• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

បណ្តាវត្តខ្មែរជ្រោមជ្រែងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩

25/06/2021 08:32

នៅលើភូមិសាស្រ្តស្រុកកូវង៉ាង និងថ្កូវដែលមានវត្តខ្មែរជាច្រើនធ្លាប់ល្បីអំពីការចាត់តាំងបណ្តាថ្នាក់បង្រៀនពុទ្ធិកមធ្យមសិក្សាសម្រាប់ព្រះសង្ឃ និងថ្នាក់វិជ្ជាខេមរភាសាសម្រាប់កូនចៅជនរួមជាតិខ្មែរសិក្សារៀនសូត្រ។ គិតមកទល់ ពេលនេះ បណ្តាវត្តទាំងនោះក្លាយជាទីស្ងប់ស្ងាត់ គ្មានការប្រមូលផ្តុំសិស្សានុសិស្សដូចជាបណ្តាថ្ងៃធម្មតាទៀតឡើយ។ ដោយឡែកបណ្តាថ្ងៃឧបោសថសីល ពុទ្ធបរិស័ទជាច្រើនយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃឆាន់ រួចប្រញាប់វិលមកផ្ទះវិញ។

ព្រះវិហាវត្តព្រះឥន្ទ​ឱទ្យាន (បង្រៃថ្មី)។

ឆ្នាំនេះ បើសិនគ្មានការឥទ្ធិពលអំពីអាសន្នរោគនោះ នៅវត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា ស្រុកកូវង៉ាងមានបើកថ្នាក់វិជ្ជាខេមរភាសាដល់ទៅប្រមាណ​ ៧ ថ្នាក់ ដោយមានសិស្សានុសិស្សប្រមាណ ២៤០ រូបចូលរៀន។ ប៉ុន្តែវត្តនេះផ្អាកការចាត់តាំងថ្នាក់​រៀនដើម្បីអនុវត្តតាមសារាចរលេខ ០៤ របស់គណៈកម្មាធិការប្រជាជនខេត្ត សេចក្តីប្រកាសរបស់សមាគមព្រះសង្ឃសាមគ្គីសេ្នហាជាតិខេត្ត។ វត្តមិនត្រឹមតែផ្អាកការចាត់តាំងថ្នាក់រៀន នៅទាំងធ្វើល្អការងារផ្សព្វផ្សាយ បំផុសចលនាពុទ្ធបរិស័ទប្រតិបត្តិម៉ឹងម៉ាត់បណ្តាការកំណត់​ស្តីពីការបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ទៀតផង។ ព្រះតេជគុណ ថាច់តារា ព្រះចៅអធិការវត្តកងចក្ការាម(ធ្លក)មានថេរដីកាឱ្យដឹងថា៖ ចាត់តាំងបណ្តាថ្នាក់ពុទ្ធិកមធ្យមសិក្សា និងវិជ្ជាខេមរភាសាសម្រាប់ព្រះសង្ឃ និងកូនចៅជន​រួមជាតិខ្មែរបានសិក្សារៀនសូត្រតែងបានវត្តយកចិត្តទុកដាក់។ ប៉ុន្តែជាមួយស្ថានភាពដូច​បច្ចុប្បន្ននេះនោះ ការបង្ការ ទប់ស្កាត់អាសន្នរោគគឺជាការសំខាន់ជាង។ បើសិនមិនចាត់តាំង​ថ្នាក់រៀនក្នុងឆ្នាំនេះបានទេ ឆ្នាំក្រោយចាត់តាំងឡើងវិញក៏មិនជាបញ្ហាអ្វីដែរ ឱ្យតែ ធ្វើយ៉ាងណា​ដើម្បីវត្តបានរួមចំណែកជាមួយបណ្តាផ្នែកគ្រប់លំដាប់ថ្នាក់ អនុវត្តល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគមានប្រសិទ្ធភាព នាំមកភាពសុខសាន្តជូនដល់មហាជន។

នៅវត្តសាគរគិរីកោះកើយ (ផ្នោររាំង)​ ឃុំឡុងស៊ើង ស្រុកកូវង៉ាង ជាវត្តមួយដែលមាន​គ្រួសារពុទ្ធបរិស័ទច្រើន បើសិនគ្មានអាសន្នរោគ បណ្តាថ្នាក់រៀនវិជ្ជាខេមរ​ភាសាមិនត្រឹមតែបានចាត់តាំងនៅក្នុងវត្តប៉ុណ្ណោះទេ ព្រះចៅអធិការ គណៈអារាមាភិបាល​នៅទាំងឯកភាពចាត់តាំងនៅតាមបណ្តាភូមិឆ្ងាយៗពីវត្តជាមួយរយៈពេលរៀនប្រមាណមួយម៉ោងកន្លះដល់ពីរម៉ោងរាល់ពេលព្រលប់ដើម្បីប្អូនៗបានរៀនភាសាខ្មែរដូចប្អូនៗដែលនៅជិតវត្តដែរ។ ពេលបញ្ចប់វគ្គសិក្សា ដើម្បីវាយតម្លៃលទ្ធផលរៀនសូត្ររបស់ប្អូនៗនោះ ក៏ប្រ​មូលប្អូនៗមកប្រឡង រួចរៀបនិទ្ទេសនៅវត្ត។ ប៉ុន្តែជាមួយការឥទ្ធិពលនៃអាសន្នរោគ បណ្តាសកម្មភាពបង្រៀន  និងរៀននៅវត្តក៏ដូចជានៅតាមបណ្តាភូមិ ព្រមទាំងពិធីមួយចំនួន​ក្នុងផ្លូវព្រះពុទ្ធសាសនាដែលច្រើនចាត់តាំងនៅរៀងរាល់ថ្ងៃឧបោសថសីលក៏ផ្អាកដែរ។

នៅវត្តព្រះឥន្ទឱទ្យាន(បង្រៃថ្មី) ឃុំហាមតឹង ជាវត្តមួយក្នុងចំណោមវត្តខ្មែរស្ថិតនៅភូមិ​សាស្រ្តស្រុកថ្កូវ ដែលមានឈ្មោះល្បីអំពីការចាត់តាំងបណ្តាថ្នាក់រៀនពេលនេះក៏មានសភាពស្ងៀមស្ងាត់។ តាមថេរដីការបស់ព្រះតេជគុណ​ ញ៉ាងចន្ទ ព្រះចៅអធិការវត្តព្រះឥន្ទ​ឱទ្យាន (បង្រៃថ្មី)៖ ផ្អាកបណ្តាសកម្មភាពបង្រៀន និងរៀនជាទង្វើយ៉ាងចាំបាច់ដើម្បីជៀស​វាងការប្រមូលផ្តុំគ្នាច្រើន។ ទន្ទឹមនឹងនោះ ក្នុងការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩ ទោះបីបណ្តាមធ្យោបាយសាធារណៈហាមដឹកជញ្ជូនភ្ញៀវពីខេត្តក្រុងផ្សេងមកកាន់មូលដ្ឋាន ពីមូលដ្ឋានទៅកាន់ខេត្តក្រុងផ្សេង ប៉ុន្តែបច្ចុប្បន្ន មធ្យោបាយឯកជនស្រូបយកអត្រាច្រើន។ ការធ្វើដំណើរពីខេត្តក្រុងនេះទៅកាន់ខេត្តក្រុងផ្សេងជាមួយរយៈពេលមិនយូរអាចទៅដល់គោលដៅដែលខ្លួនសំដៅដល់។ អាស្រ័យហេតុនោះ ដើម្បីជ្រោមជ្រែងជាមួយការងារបង្ការ ទប់ស្កាត់អាសន្នរោគ វត្តក៏ផ្សព្វផ្សាយដល់ពុទ្ធបរិស័ទខ្មែរបង្កើនស្មារតីប្រុងប្រយ័ត្ន បើសិនមានកូនចៅរបស់ខ្លួនមកពីខេត្ត ក្រុង ដទៃនោះ អនុវត្តការជម្រាបជូនសុខាភិបាលឱ្យបានគ្រប់គ្រាន់ជាមួយផ្នែកពាក់ព័ន្ធដើម្បីធ្វើល្អការងារបង្ការ ទប់ស្កាត់អាសន្នរោគ។ ហើយបើបែរជារកឃើញករណីជ្រាបរោគនោះរកវិធានការទប់ស្កាត់ឱ្យបានទាន់ពេលដើម្បីកុំឱ្យរាលដាលទូលំទូលាយ។

អាចនិយាយបានថា ពេលមានសារាចរលេខ ០៤/CT-UBND ចុះថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តត្រាវិញស្តីពី “ប្រញាប់អនុវត្តបណ្តាវិធាន​ការចាំបាច់បង្ការទប់ស្កាត់អាសន្នរោគកូវីដ-១៩ លើភូមិសាស្រ្តខេត្តត្រាវិញ” និងសេចក្តីប្រកាសរបស់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បណ្តាវត្តលើភូមិសាស្រ្តខេត្តត្រាវិញមានបណ្តាទង្វើសកម្ម ដើម្បីជ្រោមជ្រែងចូលរួមបង្ការ ទប់ស្កាត់អាសន្នរោគ។ ទន្ទឹមនឹងនោះ ក៏សកម្មក្នុងការផ្សព្វផ្សាយ ជួយឱ្យប្រជាជននិយាយ​រួម ពុទ្ធបរិស័ទខ្មែរនិយាយដោយឡែក មានស្មារតីយល់ឃើញថា “ការងារបង្ការ ទប់ស្កាត់អាសន្នរោគកូវីដ-១៩” ជាភារកិច្ចរបស់ទូទាំងប្រជាជន៕ 

អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.