហនូវទុនប្រិតសំចៃរបស់បងប្អូនក៏ដូចជាមូលនិធិឧបត្ថម្ភគ្នា។ លុះបញ្ចប់ខួប ក្រុមក៏ចាត់តាំងបូកសរុបនិងសងប្រាក់ដើម(មានប្រាក់ការ)ជូនសមាជិកា ក្នុងក្រុម។ បណ្តាសមាជិកាត្រូវការបុលទុនមិនចាំបាច់ធ្វើសំណុំបែបបទបុលទុនដូចជាបុលទុនរបស់បណ្តាធនាគារនិងអង្គការចាត់តាំងឥណទានផ្សេងឡើយ ៕

ប្រែសម្រួល៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.