• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

វប្បធម៌-សិល្បៈ-សង្គម វប្បធម៌

ក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស”៖ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន

07/05/2021 08:17

ភូមិបត់ចែក ឃុំលឿងហ្វា ស្រុកចូវថាញ់ ជាភូមិមួយក្នុងបណ្តាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន។ បណ្តាឆ្នាំមុនៗនេះបញ្ហាគ្រោះអបាយមុខសង្គមច្រើនកើតមានឡើងលើភូមិសាស្រ្ត ក្នុងនោះមានបណ្តាមុខសញ្ញា ពី​មូលដ្ឋានដទៃមកទាក់ទងជាមួយអ្នកនៅក្នុងមូលដ្ឋានអនុវត្តអំពើបំពានច្បាប់ បណ្តាល​ឱ្យសន្តិសុខសណ្តាប់ធ្នាប់ គ្រោះអបាយមុខសង្គមលើភូមិសាស្រ្តមានភាពស្មុគស្មាញ។ កំណត់បានពីភាពស្មុគស្មាញនោះ រដ្ឋអំណាចភូមិបត់ចែក សហការជាមួយនគរបាលឃុំ​  លឿងហ្វាបង្កើតទម្រង់ក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” ជួយឱ្យភូមិរៀប​ចំសន្តិសុខសណ្តាប់ធ្នាប់បានល្អនាំមកនូវភាពសុខសាន្តជូនប្រជាជន។

ទម្រង់ក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” ភូមិបត់ចែកបានបង្កើត​ឡើងនៅខែមីនា ឆ្នាំ ២០២០ ដោយមានសមាជិក ១១ រូប អាស្រ័យប្រធានគណៈ​កម្មការប្រជាជនភូមិធ្វើជាអធិការក្លឹប តំណាងបណ្តាអង្គការមហាជន និងប្រជាជនចូលរួមជាសមាជិក។ លោកគឹមសុភាព ប្រធានគណៈកម្មការប្រជាជនភូមិបត់ចែក អធិការក្លឹបបានឱ្យដឹងថា៖ ចាប់ពីពេលបង្កើតរហូតមកទល់ពេលនេះ បណ្តាសមាជិករក​ឃើញ​មុខសញ្ញាមូលដ្ឋានដទៃ ០២ នាក់ ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ជូនដំណឹងដល់ផ្នែកនគរបាលត្រួតពិនិត្យវិនិច្ឆ័យ។ ផ្តល់ដំណឹងសំខាន់ៗបានជាង ១០ ដំណឹងដល់ផ្នែកមាន​សមត្ថកិច្ច​ ទប់ស្កាត់បានទាន់ពេលបណ្តាអំពើផ្ទុយពីបណ្តាការកំណត់របស់ច្បាប់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់។ ក្រៅពីនោះ បណ្តាសមាជិកក្នុងក្លឹបនៅទាំង​ផ្សព្វផ្សាយ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្នក្នុងការបង្ការ ទប់ស្កាត់បទល្មើសក្នុងបណ្តា​ពេលប្រជុំ ប្រជុំជីវភាពសាខាសមាគមរបស់បណ្តាអង្គការមហាជនដល់ប្រជាជនទៀតផង។ ផ្តើមពីនោះ ការថ្កោលទោសបទល្មើសកាន់តែបានប្រជាជនយកចិត្តទុកដាក់។

បណ្តាសមាជិកចូលរួមប្រជុំជីវភាពក្លឹប និងត្រៀមបម្រុងទង់ជាតិសម្រាប់ចង តាមដង​ផ្លូវ

ក្នុងឱកាសអនុស្សាវរីយ៍​ ៣០ មេសា។

អាស្រ័យជាភូមិដែលមានជនរួមជាតិខ្មែររស់នៅច្រើន និងសមាជិកភាគច្រើនជាជនរួមជាតិខ្មែរ ការផ្សព្វផ្សាយក៏បានអនុវត្តដោយភាសាវៀត និងភាសាខ្មែរ ម្ល៉ោះហើយមាមីងក៏ងាយក្នុងការក្រេបជញ្ជក់បណ្តាខ្លឹមសារ ចេះរបៀបកំណត់សម្គាល់មុខសញ្ញាជនទុច្ចរិតធ្វើសកម្មភាពលើភូមិសាស្រ្ត។ លោកសឺនធា ប្រជាជនភូមិបត់ចែកបានឱ្យដឹងថា៖ បណ្តាបងៗក្នុងក្លឹបតែងផ្សព្វផ្សាយដោយភាសាវៀត និងភាសាខ្មែរ ម៉្លោះហើយជួយឱ្យប្រជាជនងាយយល់ ងាយអនុវត្ត ឆ្លងតាមរយៈនោះ ប្រជាជនកាន់តែចាត់​ទុកការថ្កោលទោសបទល្មើស ព័ទ្ធចាប់ជនល្មើសជាភារកិច្ចមួយក្នុងបណ្តាភារកិច្ចសំ​ខាន់ដើម្បីរួមចំណែកឲ្យរក្សាភាពសុខសាន្តក្នុងជីវភាព ប្រជាជនបាននឹងនរចិត្ត​ក្នុងពលកម្មផលិត។

ទន្ទឹមជាមួយការរក្សាបានល្អសកម្មភាពក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” ភូមិបត់ចែកនៅទាំងរក្សាពង្រីកប្រសិទ្ធភាពបណ្តាខ្លោងទ្វារបង្ការ បង្ក្រាបបទល្មើសលើភូមិសាស្រ្តទៀតផង។ លោកង្វៀងវ៉ាំងធឿង បុគ្គលិកនគរបាលភូមិបត់​ចែក​បានឱ្យដឹង៖ ភូមិបត់ចែកជាភូមិមួយដែលមានផ្លូវខ្វាត់ខ្វែងតភ្ជាប់ជា​មួយមូលដ្ឋានដទៃៗ ម៉្លោះហើយក៏ជាលក្ខណៈងាយស្រួលឱ្យជនទុច្ចរិតធ្វើសកម្ម​ភាព។ កន្លងហើយ ភូមិសហការជាមួយនគរបាលឃុំកសាងបានខ្លោងទ្វារបង្ការ បង្ក្រាបបទល្មើសនៅតាមដងផ្លូវសំខាន់ៗមួយចំនួន។ នៅពេលខាងមុខភូមិនឹង​សុំយោបល់ ស្នើកសាងខ្លោងទ្វារបន្ថែមមួយកន្លែងទៀត។ រយៈពេលកន្លង ការគួបផ្សំរវាងក្លឹប “រកឃើញ ថ្កោលទោស និងព័ទ្ធចាប់ជនល្មើស” និងរក្សាបានបណ្តាខ្លោងទ្វារបង្ការ បង្ក្រាបបទល្មើស ម៉្លោះហើយ ចំនួនករណីបំពានច្បាប់គ្រោះអបាយមុខសង្គមមានការថយចុះយ៉ាងច្រើនបើប្រៀបជា​​មួយរយៈពេលមុន។ នោះជាសញ្ញាគួរឱ្យរីករាយអំពីកិច្ចសហការរវាងផ្នែកមានសមត្ថកិច្ច បណ្តាអង្គការមហាជន និងប្រជាជនក្នុងរក្សាភាពសុខសាន្តក្នុងជីវភាព៕

​​ អត្ថបទ-រូបថត៖ ថាច់សម្បត្តិ

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ

រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។

  • ស្រុកកូវង៉ាង៖ កងកម្លាំងស្នូលក្នុងការងារផ្សព្វផ្សាយក្នុងតំបន់ជនរួមជាតិខ្មែរ
  • វត្តបទុមប្រជុំនទី (អូរឈូក)៖ កន្លែងរក្សា និងពង្រីកបណ្ដាតម្លៃវប្បធម៌ល្អល្អះរបស់ជនជាតិខ្មែរ
  • សិស្សានុសិស្សជនជាតិខ្មែរ ចូលរៀនថ្នាក់ពុទ្ធិកសិក្សាកាន់តែច្រើន
  • សម្រស់ស្រស់ស្អាតនៃវិហារបុរាណវត្តផ្នោរកំបុត
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.