• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

កេរដំណែលប្រវត្តិសាស្រ្តវត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម)

27/04/2021 09:07

វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ស្ថិតនៅភូមិបាយ៉ាម (បេ) ឃុំដូងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ជាវត្តខ្មែរមួយរក្សាខ្ជាប់លក្ខណៈបុរាណ និងជាវត្តមួយក្នុងបណ្ដាវត្តខ្មែរដែលមានសគុណចំពោះបដិវត្តន៍ក្នុងសម័យតស៊ូប្រឆាំងអាណានិគមបារាំង និងចក្រពត្តិអាមេរិកឈ្លានពាន។

 ពិធីទទួលបណ្ណទទួលស្គាល់វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត៕

      លោក ត្រឹងវុាំងណា អតីតអនុលេខាគណៈកម្មា ធិការបក្សស្រុកថ្កូវបានឲ្យដឹងថា៖ ក្នុងសម័យតស៊ូ ប្រឆាំងខ្មាំងឈ្លានពានទាំងពីរលើក វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់ប្រជុំជីវភាពខាងសាសនា វប្បធម៌ របស់ជនរួមជាតិខ្មែរក្នុងតំបន់ប៉ុណ្ណោះទេ ហើយនៅទាំងជាកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាល បដិវត្តន៍ និងជាកន្លែងចាត់តាំងបណ្ដាចលនាតស៊ូនយោបាយនៅមូលដ្ឋានទៀតផង។  
      នៅក្នុងព្រះវិហារក៏ដូចជា ក្នុងបរិវេណវត្តសុទ្ធសឹងតែមានលេណដ្ឋានជាច្រើនសម្រាប់កម្មាភិបាលបដិវត្តន៍ចូលជ្រកពេលមានសភាពការណ៍មិនស្រួល។ មានព្រះសង្ឃជាង ១០០ អង្គក្រោយ ពេលលាចាកសិក្ខាបទបានចូលរួមធ្វើបដិវត្តន៍តាំងពីថ្នាក់ខេត្តដល់ថ្នាក់ឃុំ។ មានអ្នកខ្លះមានតួនាទី ជាសមាជិកគណៈប្រតិបត្តិការបក្សស្រុក លេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ ដូចជា៖ លោកស៊ើងកើ ថាច់តោក ណាំញឹក។ល។ ដោយ ឡែកព្រះឧបជ្ឈាយ៍គឹមចៅ (ព្រះចៅអធិការទី ០៥)  ក្រោយពេលប្រទេសជាតិបានរំដោះបានរដ្ឋប្រទានជូនគ្រឿងឥស្សរិយយសសង្រ្គាមចំណាត់ថ្នាក់លេខ ១។
      ចាប់ពីឆ្នាំ ១៩៧៥ មកទល់ពេលនេះ វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) តែងប្រតិបត្តិល្អគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋជានិច្ច។ ជាពិសេស បន្ទាប់ពីព្រះឧជ្ឈាយ៍គឹមចៅអនិច្ចធម្ម ព្រះឧបជ្ឈាយ៍យ៉ីបតឺយបានគណៈ អារាមាភិបាល ព្រះសង្ឃ ពុទ្ធបរិស័ទតែងតាំងឋានន្តរស័ក្តិជាព្រះចៅអធិការរហូតមកទល់នឹង ពេលនេះ។ ព្រះអង្គបានចូលរួមធ្វើជាតំណាងក្រុម ប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ជាច្រើនអាណត្តិ កាល។  ជាងនោះ ទៅទៀត ព្រះអង្គបានរួមជាមួយព្រះសង្ឃក្នុងវត្តចលនាពុទ្ធបរិស័ទឲ្យចូលរួមបណ្ដាចលនារបស់មូលដ្ឋានមានចលនា “កសាងជីវភាពវប្បធម៌ ជនបទថ្មី” ជាដើម។ នៅបណ្ដាឆ្នាំ ជួបទុក្ខលំបាក ព្រះសង្ឃក្នុងវត្តផលិតស្រូវបាន ០៣ រដូវលើផ្ទៃដីស្រែរបស់វត្តសម្រាប់ឲ្យពុទ្ធបរិស័ទក្រីក្រខ្ចីហូប។ ក្រៅពីនោះ វត្តនៅទាំងបរិច្ចាគដី និងឲ្យដើមគរគីរ ឈើទាលសម្រាប់មូលដ្ឋានសាងសង់សាលារៀនសម្រាប់កូនចៅខ្មែរក្នុងតំបន់សិក្សារៀនសូត្រ។ អាស្រ័យដោយវត្តជាកន្លែងប្រជុំជីវភាពសាសនា បង្រៀនវិន័យរបស់ព្រះសម្មាសម្ពុទ្ធម៉្លោះហើយងាយស្រួលដល់ ការផ្សព្វផ្សាយ ចលនាពុទ្ធបរិស័ទឲ្យអនុវត្តល្អគោលនយោបាយស្ដីពីមហាសាមគ្គីទូទាំងប្រជា ជាតិ ផ្ដើមពីនោះ ពុទ្ធបរិស័ទក៏កាន់តែជឿជាក់ទៅលើ ការដឹកនាំរបស់បក្ស ការបញ្ជាការរបស់រដ្ឋ រួមគ្នាពង្រីកសេដ្ឋកិច្ច រួមចំណែកកសាងភូមិស្រុកឲ្យកាន់តែរីកចម្រើនជាងទៀត។ វត្តឧត្តមភិរីរាជ បូជាមន្ទីរ (បាយ៉ាម) មិនតែជាកន្លែងពិសិដ្ឋ សម្បូរ ទៅដោយលក្ខណវប្បធម៌ហើយនៅទាំងជាមជ្ឈ មណ្ឌលសម្រាប់ប្រជុំជីវភាពវប្បធម៌ ស្មារតីរបស់មាមីងខ្មែរនៅ ០៤ ភូមិចំណុះឃុំដូងស្វឹង (ស្រុក យ្វៀងហាយ) និង ឃុំហាមយ៉ាង (ស្រុកថ្កូវ)ទៀតផង។ តាំងពីស្ថាបត្យកម្មខ្លោងទ្វារ ព្រះវិហាររហូតដល់សំណង់ដទៃមួយចំនួនទៀត នោះសុទ្ធសឹងប្រកបដោយក្បូរក្បាច់រចនាយ៉ាងស្អាតល្អក្នុងបរិវេណវត្ត។ សំណង់នីមួយៗសុទ្ធ តែប្រកបដោយវិចិត្រកម្មនៃថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករខ្មែរ។
       ម្យ៉ាងទៀត បណ្ដាសំណង់ស្ថាបត្យកម្មក្នុងបរិវេណវត្តហាក់ដូចជាសារមន្ទីរមួយពោរពេញទៅដោយតម្លៃសម្ភារ និងស្មារតី ញុាំងឲ្យយើងសម្លឹង ឃើញទាំងស្រុងនូវទំនៀមទម្លាប់ សាសនាជំនឿ និងប្រវត្តិសាស្រ្តវប្បធម៌របស់ជនរួមជាតិខ្មែរ។ កន្លែងនេះ ក៏ជាកន្លែងរក្សានូវអក្សរសាស្រ្តរបស់ជនជាតិខ្មែររួមចំណែកលុបបំបាត់ភាពអនក្ខរកម្ម បង្កើនកម្រិតប្រជាបញ្ញារួមចំណែកពង្រីកខឿន អប់រំ និងជាកន្លែងអភិរក្សជីវបរិស្ថានធម្មជាតិក្នុង សម័យកាលបរិស្ថានកាន់តែកខ្វក់ ដូចបច្ចុប្បន្ន នេះ។ ជាមួយបណ្ដាតម្លៃទាំងនោះ វត្តឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ទើបបានគណៈកម្មាធិការ ប្រជាជនខេត្តត្រាវិញ ចេញសេចក្ដីសម្រេចចិត្តចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្រ្តថ្នាក់ខេត្ត៕ 
   

   អត្ថបទ-រូបថត៖ ថាច់ ហ្វាង

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.