• Tiếng Việt
  • ភាសាខ្មែរ
Thứ Sáu, ngày 27/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

បុណ្យចូលឆ្នាំមកកាន់កេរដំណែលប្រវត្តិសាស្រ្តវត្តជម្ពូទីបវរារាម

19/04/2022 16:37

វត្តជម្ពូទីបវរារាម (ជ្រោយទន្សា) ឋិតនៅភូមិជ្រោយទន្សា ឃុំគីមស៊ើង ស្រុកថ្កូវបានស្ថាបនាឡើងនៅពុទ្ធសករាជ ២៣៩១ គ្រឹស្តសរាជ ១៨៤៧។ មិនត្រឹមតែជាអារាមដ្ឋានខ្មែរដ៏ពិសិដ្ឋ វត្តជម្ពូទីបវរារាមនៅទាំងជាមជ្ឈមណ្ឌលសម្រាប់ប្រជុំវប្បធម៌ស្មារតីរបស់មាមីងខ្មែរក្នុងតំបន់ និងជាមូលដ្ឋាន ចិញ្ចឹមនិងលាក់បំពួនកម្មាភិបាល យុទ្ធជនបដិវត្តន៍សុវត្ថិភាពក្នុងសម័យសង្រ្គាមប្រឆាំងខ្មាំងឈ្លានពានទៀតផង។ ដើម្បីស្នងបន្តនូវប្រពៃណីដ៏ល្អនោះ និងដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយគោលមាគ៌ារបស់បក្ស គោល នយោបាយ ច្បាប់របស់រដ្ឋដល់ពុទ្ធបរិស័ទនៅឃុំគីមស៊ើង វត្តជ្រោយទន្សាបានសហការជាមួយរដ្ឋអំណាចមូលដ្ឋានបង្កើតក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅក្នុងវត្តដំណើរការសកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានប្រសិទ្ធភាព។

 

កម្មវិធីបញ្ចប់ឆ្នាំសិក្សាថ្នាក់ពុទ្ធិកសិក្សាបឋមភូមិឆ្នាំសិក្សា ២០២១-២០២២។

  មកកាន់វត្តជម្ពូទីបវរារាមស្ដាប់ និទានអំពីសកម្មភាពនៃក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅបណ្ដាថ្ងៃជិតដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ (២០២២) ទើបដឹងរឿងរ៉ាវច្រើនក្នុងសម័យសង្រ្គាម និងសម័យសន្តិភាព។ វត្តតែងរក្សាការចាត់តាំងបើកថ្នាក់ពុទ្ធិកសិក្សា ខេមរភាសារាល់ឆ្នាំដើម្បីរួមចំណែកក្នុងការលុបបំបាត់អនក្ខរកម្ម បង្កើនកម្រិតប្រជាបញ្ញាជូនពុទ្ធបរិស័ទក្នុងតំបន់។ ទន្ទឹមនឹងនោះ វត្តតែងផ្សព្វផ្សាយគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋជូនដល់ពុទ្ធបរិស័ទនៅលើភូមិសាស្រ្តឃុំ។ ជាមួយស្មារតី រស់នៅគោរពសាសនា ថ្លៃថ្លាសង្គម និងជ្រោមជ្រែងចូលរួមចលនារៀនសូត្រ និងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ វត្តជម្ពូទីបវរារាមបង្កើនបានក្លឹបផ្សព្វផ្សាយអប់រំច្បាប់នៅក្នុងវត្ត។ ក្រោយរយៈពេលជាង ០៥ ឆ្នាំដំណើរការសកម្មភាព ក្លឹបបានចាត់តាំងផ្សព្វផ្សាយច្បាប់ជាច្រើនលើកនៅបណ្ដាថ្ងៃបុណ្យទាន ឧបោសថសីលដោយមានពុទ្ធ បរិស័ទអញ្ជើញមកចូលរួមយ៉ាងកុះករ។

  ក្លឹបបានរួមចំណែកយ៉ាងច្រើនក្នុងការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមនៅមូលដ្ឋាន។ ព្រះតេជគុណយ៉ាងសុធន ព្រះ ចៅអធិការ និងជាអធិការក្លឹបផ្សព្វផ្សាយអប់រំច្បាប់វត្តជ្រោយទន្សាមានថេរដីកាថា ក្លឹបបានបង្កើតឡើងនៅខែមិថុនាឆ្នាំ ២០១៦ ដោយ មានសមាជិក ១៨ អង្គនិងរូបជាគណៈអារាមាភិបាល និងអ្នកមានប្រជាប្រិយភាពនៅមូលដ្ឋានចូលរួម។ ដោយកំណត់ច្បាស់ថា “ទ្រឹស្ដីរាប់រយអត្ថបទពុំស្មើនឹងទង្វើជាក់ស្ដែងមួយ” ក្លឹបបានផ្ដុំកម្លាំងធ្វើល្អការងារអប់រំយុវជនដែលមិនសូវជឿនលឿននៅមូលដ្ឋាន។ រៀងរាល់ខែ ពុទ្ធបរិស័ទអញ្ជើញមកប្រជុំជីវភាពជំនឿសាសនា ០៤ ដង។ ក្រោយពេលប្រជុំជីវភាពសាសនាម្ដងៗ ព្រះអង្គ និងសមាជិកក្លឹបឆ្លៀតពេលផ្សព្វផ្សាយដល់ពុទ្ធបរិស័ទអំពីបណ្ដាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ជាពិសេសគឺចលនាឲ្យពុទ្ធបរិស័ទក្រើនរំលឹកកូនចៅឲ្យចេះគោរពច្បាប់ មិនផ្ដុំគ្នានៅពេលអាធ្រាត្រ មិនចូលរួមលេងល្បែងស៊ីសង បង្កអុកឡុក សណ្ដាប់ធ្នាប់នៅទីសាធារណៈ។ ផ្ដើមពីនោះ ពុទ្ធបរិស័ទទៅចលនា ក្រើនរំលឹកកូនចៅក្នុងគ្រួសារមិនឲ្យធ្លាក់ក្នុងអន្លង់អបាយមុខសង្គម ចេះសាមគ្គីជួយគ្នាក្នុងការរស់នៅ។ ក្រោយពេលប្រជុំជីវភាពនៅក្នុងវត្ត សមាជិកក្លឹបនៅទាំងទៅសំណេះសំណាលផ្ទាល់ជាមួយគ្រួសារលោកយាយលោកតា មាមីង ឪពុកម្ដាយរបស់បណ្ដាមុខសញ្ញាដើម្បីផ្សព្វផ្សាយ អប់រំ ចលនាយុវជនយុវកុមារដែលមិនសូវជឿនលឿនកែប្រែខ្លួនល្អ។

ជ្រុងមួយនៃវត្តជម្ពូទីបវរារាម។

 ព្រះតេជគុណយ៉ាងសុធនមានថេរដីកាបន្ថែម៖ ការផ្សព្វផ្សាយ អប់រំបានមាមីងពុទ្ធបរិស័ទប្រុងសោតាស្ដាប់ និងព្រមព្រៀងខ្ពស់។ ក្រោយពេលបានផ្សព្វផ្សាយអប់រំច្បាប់ ណែនាំពីរបៀបរស់នៅល្អ ពុទ្ធបរិស័ទតែងជឿជាក់ បង្កើនការយល់ដឹង និងគោរពច្បាប់បានល្អ។ ដោយឡែកបណ្ដាមុខសញ្ញាធ្លាប់ផ្ដុំគ្នានៅពេលយប់ បណ្ដាមុខសញ្ញាស្ថិតក្នុងការគ្រប់គ្រងតាមសេចក្ដីកំណត់លេខ ១១១ /២០១៣/QĐ-CP របស់រដ្ឋាភិបាលសមាជិកក្លឹប ឪពុកម្ដាយរបស់មុខសញ្ញានគរបាលឬក៏អង្គការមហាជនមូលដ្ឋានអញ្ជើញមុខសញ្ញាមកជួបព្រះតេជគុណយ៉ាងសុធនដើម្បីបានផ្សព្វផ្សាយ អប់រំ ចលនាយុវជនឲ្យលត់ដំ កែប្រែខ្លួនរស់នៅបានល្អ។

  ក្រៅពីការអប់រំយុវជននៅមូលដ្ឋាន ក្លឹបនៅទាំងបង្កើតមូលនិធីឧបត្ថម្ភចូលរួមរស់ក្នុងសហគមន៍ ដើម្បីឧបត្ថម្ភដល់យុវជនដែលជ្រួសជ្រុលក្រោយពេលចេញពីពន្ធនាគារមកកាន់មូលដ្ឋានមានដើមទុនរកស៊ី។ គិតមកទល់ពេលនេះ ក្លឹបបានឧបត្ថម្ភមុខសញ្ញា ០២ នាក់នៅមូលដ្ឋាន។ បងថាច់ .ដ. នៅភូមិបាឆាវជាយុវជនម្នាក់ធ្លាប់បានទទួលប្រាក់ឧបត្ថម្ភ ១៥ លានដុងពីមូលនិធិឧបត្ថម្ភមករួមរស់ ក្នុងសហគមន៍ វិញសម្រាប់ចិញ្ចឹមគោមេ។

វត្តជ្រោយទន្សាជូនអំណោយមាមីងជួបការលំបាកដោយសារអាសន្នរោគកូវីដ។

   បណ្ដាឆ្នាំកន្លង វត្តជម្ពូទីបវរារាមក៏បានរួមចំណែកយ៉ាងច្រើនក្នុងការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ដូចជា៖ ឧត្ថម្ភមូលនិធិបង្ការទប់ស្កាត់អាសន្នរោគ ឧបត្ថម្ភគ្រឿងបរិភោគ ឧបភោគ និងអំណោយដល់មាមីង ពុទ្ធបរិស័ទនៅបណ្ដាតំបន់ចត្តាឡីស័កប្រមូលផ្ដុំក្នុង និងក្រៅឃុំចូលរួមជាមួយរដ្ឋអំណាចមូលដ្ឋានផ្សព្វផ្សាយ ចលនាប្រជាជន ពុទ្ធបរិស័ទអនុវត្តល្អបណ្ដាវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

    ដោយមានការរួមចំណែកក្នុងពេលនាគត និងបច្ចុប្បន្នក្នុងការអភិវឌ្ឍន៍នៅឃុំគីមស៊ើងនិយាយដោយឡែក ស្រុកថ្កូវនិយាយរួម វត្ត ជម្ពូទីបវរារាម (ជ្រោយទន្សា) បានគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ ចំណាត់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្តនៅឆ្នាំ ២០១២។ ដើម្បីអារាមដ្ឋានស្រស់ស្អាតបន្ថែមទៀត ការដាំដើមឈើផ្កាលម្អបានព្រះសង្ឃយកចិត្តទុកដាក់យ៉ាងពិសេសហើយចាត់ទុកនោះជាទង្វើមានអត្ថន័យយូរអង្វែង រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយមកទស្សនានិងស្វែងយល់អំពីប្រវត្តិសាស្រ្តនៃវត្តខ្មែរ ដែលមានអាយុកាលជិត ២០០ ឆ្នាំ៕

ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Trà Vinh kiên cường bứt phá, giành được nhiều thành tựu toàn diện trên các lĩnh vực

Trao quyết định nghỉ hưu cho cán bộ thuộc diện Ban Thường vụ Tỉnh ủy quản lý

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.