• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

កសាងគ្រួសារសុភមង្គលជាគោលដៅរបស់បងប្អូននារីឃុំហ្វាធ្វឹង

29/06/2021 09:32

សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹង ស្រុកចូវថាញ់មានសមាជិកា ២៦៥ នាក់ ក្នុងនោះមានសមាជិកាស្នូល ៩៥ នាក់ (សមាជិកាស្នូលជនជាតិខ្មែរ ៤៥ នាក់)។ ជាច្រើនឆ្នាំកន្លង សមាគមសហព័ន្ធនារីឃុំហ្វាធ្វឹងតែងពង្រីកតួនាទីសមាជិកាស្នូលក្នុងការផ្សព្វផ្សាយ ចលនាបងប្អូននារីឱ្យចូលរួមអង្គការចាត់តាំងសមាគម ដើម្បីកសាងអង្គការចាត់តាំងឲ្យបានរឹងមាំ និងចូលរួមចលនាកសាងគ្រួសារសុភមង្គលជាដើម។

បងស្រី ស៊ើងធីថាញ់ (ខាងស្តាំ) សំណេះសំណាលជាមួយបងគាងធីធម៌។

        បច្ចុប្បន្ន សមាគមមានក្លឹប “គ្រួសារសុភមង្គល “ ០៥ ក្លឹប ដោយមានសមាជិកា ៦៨ នាក់ចូលរួម (ជនជាតិខ្មែរ ៣៨ នាក់) និងក្លឹបបង្ការ ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ០៦ ក្លឹប ដោយមានសមាជិកា ៨៥ នាក់ចូលរួម (ជនជាតិខ្មែរ ៣៥ នាក់)។ ឆ្លងតាមរយៈទម្រង់ ក្លឹបទាំងនោះបានរួមចំណែកក្នុងការកោះហៅរក និងអប់រំសមាជិកាបងប្អូននារីឲ្យបង្កើនចំណេះដឹងក្នុងការកសាងគ្រួសារសម្បូររុងរឿង សមភាព និងសុភមង្គល។

         បងស្រីគាងធីធម៌ នៅភូមិគគីរ ឃុំហ្វាធ្វឹង ជាសមាជិកានៃក្លឹបគ្រួសារសុភមង្គលភូមិគគីរ ឃុំហ្វាធ្វឹង ជាសមាជិកាឆ្នើមក្នុងបណ្តាចលនា សកម្មភាពកសាងគ្រួសារសុភមង្គលតាមរយៈការប្រឡងប្រណាំដែលសមាគមសហព័ន្ធនារីឃុំបំផុសចលនា។ ប្តីប្រពន្ធបងស្រីរៀបការកាលពីឆ្នាំ ២០១២។ បច្ចុប្បន្ន ប្តីប្រពន្ធបងមានកូនស្រី ០២ នាក់ (ម្នាក់រៀនថ្នាក់ទី ៣ ម្នាក់ទៀតរៀនថ្នាក់មត្តេយ្យ)។ ​បងធម៌ប្រកបរបរលក់បន្លែនៅផ្សារហ្វាធ្វឹង និងផ្សារបិតដាំង។ រីឯប្តីគាត់វិញប្រកបរបរម៉ូតូឌុប មានពេលខ្លះទៅស៊ីឈ្នួលធ្វើជាងកំបោរ។ ថ្វីត្បិតតែជួបការលំបាកច្រើន ប៉ុន្តែប្តីប្រពន្ធគាត់តែងព្យាយាមធ្វើការសន្សំប្រាក់ដើម្បីកសាងជីវភាពគ្រួសារ។

         បងគាងធីធម៌សំណេះសំណាលដោយរីករាយថា៖ ខ្ញុំមិនចេះប្រើបណ្តាញសង្គម ម៉្លោះហើយទើបមិនសូវទទួលបានព័ត៌មានអ្វីឡើយ អា​ស្រ័យបានបងប្អូនសមាជិកាស្នូលមកដល់ផ្ទះខ្ញុំជារឿយៗ ដើម្បីផ្សព្វផ្សាយនិងចែករំលែកបទពិសោធន៍មានប្រយោជន៍ជាច្រើន ក្នុងនោះ មានចំណេះដឹងជំនាញអំពីការថែទាំសុខភាពនិងអប់រំកូនជាដើម។  ចំណេះដឹងនិងជំនាញទាំងនោះបានជំនួយឲ្យខ្ញុំអនុវត្តយ៉ាងមានប្រសិទ្ធភាពក្នុងគ្រួសាររបស់ខ្ញុំ។ ទន្ទឹមនឹងនោះ សមាគមសហព័ន្ធនារីឃុំនៅទាំងបង្កលក្ខណៈឲ្យខ្ញុំបានបុលទុនអាទិភាព ៤០ លានដុង កាលពីឆ្នាំ ២០១៥ ទៀតផង។ អាស្រ័យហេតុនោះ ទើបខ្ញុំមានដើមទុនប្រកបរបរលក់ដូរ សន្សំសំចៃបន្តិចម្តងៗរួចសង់បានផ្ទះមួយខ្នងតម្លៃជិត ១០០ លានដុងកាលពីឆ្នាំ ២០១៩។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមសហព័ន្ធនារីឃុំ បានឧបត្ថម្ភគាំទ្រខ្ញុំក្នុងការកសាងគ្រួសារឲ្យមានសុភមង្គលដូចសព្វថ្ងៃនេះ។

          ចាប់តាំងពីស្ថានភាពអាសន្នរោគកូវីដ‑១៩ រាលដាលស្មុគស្មាញ សមាគមកាត់បន្ថយការប្រមូលផ្តុំគ្នីគ្នា គ្រាន់តែផ្សព្វផ្សាយខ្លឹមសារដែលទាក់ទងដល់ចលនារបស់សមាគមតាមរយៈបណ្តាញសង្គមដូចជាយ៉ាឡូ ហ្វេស្សប៊ុក ក្នុង ០៩/០៩ សាខាសមាគមស្ថិតក្រោមឱវាទ។ល។ មានខ្លឹមសារជាច្រើនបានលើកយកមកគួបផ្សំផ្សព្វផ្សាយ ក្នុងនោះមានខ្លឹមសារពាក់ព័ន្ធដល់កសាងគ្រួសារសុភមង្គលជាក់ស្តែងដូចជា៖ ផ្សព្វផ្សាយអំពីច្បាប់អាពាហ៍ពិពាហ៍និងគ្រួសារ ចំណេះដឹងអំពីរបៀបថែទាំសុខភាពស្រី្តបង្កើតកូន កត្តាគប្បីដឹងក្នុងការអប់រំកុមារ ច្បាប់បង្ការ បង្ក្រាបអំពើហិង្សាក្នុងគ្រួសារ ច្បាប់សមភាពភេទនិងឯកសារណែនាំមួយចំនួនដែលពាក់ព័ន្ធ។ល។ ទន្ទឹមនឹងនោះ សមាគមនៅទាំងចាត់ឲ្យសមាជិកាស្នូលអញ្ជើញទៅដល់ផ្ទះគ្រួសារនីមួយៗដែលគ្មានប្រើបណ្តាញសង្គមដើម្បីផ្តោះប្តូរ និងចែករំលែកបទពិសោធន៍ ជំនាញក្នុងការកសាងគ្រួសារសុភមង្គល។ល។ ជាលទ្ធផលតាំងពីដើមឆ្នាំ ២០២១ មកទល់ពេលនេះ សមាគមបានចាត់ឲ្យសមាជិកាស្នូល ១២៣ លើកនាក់ទៅជួបផ្តល់ព័ត៌មានយ៉ាងមានប្រយោជន៍ជូនដល់សមាជិកាដែលគ្មានប្រើប្រាស់បណ្តាញសង្គមចំនួន ៣០០ លើកនាក់ ។

ក្នុងនាមជាសមាជិកាស្នូល បងស្រីស៊ើងធីថាញ់ នៅភូមិវិញបាវ ឃុំហ្វាធ្វឹង ស្រុកចូវថាញ់បានឲ្យដឹង៖កាលមិនទាន់មានអាសន្នរោគកូវីដ­១៩ រាលដាលស្មុគស្មាញ សមាគមតែងប្រជុំបងប្អូននា​រីជា​រឿយៗ  ដើម្បីផ្តោះប្តូររៀនសូត្របទពិសោធន៍ពីគ្នាយ៉ាងមានប្រយោជន៍។ ថ្វីត្បិតដូច្នោះក្ដី តាំងពីអាសន្នរោគ រាតត្បាតយ៉ាងស្មុគស្មាញ សមាគមមិនសូវចាត់តាំងប្រជុំ  គ្រាន់តែចាត់ឲ្យបងប្អូនក្នុងគណៈប្រតិបត្តិការសមាគមនិងសមាជិកាស្នូលអញ្ជើញទៅជួបជាមួយសមាជិកាដែលមិនប្រើបណ្តាញសង្គម។ ក្នុងនាមជាសមាជិកាស្នូល ខ្ញុំតែងមកសំណេះសំណាលជាមួយបងប្អូននារីដែលមិនប្រើបណ្តាញសង្គម ដើម្បីផ្តល់ព័ត៌មានដែលមានប្រយោជន៍ដល់បងប្អូន ជាពិសេសគឺផ្សព្វផ្សាយ និងចែករំលែកបទពិសោធន៍ក្នុងការកសាងគ្រួសារសុភមង្គលរួមចំណែកបង្កើនចំណេះដឹងជូនបងប្អូនដើម្បីកសាងគ្រួសាររបស់ខ្លួនឲ្យមានសុភមង្គល។

         ជាមួយតួនាទីនិងភារកិច្ចរបស់ខ្លួនសមាគមសហព័ន្ធនារីឃុំ បន្តការជំរុញមាំសកម្មភាពឆ្ពោះទៅបងប្អូននារី ឧបត្ថម្ភបង្កលក្ខណៈឲ្យសមាជិកា បងប្អូននារីបង្កើនចំណេះដឹងក្នុងជីវភាព ដើម្បីធ្វើល្អតួនាទីរបស់ខ្លួនក្នុងគ្រួសារ តាំងពីដើមឆ្នាំ ២០២១ មកដល់ពេលនេះ សមាគមបង្កលក្ខណៈឲ្យគ្រួសារសមាជិកា ៤៥ គ្រួ បុលទុនពីប្រភពទុនពង្រីការផលិត ធ្វើអាជីវកម្ម ដោយមានទឹកប្រាក់ ១,២ ពាន់លានដុង កើនតួលេខមកទល់បច្ចុប្បន្ន សមាគមមានគ្រួសារសមាជិកា ១៦៩ គ្រួបុលប្រាក់ សរុបប្រាក់បំណុល ០៥ ពាន់លានដុង។

          អ្នកស្រីគាងធីឡាង ប្រធានសមាគមសហព័ន្ធនារីឃុំហ្វាធ្វឹងមានប្រសាសន៍ថា៖ “សមាគមសហព័ន្ធនារីឃុំមានតួនាទី និងភារកិច្ចគិតគូរនិងការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់ជូនសមាជិកានិងបងប្អូននារីនៅលើភូមិសាស្រ្តឃុំ។ ម៉្លោះហើយ សមាគមតែងម្ចាស់ការក្នុងកិច្ចធ្វើសេនាធិការជូនគណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំដើម្បីផ្សព្វផ្សាយ ឧបត្ថម្ភបងប្អូននារីឲ្យមានការជឿនលឿនគ្រប់ជ្រុងជ្រោយ។ ក្នុងនោះ យកចិត្តទុកដាក់កសាងនិងលើកកម្ពស់គុណភាពសកម្មភាពបណ្តាទម្រង់ ក្លឹបយ៉ាងមានប្រយោជន៍ជាក់ស្តែងដើម្បីកសាងគ្រួសារសុភមង្គល។ ទន្ទឹមនឹងនោះ សមាគមនៅទាំងយកចិត្តទុកដាក់ក្នុងការពង្រីក និងលើកកម្ពស់តួនាទីរបស់សមាជិកាស្នូលក្នុងការផ្សព្វផ្សាយដើម្បីរួមចំណែកជូយឲ្យសមាជិកា បងប្អូននារីបង្កើនចំណេះដឹងអនុវត្តល្អតួនាទី ភារកិច្ចក្នុងការកសាងគ្រួសារសុភមង្គល “៕            

អត្ថបទ‑រូបថត៖ សុជា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Khai mạc Hội nghị Ban Chấp hành Đảng bộ tỉnh Trà Vinh (khóa XI) lần thứ 22

Đồng hành cùng học sinh, sinh viên vượt khó

Sáng nay, trên 10.300 thí sinh Trà Vinh bước vào Kỳ thi tốt nghiệp THPT năm 2025

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.