• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ខែសកម្មភាពបង្ការ ទប់ស្កាត់គ្រឿងញៀនឆ្នាំ ២០២១៖ ដើម្បីសុខភាពរបស់មនុស្ស គ្រប់រូប សុភមង្គលរបស់គ្រួសារនីមួយៗ ចូរជៀសឆ្ងាយពីគ្រឿងញៀន

22/06/2021 09:22

ជាមួយបធានបទ “ដើម្បីសុខភាពរបស់មនុស្សគ្រប់រូប សុភមង្គលរបស់គ្រួសារនីមួយៗ ចូរជៀសឆ្ងាយពីគ្រឿងញៀន” ក្នុងសារលិខិតលេខ ២១៣២/UBND-NC ចុះថ្ងៃទី ០៧ មិថុនា ឆ្នាំ ២០២១ “ស្តីពីការចាត់តាំងអនុវត្តខែសកម្មភាពបង្ការ ទប់ស្កាត់គ្រឿងញៀនឆ្នាំ ២០២១” (ចាប់តាំងពីថ្ងៃទី ០១-៣០ ខែមិថុនា ឆ្នាំ ២០២១)។

           ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរ៖ ចាប់តាំងពីពេលនេះដល់អស់ថ្ងៃទី ៣០  ខែមិថុនា ឆ្នាំ ២០២១ បណ្តាមន្ទីរ គណៈ ផ្នែកខេត្ត គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការឲ្យបង្កើនការងារផ្សព្វផ្សាយ ជ្រួតជ្រាប អប់រំគោលនយោបាយ ច្បាប់ស្តីពីបង្ការ ទប់ស្កាត់គ្រឿងញៀន ជាពិសេសគឺបណ្តាចំណុចថ្មីរបស់ច្បាប់បង្ការ ទប់ស្កាត់គ្រឿងញៀនឆ្នាំ ២០២១ ផ្សព្វផ្សាយអំពីផលវិបត្តិ ឥទ្ធិពលរបស់ការប្រើប្រាស់ ផលិត លក់ដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ ឥទ្ធិពលរបស់បណ្តាគ្រឿងញៀនចម្រុះ ជាតិញៀនថ្មីកំពុងរាលដាលក្នុងយុវវ័យ ដូចជា៖ កញ្ឆា អាភៀន ស្មៅអាមេរិក។ល។

         ចំពោះនគរបាលខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តសំណូមពរឲ្យផ្តុំកម្លាំងចង្អុលការកងកម្លាំងបើកលើកកំពូលប្រយុទ្ធ ចាប់ឃាត់ខ្លួនឧក្រឹដ្ឋជនប្រើគ្រឿងញៀន លើកកម្ពស់ប្រសិទ្ធភាពត្រួតពិនិត្យ វិនិច្ឆ័យឧក្រឹដ្ឋជនញៀនគ្រឿងញៀន។ បង្កើនការងារគ្រប់គ្រងបណ្តាផ្នែករបរវិនិយោគ ពាណិជ្ជកម្មមានលក្ខណៈអំពីសន្តិសុខសណ្តាប់ធ្នាប់ ជាពិសេសគឺធ្វើអាជីវកម្មសេវាសណ្ឋាគារ ភោជនីយដ្ឋាន ផ្ទះសំណាក់ សេវាkaraoke “ច្រៀងរាំ” ។ល។ មិនទុកឲ្យបណ្តាមុខសញ្ញាឆ្លៀតឱកាសដើម្បីចាត់តាំងលក់ដូរ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ម្ចាស់ការសហការត្រួតពិនិត្យ រកឃើញ រួចវិនិច្ឆ័យម៉ឹងម៉ាត់បណ្តាបុគ្គលដែលចាត់តាំងឧទ្ទេសនាម លក់ដូរ ជំរុញទឹកចិត្តឲ្យប្រើគ្រឿងញៀន បណ្តាជាតិបណ្តាលឲ្យញៀន ជាតិសម្រើបអារម្មណ៍លើបណ្តាញអីនធើណែត បណ្តាញសង្គម(ប្រសិនមាន)។ ចាត់តាំងផ្សព្វផ្សាយ យាមល្បាត ត្រួតពិនិត្យ វិនិច្ឆ័យម៉ឹងម៉ាត់បណ្តាករណីអ្នកបើកបររថយន្តប្រសិនវិជ្ជមានជាមួយបណ្តាជាតិញៀនក្នុងខ្លួនពេលចូលរួមធ្វើចរាចរ។ល។

              គណៈកម្មាធិការប្រជាជនបណ្តាស្រុក ទីផ្សាររួមខេត្ត ទីក្រុងចង្អុលការកងកម្លាំងសហការចាត់តាំងបណ្តាសកម្មភាពផ្សព្វផ្សាយ បង្ក្រាបឧក្រឹដ្ឋជនញៀនគ្រឿងញៀន ជាតិញៀនលើភូមិសាស្រ្ត។ ចលនា និងសំណូមពរបណ្តាម្ចាស់មូលដ្ឋានធ្វើអាជីវកម្មសេវាមានលក្ខណៈឲ្យចុះកិច្ចសន្យាមិនលក់ដូរ រក្សាទុក មិនទុកឲ្យបណ្តាមុខសញ្ញាឆ្លៀតយកមូលដ្ឋានដើម្បីប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ចង្អុលការផ្សព្វផ្សាយព្រមៗគ្នាបណ្តាសកម្មភាពបង្ការ ទប់ស្កាត់គ្រឿងញៀនតាំងពីមូលដ្ឋាន តំបន់ប្រជាជនស្នាក់នៅ សាលារៀន។ ចាត់តាំងបំផុសចលនា “ប្រជាជនទាំងមូលចូលរួមស្វែងរក ថ្កោលទោសឧក្រឹដ្ឋជន និងគ្រោះគ្រឿងញៀន”។ អនុវត្តល្អការងារគ្រប់គ្រងមុខសញ្ញាញៀន ដែលកំពុងរស់នៅក្នុងសហគមន៍។ បង្កើតសុំណុំលិខិត បញ្ជាក់ស្ថានភាពញៀនរបស់បណ្តាមុខសញ្ញាដើម្បីអនុវត្តបណ្តាវិធានការគ្រប់គ្រង ផ្ដាច់ញៀនតាមសេចក្តីកំណត់របស់ច្បាប់៕                                              

ប្រែសម្រួល៖ តឹងង៉ុក

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.