• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ច្នៃរ៉ូបូតយន្តសម្រាប់ឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩

30/07/2021 08:25

ដោយមានបំណងរួមចំណែកជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញនិយាយដោយឡែក ទូទាំងប្រទេសនិយាយរួមឆាប់រុញច្រានជំងឺកូវីដ-១៩ ឲ្យចេញទៅឆ្ងាយនោះ នៅពេលថ្មីៗនេះ មានយុវជនមួយក្រុមនៅខេត្តត្រាវិញបានច្នៃសម្រេចបានជោគជ័យរ៉ូបូតយន្តមួយគ្រឿងសម្រាប់បម្រើក្នុងការងារដឹកជញ្ជូនម្ហូបអាហារ ឪសថ ផល និងបាញ់ថ្នាំរម្ងាប់មេរោគនៅបណ្ដាតំបន់ចត្តាឡីស័ក ព្យាបាលអ្នកជ្រាបឬក៏សង្ស័យវិជ្ជមានជំងឺកូវីដ-១៩។

រ៉ូបូតយន្តសម្រាប់ឧបត្ថម្ភការងារបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ រូបថត៖ បាធី

ក្រុមយុវជននោះរួមមានសមាជិក ០៥ នាក់ អាស្រ័យដោយបងតុងវៀតកឿង នាយកក្រុមហ៊ុនចំកាតឯកសមាជិក បច្ចេកវិទ្យាលេខ ASC  មានទីស្នាក់ការនៅសង្កាត់លេខ ៦ ទីក្រុងត្រាវិញធ្វើជាប្រធានក្រុម។ រ៉ូបូតយន្តនោះ មានឈ្មោះថា “ASC BOT” មានសណ្ឋានដូចធ្នើរសម្រាប់ដាក់សម្ភារប្រើប្រាស់ កម្ពស់ប្រមាណ ១៥០ សង់ទីម៉ែត្រ ទំហំ ៨០x១២០ សង់ទីម៉ែត្រ ទម្ងន់ ៤០ គីឡូម៉ែត្រ។ ASC BOT អាចដឹកជញ្ជូនសម្ភារប្រើប្រាស់មានទម្ងន់ ៣០ គីឡូម៉ែត្រ និងទឹករម្ងាប់មេរោគ ២០ លីត្រ។ រចនាសកម្មភាពបានគ្រោងឡើងតាមរយៈការបន្តភ្ជាប់ជាមួយប្រព័ន្ធ Wifi  រួច ASC BOT  អាចនឹងឲ្យសញ្ញាជារូបភាពផ្ទាល់នៅបន្ទប់បញ្ជាការ។ យោងទៅលើរូបភាពផ្ទាល់នេះ បុគ្គលិកនឹងបញ្ជា “ASC BOT” ឲ្យចលនា និងអនុវត្តភារកិច្ចដឹកជញ្ជូនចំណីអាហារ ឱសថផលឬបាញ់ថ្នាំរម្ងាប់មេរោគនៅបណ្ដាតំបន់ចាំបាច់ដោយល្បឿនចលនាខ្ពស់បំផុតក្នុងមួយម៉ោង ១០ គីឡូម៉ែត្រ ហើយអាចធ្វើសកម្មភាពបន្តបន្ទាប់ក្នុងរយៈពេល ០៨ ម៉ោង។

បងតុងវៀតកឿងឲ្យដឹងថា គោលបំណងដំបូងបង្អស់ពេលច្នៃ ASC BOT  គឺសម្រាប់បម្រើក្នុងបណ្ដាមណ្ឌលចត្តាឡីស័កអ្នកជំងឺកូវីដ-១៩ ទន្ទឹមនឹងនោះនឹងបន្តប្រើទៅមុខទៀត ក្នុងមណ្ឌលចត្តាឡីស័កជំងឺឆ្លងរាលដាល។ ម្យ៉ាងទៀត ការបញ្ជា ASC BOT ងាយស្រួលបង្គួរ បន្ទាប់ពីបង្កើតប្រព័ន្ធរួចស្រេច ត្រូវការតែបុគ្គលិកម្នាក់គត់ដើម្បីបញ្ជា ASC BOT ឲ្យអនុវត្តភារកិច្ចជំនួសមនុស្ស។​ ការច្នៃប្រតិដ្ឋនេះ រួមចំណែកកាត់បន្ថយហានិភ័យ អាស្រ័យជំងឺរាលដាល និងជួយប្រិតសំចៃឧបករណ៍ការពារឲ្យបុគ្គលិកសុខាភិបាល ទន្ទឹមនឹងនោះ ASC BOT  នេះក៏អាចអនុវត្តភារកិច្ចបាញ់ថ្នាំរម្ងាប់មេរោគនៅតាមមណ្ឌលចត្តាឡីស័ក ព្យាបាលជំងឺអ្នកជំងឺឆ្លងរាលដាលដែរ។

យោងលើមូលដ្ឋាននោះ ពេលបញ្ជាដកពិសោធន៍នៅចំពោះមុខការពិនិត្យអង្កេតរបស់គណៈនាយកមន្ទីរសុខាភិបាលខេត្តត្រាវិញ  ASC BOT នេះបានគេវាយតម្លៃខ្ពស់។ អំពីជំនាញវិស័យសុខាភិបាល បណ្ដាតំណាងចូលរួមពិនិត្យអង្កេតមានយោបល់មួយចំនួនគបវាល់ឲ្យក្រុមអ្នកច្នៃបន្តកែប្រែដើម្បីឲ្យសម្រេចការច្នៃប្រតិដ្ឋគឺ៖ កែលម្អ សូរសំឡេង លាបព៌ណ និងផ្លាស់វត្ថុធាតុដើមមួយចំនួនក្នុង ASC BOT។ល។ ដើម្បីសមស្របជាមួយនឹងបណ្ដាលក្ខណៈជាក់ស្ដែងរបស់ផ្នែកសុខាភិបាល។

បងតុងវៀតកឿងបានឲ្យដឹងបន្ថែម ក្រោយពេលស្ដាប់យោបល់ដែលបានរួមបំពេញទាំងនោះ ក្រុមនឹងសម្រួលឲ្យ ASC BOT នេះបានសុក្រឹតជាងទៀត។ ក្រោយពីនោះ ក្រុមនឹងជូន ASC BOT នេះដល់មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ១ ខេត្តត្រាវិញសម្រាប់ប្រើប្រាស់ រួមចំណែកច្រានមហាអាសន្នរោគកូវីដ-១៩ ឲ្យចេញឆ្ងាយ៕

ប្រែសម្រួល៖ ថាច់ហ្វាង

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.