01/01/2021 08:30
ដើម្បីបង្កើតស្នាដៃអំណរជោគជ័យមហាសន្និបាតបក្ខភាគខេត្ត អាណត្តិកាល ២០២០ ‑២០២៥ ឈានដល់មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៣ របស់បក្ស ។ ទន្ទឹមនឹងនោះ ចូលរួមជ្រោមជ្រែងចលនា “ទូទាំងប្រជាជនហាត់ប្រាណតាមគំរូអ៊ំហូមហិមា” តាំង ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ធ្នូ ឆ្នាំ ២០២០ នៅមជ្ឈមណ្ឌលវប្បធម៌‑ព័ត៌មាននិងកីឡាស្រុកទីវកឹងបានចាត់តាំងសម្រេចជោគជ័យរួចជូនរង្វាន់ដល់កីឡាករវាយសីសម្រេចស្នាដៃឆ្នើមថ្នាក់ស្រុកឆ្នាំ ២០២០។
ជូនរង្វាន់ដល់បណ្តាកីឡាករ។ រូបថត៖ តូវៀង
រង្វាន់វាយសីស្រុកទីវកឹងឆ្នាំ ២០២០ មាន ០៩ ក្រុម ដោយមានកីឡាករជាកម្មាភិបាល បុគ្គលិក និយោជិតនិងពលករនៅលើភូមិសាស្រ្តស្រុក ៥៥ នាក់ចូលរួម។ ខ្លឹមសារនៃការប្រកួត៖ បុរសម្នាក់ឯង បុរសពីរនាក់ នារីពីរនាក់ និងបុរស‑នារី។ ឆ្លងតាមរយៈការប្រកួតខ្លឹមសារនីមួយៗ បណ្តាកីឡាករ កីឡាការិនី ខិតខំបញ្ចេញកម្លាំងប្រកួតប្រជែងពេញទំហឹងញ៉ាំងឲ្យទស្សនិកជនទស្សនាយ៉ាងជក់ចិត្ត។
បញ្ចប់ការប្រកួត គណៈចាត់តាំងបានជូនរង្វាន់មេដាយមាស មេដាយប្រាក់ មេដាយស្ពាន់ ២៣ គ្រឿងដល់កីឡាករ កីឡាការិនីដែលទទួលរង្វាន់លេខ ១ លេខ ២ លេខ ៣ ។ក្នុងនោះ រង្វាន់លេខ ១ ដៃគូនារីជូនដល់កីឡាការិនីម៉ាយធីត្វៀង និងវិញធីម៉ីតៀង‑អង្គភាពទីប្រជុំជនទីវកឹង។ រង្វាន់លេខ ១ ដៃគូបុរសជូនដល់កីឡាករបាន់វៀតខ្វានិងតាំងហ្វាងហ្វី‑អង្គភាពសាលាវិទ្យាល័យទីវកឹង។ រង្វាន់លេខ ១ ខ្លឹមសារដៃគូបុរស‑នារីជូនដល់កីឡាករវិញវ៉ាំងណាំនិងង្វៀងធីស្វឹងប៊ិញ‑អង្គភាពនគរបាលស្រុកនិងរង្វាន់ខ្លឹមសារទោលបុរសជូនដល់កីឡាករតាំងហ្វាងហ្វី‑អង្គភាពសាលាវិទ្យាល័យទីវកឹង៕
តូវៀង‑សុជា
ចូលរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចក្នុងការងារផ្សព្វផ្សាយអំពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បណ្ដាអ្នកមានប្រជាប្រិយភាពលើភូមិសាស្រ្តស្រុកកូវង៉ាង ក្លាយជាកងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយ។