• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ទីវកឹង៖ ផ្លាស់ប្ដូរការងារផ្សព្វផ្សាយ អប់រំសមាជិកយុវជនតាមរយៈបណ្ដាញសង្គម

15/06/2021 09:23

អនុវត្តសេចក្ដីណែនាំរបស់អង្គការសម្ព័ន្ធយុវជនមជ្ឈិមនិងសម្ព័ន្ធយុវជនខេត្តត្រាវិញស្ដីពីការចលនា “ក្នុងមួយថ្ងៃមានដំណឹងល្អមួយ ក្នុងមួយសប្ដាហ៍មានរឿងល្អមួយ” លើបណ្ដាញសង្គម គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកទីវកឹងបានកសាងទម្រង់ “ផ្លាស់ថ្មីការងារផ្សព្វផ្សាយ អប់រំយុវជនតាមរយៈបណ្ដាញ សង្គម” ដើម្បីរួមចំណែកអនុវត្តការងារផ្សព្វផ្សាយអប់រំក៏ដូចជាកំណត់ទិសដៅឲ្យសមាជិកយុវជនក្នុងការអនុវត្តសារាចរលេខ ០៥ របស់ការិយាល័យនយោបាយស្ដីពីជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញក្នុងដំណាក់កាលបច្ចេកវិទ្យាទំនើបដែលកំពុងរីកចម្រើនខ្លាំងក្លាដូចសព្វថ្ងៃនេះ។

          បងស្រីហ្វិញធីធូហឿង អនុលេខាសម្ព័ន្ធយុវជនស្រុកទីវកឹងបានឲ្យដឹង៖ ដើម្បីអនុវត្តទម្រង់ដូចពោលខាងលើ អង្គការសម្ព័ន្ធយុវជនគ្រប់លំដាប់ថ្នាក់ក្នុងស្រុកបានផ្សព្វផ្សាយ ណែនាំអនុវត្តទូលំទូលាយក្នុងកម្មាភិបាល សមាជិកយុវជនពីថ្នាក់ស្រុកដល់ថ្នាក់មូលដ្ឋានដើម្បីចាត់តាំងអនុវត្តព្រមៗគ្នា។ ទម្រង់ បានអនុវត្តតាមគោលលំនាំ “ខាងក្នុងអនុវត្តមុន ខាងក្រៅអនុវត្តក្រោយ” “ថ្នាក់លើអនុវត្តមុន ថ្នាក់ក្រោមអនុវត្តក្រោយ” ។ យោងតាមស្មារតីនោះ អង្គការសម្ព័ន្ធយុវជនស្រុកនិងអង្គការសម្ព័ន្ធយុវជនមូលដ្ឋាននីមួយៗកសាងទំព័រ fanpage, facebook សម្រាប់អង្គភាពដោយមានប្រគល់ភារៈឲ្យកម្មាភិបាលគ្រប់គ្រងទំព័រ fanpage, facebook របស់អង្គភាព។ ទន្ទឹមនឹងនោះ បន្តភ្ជាប់ជាមួយទំព័ររបស់អង្គការសម្ព័ន្ធយុវជនស្រុកជាមួយបណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋាន និងបណ្ដាទំព័របណ្ដាញសង្គមរបស់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានក្រៅស្រុក ក្រៅខេត្ត។ ទន្ទឹមនឹងនោះ គណៈអចិន្រ្តៃយ៍អង្គការសម្ព័ន្ធយុវជនស្រុកនៅទាំងចលនាកម្មាភិបាល សមាជិកយុវជនម្នាក់ៗឲ្យកសាងទំព័រ facebook សម្រាប់ឯកជនរួចបន្តភ្ជាប់ជាមួយទំព័រ fanpage, facebook របស់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានក្នុងស្រុក។ ក្រោយពេលសកម្មភាពយុវជន យុវកុមាររបស់អង្គភាព មូលដ្ឋាននីមួយៗបានចាត់តាំងឡើង អ្នកគ្រប់គ្រងទំព័របណ្ដាញសង្គមរបស់អង្គការសម្ព័ន្ធយុវជនមានភារកិច្ចសរសេរបណ្ដាដំណឹង អត្ថបទ ភ្ជាប់ជាមួយរូបភាពដើម្បីលាតត្រដាង របាយការណ៍សកម្មភាពរបស់អង្គភាព។ យោងតាមនោះ កម្មាភិបាល សមាជិកយុវជនមានភារកិច្ចចែករំលែកដំណឹង អត្ថបទសរសេរទាំងនេះដើម្បីបង្កភាពរាលដាលទូលំទូលាយជាងទៀតនៅលើបរិស្ថានបណ្ដាញសង្គម។

សមាជិកសម្ព័ន្ធយុវជនជូនរបាំងមុខឲ្យប្រជាជន។ រូបថត៖ តូវៀង

           ក្រៅពីការចុះផ្សាយអំពីសកម្មភាពរបស់អង្គភាព បណ្ដាទំព័រ facebook របស់សម្ព័ន្ធយុវជននៅទាំងបន្តភ្ជាប់និង ចែករំលែកព័ត៌មានសកម្មស្ដីពីបណ្ដាគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្ដាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តដើម្បីអប់រំប្របៃណីដល់សមាជិកយុវជន ទន្ទឹមនឹងនោះ ចែករំលែក រឿងរ៉ាវល្អៗ គំរូមនុស្សល្អ ការងារល្អ បណ្ដាទម្រង់មានរបៀបធ្វើល្អប្រកបដោយការច្នៃប្រតិដ្ឋក្នុងការពង្រីកសេដ្ឋកិច្ចរបស់សមាជិកយុវជន និងប្រជាជនសំដៅបង្កើតជាសញ្ញាសង្គមនិងកម្លាំងរាលដាលទូលំទូលាយក្នុងសហគមន៍ រួមចំណែកបង្កជាបរិស្ថានបណ្ដាញត្រឹមត្រូវសម្រាប់ការអភិវឌ្ឍគ្រប់វិស័យរបស់យុវជន យុវកុមារតាមគោលលំនាំ “មានមនុស្សដឹងឮច្រើនកាន់តែល្អ”។

          ពេលផ្សព្វផ្សាយអនុវត្តចលនានេះ បណ្ដាទំព័រ fanpage, facebook របស់អង្គការសម្ព័ន្ធយុវជនស្រុកទីវកឹងនិងបណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានបានចុះផ្សាយ ចែករំលែកជាង ១២.០០០ ដំណឹង អត្ថបទ ដោយមានអ្នកតាមដានជាង ២.០០០ នាក់។ ដោយឡែកបណ្ដាទំព័ររបស់អង្គការសម្ព័ន្ធយុវជនមូលដ្ឋាន គិតជាមធ្យមមានអ្នកតាមដានប្រមាណ ៥០០ នាក់។ ប្រសិទ្ធភាពនៃការចែករំលែកព័ត៌មានសកម្មនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំនិងកំណត់ទិសដៅសតិអារម្មណ៍និងមតិសង្គមក្នុងសមាជិកយុវជននិងអ្នកប្រើបណ្ដាញ facebook រួមចំណែកប្រយុទ្ធ បដិសេធន៍ កាត់បន្ថយស្ថានភាពបណ្ដាភាគចំណែកឆ្លៀតឱកាសនយោបាយ ជនក្បត់ជាតិនៅក្នុងនិងក្រៅប្រទេសឆ្លៀតអូសទាញ លួងលោម ចុះផ្សាយព័ត៌មានមិនពិតដើម្បីបំផ្លិចបំផ្លាញការកសាងប្រទេសរបស់បក្ស រដ្ឋនិងប្រជាជនយើង។

           ទន្ទឹមនឹងនោះ គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកនៅទាំងសហការជាមួយគណៈឃោសនាអប់រំបក្សស្រុកកសាងក្រុមសហការីសម្ព័ន្ធយុវជនឃុំ រួមមានសមាជិក ៣៦ នាក់ ដើម្បីសំណេះសំណាលព័ត៌មាន ចងសម្ព័ន្ធទាន់ពេល ឆ្លងតាមរយៈនោះប្រើប្រាស់បណ្ដាវិធីសំដៅតស៊ូ ចាប់បង្ខំឲ្យរុះរើទាន់ពេលនូវអត្ថបទសរសេរលើបណ្ដាញ facebook ដែលមានកត្តាអសកម្មប្រតិកិរិយា។ ចាប់តាំងពីពេលបានបង្កើតមកទល់ពេលនេះ សមាជិកក្នុងក្រុមនេះបានចងសម្ព័ន្ធជាមួយក្រុមសហការីផ្សេងជាច្រើនក្នុងនិងក្រៅស្រុកតស៊ូ លុបចោលនិង រុះរើអត្ថបទសរសេរជាច្រើនដែលមានខ្លឹមសារអាក្រក់ផ្សាយលើបណ្ដាញសង្គម។

            បងស្រីហ្វិញធីធូហឿង អនុលេខាសម្ព័ន្ធយុវជនស្រុកទីវកឹងបានឲ្យដឹងទៀតថា៖  ដើម្បីអនុវត្តទម្រង់សម្រេចបានលទ្ធផលខ្ពស់ជាងទៀតនៅពេលខាងមុខ គណៈអចិន្រ្តៃយ៍សម្ព័ន្ធយុវជនស្រុកបានកំណត់បណ្ដាវិធីសាស្រ្តគប្បីអនុវត្ត៖ បន្តធ្វើល្អការងារចង្អុលការសម្ព័ន្ធយុវជនមូលដ្ឋានតាមរយៈការក្រើនរំលឹកក្នុងដំណាក់កាលអនុវត្ត នៅចំពោះអង្គការសម្ព័ន្ធមូលដ្ឋានដែលអនុវត្តមិនទាន់បានល្អ។ បង្កើនការងារសហការជាមួយបណ្ដាផ្នែកដែលពាក់ព័ន្ធបំផុតគឺគណៈឃោសនាអប់រំបក្សស្រុកក្នុងការកំណត់ទិសដៅខ្លឹមសារសកម្មភាពសម្រាប់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានយ៉ាងឆាប់រហ័ស ពិតប្រាកដបំផុត។ បង្កើនការងារបន្តភ្ជាប់រវាងបណ្ដាញជាផ្លូវការរបស់បណ្ដាផ្នែកក្នុងទូទាំងប្រទេសដើម្បីផ្សាយដំណឹងមានប្រសិទ្ធភាពជាង។ ឧស្សាហ៍បើកបណ្ដាវគ្គហ្វឹកហាត់អំពីលទ្ធភាពក្ដាប់ព័ត៌មាន វិនិច្ឆ័យព័ត៌មាននិងជំនាញសរសេរអត្ថបទជូនដល់កងជួរអ្នកគ្រប់គ្រងទំព័រ fanpage facebook របស់បណ្ដាអង្គការសម្ព័ន្ធយុវជនមូលដ្ឋានស្ថិតក្រោមឱវាទសម្ព័ន្ធយុវជនស្រុក។ យកចិត្តទុកដាក់កសាង ពង្រឹងកងជួរអ្នករបាយការណ៍ អ្នក ផ្សព្វផ្សាយ បំផុតគឺកងជួរបំពេញការងារគ្រប់គ្រងបណ្ដាទំព័របណ្ដាញសង្គមដែលអាស្រ័យដោយសម្ព័ន្ធយុវជនគ្រប់គ្រងដើម្បីបង្កើនគុណភាព មានប្រសិទ្ធភាពសកម្មភាពផ្សព្វផ្សាយ អប់រំរបស់សម្ព័ន្ធយុវជនតាមរយៈបណ្ដាទំព័របណ្ដាញសង្គមសម្រេចបានលទ្ធផលសកម្មនិងមានកម្លាំងរាលដាល ទូលំទូលាយជាង ទៀតនៅពេលអនាគត៕

                      តូវៀង-ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Cán bộ tham mưu tiêu biểu

Kỳ thi tốt nghiệp THPT năm 2025: Thí sinh hoàn thành môn thi đầu tiên

Đảng bộ Sở Tư pháp: Xây dựng Đảng bộ trong sạch, vững mạnh, nâng cao hiệu quả phục vụ Nhân dân

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.