• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 26/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

កូវង៉ាង៖ បង្កើនការតាមដាន ថែទាំសុខភាពព្រះសង្ឃក្រោយពេលបានចាក់វ៉ាក់ស៊ីនបង្ការជំងឺ

27/08/2021 07:49

រយៈពេលកន្លងទៅថ្មីៗនេះ ព្រះសង្ឃទាំង ២៣​ វត្តលើភូមិសាស្រ្តស្រុកកូវង៉ាង​បានចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩។ នោះជាការយកចិត្តទុកដាក់របស់រដ្ឋ ដើម្បីធានាសុខភាពជូនទូទាំងប្រជាជន ក្នុងនោះមានព្រះសង្ឃគ្រប់ព្រះអង្គ។

ព្រះតេជគុណថាច់សៀន ព្រះចៅអធិការវត្តកំពង់នាវា(កំពង់ទូក) ឃុំហ៊ីបហ្វា មាន​ថេរដីការឱ្យដឹងថា៖ ឮដំណឹងអាការៈជាច្រើន ក្រោយពេលចាក់វ៉ាក់ស៊ីនបណ្តាលឱ្យអាត្មា​ក៏មានការព្រួយបារម្ភ ប៉ុន្តែក្រោយពេលចាក់រួចស្រេចក្នុង អង្គអាត្មាមានអារម្មណ៍ដូចជាធម្មតា មិនមានអាការៈខុសប្រក្រតី។ បានចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩ ធ្វើឱ្យអាត្មាមាន​ការនឹងនរចិត្ត។ តែទោះជាដូច្នោះក៏ដោយ អាត្មាក៏មិនគួរធ្វេសប្រហែសខ្លួនដែរ។ អាត្មាបន្តសហការជាមួយគណៈអារាមាភិបាលដើម្បីធ្វើល្អការ​ងារផ្សព្វផ្សាយ រួមចែករំលែកតាមសមត្ថភាពរបស់អាត្មាទៅក្នុងបណ្តាវិធានការបង្ការ ទប់ស្កាត់អាសន្នរោគ រួមចំណែករុញច្រានរោគជំងឺឆាប់រលត់​រលាយបាត់ទៅ។

ព្រះតេជគុណថាច់សៀន ឧទ្ទេសនាមពីលិខិតដែលបានចាក់វ៉ាក់ស៊ីនលើកទី ១។

ស្រុកកូវង៉ាងមានព្រះសង្ឃជាង ១០០ អង្គគ្រប់លក្ខណៈចាក់វ៉ាក់ស៊ីនបង្ការអាសន្ន​រោគកូវីដ‑១៩។ ព្រះតេជគុណថាច់តារា អនុប្រធាននិងជាប្រធានការិយាល័យសមាគម​ព្រះសង្ឃសាមគ្គីស្នេហាជាតិស្រុកកូវង៉ាងមានថេរដីកាឱ្យដឹងថា៖ ក្រោយពេលមានសេចក្តី​ប្រកាសចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩ សមាគមបានសហការជាមួយសមាគមពុទ្ធ​សាសនាវៀតណាមស្រុកឡើងបញ្ជីព្រះសង្ឃនៅតាមបណ្តាវត្តលើភូមិសាស្រ្ត ផ្ញើទៅមជ្ឈមណ្ឌលសុខាភិបាលស្រុក បន្ទាប់មកបំផុសចលនាព្រះសង្ឃនិមន្តទៅចាក់ថ្នាំត្រូវតាម​ពេលកំណត់។ អាស្រ័យហេតុនោះ អត្រាមុខសញ្ញាគ្រប់លក្ខណៈចាក់វ៉ាក់ស៊ីន​សម្រេចខ្ពស់បង្គួរ។

ស្រុកកូវង៉ាងជាស្រុកមួយក្នុងចំណោមស្រុកដែលមានព្រះសង្ឃជាច្រើនអង្គពីវត្តដទៃៗមកស្នាក់អាស្រ័យ​សិក្សាបណ្តាថ្នាក់ពុទ្ធិកសិក្សានៅតាមបណ្តាវត្តលើភូមិសាស្រ្ត។ ហេតុនោះ ការចាក់វ៉ាក់ស៊ីន​បង្ការជំងឺ បានអនុវត្តទូលំទូលាយ ទាំងព្រះសង្ឃនៅមូលដ្ឋាន ព្រមទាំងពី​មូលដ្ឋានដទៃមកស្នាក់អាស្រ័យរៀនសូត្រ។  ប៉ុន្តែនៅមុនពេលចាក់វ៉ាក់ស៊ីន ព្រះសង្ឃទាំង​នោះត្រូវឆ្លើយតបបានលិខិតស្នាមពាក់ព័ន្ធមួយចំនួន និងមានអាយុត្រូវតាមការកំណត់ពេល​ចាក់វ៉ាក់ស៊ីន។ អាស្រ័យការចាក់វ៉ាក់ស៊ីនត្រូវស្ថិតទៅ លើអំឡុងអាយុពី ១៨ ឆ្នាំឡើងទៅ ធានាសុខភាព ជំងឺប្រចាំប្រាណ។ល។ ម៉្លោះហើយនៅតាមបណ្តាវត្តលើភូមិសាស្រ្ត  មានព្រះសង្ឃដល់ទៅរាប់សិបអង្គគង់នៅស្នាក់អាស្រ័យរៀនសូត្រ ប៉ុន្តែមានព្រះសង្ឃតែចំនួនតិច​តួចប៉ុណ្ណោះគ្រប់លក្ខណៈចាក់វ៉ាក់ស៊ីន។ តួយ៉ាងដូចជានៅវត្តកងចក្ការាម(ធ្លក) ឃុំហ៊ីបហ្វា មានព្រះសង្ឃគង់នៅដល់ទៅជាង ៤០ អង្គ ប៉ុន្តែមានព្រះសង្ឃត្រឹមតែ ១៥ អង្គប៉ុណ្ណោះបាន​ចាក់វ៉ាក់ស៊ីន។

លោកតូមិញចូវ នាយករងមជ្ឈមណ្ឌលសុខាភិបាលស្រុកកូវង៉ាងបានឱ្យដឹងថា៖  អាស្រ័យរបប និងពេលវេលាឆាន់ចុករបស់ព្រះសង្ឃ គណៈមហានិកាយខ្មែរមានការខុស​ប្លែកពីសាមញ្ញជនខ្លាចក្រែងកើតមានបណ្តាអាការៈក្រោយពេលចាក់វ៉ាក់ស៊ីនយ៉ាងខ្ពស់ ម៉្លោះហើយ បន្ទាប់ពីចាក់រួច មជ្ឈមណ្ឌលតែងតាមដានយ៉ាងដិតដល់។ទន្ទឹមនឹងនោះមានការប្រកាសលេខទូរសព្ទ និងវេជ្ជបណ្ឌិតទទួលបន្ទុក បើសិនមានសញ្ញាខុសប្រក្រតីនោះ ហៅទូរសព្ទទៅលោកវេជ្ជបណ្ឌិតទទួលបន្ទុកដើម្បីទទួលបានការប្រឹក្សាយោបល់។ ប៉ុន្តែក្រោយពេលចាក់វ៉ាក់ស៊ីនរហូតមកទល់ពេលនេះ មិនទាន់ទទួលបានទូរសព្ទណាទាក់ទងដល់បណ្តាអាការៈក្រោយពេលចាក់វ៉ាក់ស៊ីនឡើយ។

ការចាក់វ៉ាក់ស៊ីនបង្ការអាសន្នរោគកូវីដ‑១៩ គឺសំដៅធានាអំពីសុខភាពជូនទូទាំងប្រ​ជាជន ជាគោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋយើង។ អាស្រ័យហេតុនោះ ការចាក់វ៉ាក់ស៊ីន ចំ​ពោះព្រះសង្ឃនិយាយរួម នៅភូមិសាស្រ្តស្រុកកូវង៉ាងនិយាយដោយឡែកគឺនាំមកនូវភាពរីករាយសម្រាប់ព្រះសង្ឃគ្រប់ព្រះអង្គស្ងប់ចិត្តបួសរៀន ប្រតិបត្តិផ្លូវព្រះពុទ្ធសាសនា៕       ​​​

អត្ថបទ‑រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.