• Tiếng Việt
  • ភាសាខ្មែរ
Thứ Bảy, ngày 28/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

សាលាវិទ្យាល័យញ៉ីទ្រឿងជាគំរូក្នុងវិស័យសិក្សាអប់រំក្នុងតំបន់ជនរួមជាតិខ្មែរ

21/09/2020 14:33

ជាសាលាមួយក្នុងចំណោម ០៤ សាលាវិទ្យាល័យរបស់ស្រុកកូវង៉ាង ទោះបីមូលដ្ឋានសម្ភារបង្រៀននៅជួបការលំបាកច្រើន ប៉ុន្តែសាលាវិទ្យាល័យញ៉ីទ្រឿង សម្រេចបានស្នាដៃខ្ពស់ អំពីគុណភាព បង្រៀននិងរៀនជាច្រើនឆ្នាំបន្តបន្ទាប់។ លើកប្រឡងយកវិញ្ញាបនបត្រ វិទ្យាល័យឆ្នាំ ២០២០ សាលាវិទ្យាល័យញ៉ីទ្រឿង មានអត្រាសិស្សប្រឡងជាប់ ៩៩,៤៦% ខ្ពស់បំផុត ស្រុក។ នេះជាលទ្ធផលលេចធ្លោមួយចំពោះសាលារៀនដែលមានជនរួមជាតិខែ្មរស្រូបយកអត្រាជាង ៦៥%។

ឆ្នាំសិក្សាថ្មីបានចាប់ផ្តើម កងជួរគ្រូបង្រៀនសាលាវិទ្យាល័យញ៉ីទ្រឿងបន្តបុព្វហេតុបណ្ដុះបណ្តាលធនធានមនុស្ស តាមទិសដៅថ្មី។ លោកគ្រូត្រឹងហើងគៀក​ចាងហ្វាងសាលាវិទ្យាល័យញ៉ីទ្រឿងបានឲ្យដឹង៖ ឆ្នាំសិក្សាកន្លង​សាលារៀនមាន ២០ ថ្នាក់​និងសិស្ស ៦១៦ ​នាក់ ក្នុងនោះ  សិស្សជនជាតិខ្មែរ៣៩៩ នាក់ ស្រូបយកអត្រា ៦៥%។ ដើម្បីអនុវត្តល្អកិច្ចចង្អុលការរបស់មន្ទីរអប់រំ-បណ្តុះបណ្តា ការិយាល័យអប់រំ-បណ្តុះបណ្តាលស្រុក សាលារៀនផ្តុំកម្លាំងបង្កើនគុណភាពអប់រំ ផ្សព្វផ្សាយកម្មវិធីសៀវភៅពុម្ពថ្មី ជំរុញមាំការកំណត់ទិកដៅមុខរបរ បែងសិស្សក្រោយពេលអនុវិទ្យាល័យ ផ្លាស់ថ្មីការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពអប់រំជាប្រចាំ​ បង្កើនអប់រំសីលធម៌ របៀបរស់នៅ អប់រំ កាយជូនសិស្ស និស្សិត ធានាសុវត្ថិភាពក្នុងសាលារៀន​ បង្កើនគុណភាពអប់រំជនជាតិ បង្កើនកិច្ចសហការជាមួយបរិស្ថាន ០៣​​ យ៉ាងគឺ៖ គ្រួសារ ​សាលារៀន​ សង្គម ក្នុងការគ្រប់គ្រង និងអប់រំសិស្ស។ លទ្ធផលឆ្នាំសិក្សា ២០១៩-២០២០ អត្រាសិស្ស ថ្នាក់ទី​ ១០​ និងទី ១១ សម្រេចជាង ៩៥%។ លទ្ធផលសិស្សសម្រេចនិទ្ទេស ពូកែគ្រាន់បើ ៥០%​ សិស្ស មានគុណសម្បត្តិល្អសម្រេច ៦៥%។​ ជាពិសេស​ក្នុងឆ្នាំ ២០២០ អត្រាសិស្សថ្នាក់ទី ១២ ប្រឡងយកវិញ្ញាបនបត្រវិទ្យាល័យជាប់ ៩៩,៤៦% ឈានមុខក្នុងទូទាំងស្រុក។ ជាសាលាស្ថិតនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល តំបន់ជនរួមជាតិខ្មែរ ឆ្នាំសិក្សា ២០២០-២០២១ សាលាមាន ២០​ ថ្នាក់ ដោយមាន សិស្សរួម ៧៨៥ នាក់​ ក្នុងនោះសិស្សជនរួមជាតិខ្មែរ ៦៥% ភាគច្រើននៅបណ្តាឃុំញ៉ីទ្រឿង ទ្រឿងទ័រ​ ហីបហ្វា គីមហ្វា។

            លោកគ្រូត្រឹងហើងគៀកឲ្យដឹងបន្ថែម៖ ជាមួយស្នាដៃសម្រេចបាន សាលារៀនមានកម្មាភិបាល គ្រូបង្រៀន បុគ្គលិក ១០០% បានវាយតម្លៃសម្រេចល្អភារកិច្ច​ ក្នុងនោះមានគ្រូបង្រៀន ១៤​ នាក់ សម្រចឆ្នើមភារកិច្ច​ គ្រូបង្រៀន ០១​ នាក់សម្រេចកិត្តិនាមគ្រូបង្រៀនពូកែថ្នាក់ខេត្ត គ្រូបង្រៀន ០៨​ នាក់សម្រេចយុទ្ធជនប្រឡងប្រណាំងមូលដ្ឋាន​​ គ្រូបង្រៀន ៤៣​ នាក់ សម្រចកិត្តិនាមពលកម្មគ្រាន់បើ​ សមូហភាពសាលាសម្រេចកិត្តិនាម “សមូហភាពឆ្នើម” ។​ ក្នុងឆ្នាំសិក្សា ២០២០-២០២១ សាលារៀនបន្តអនុវត្តល្អសេចក្តីសម្រេចចិត្តលេខ ២៩-NQ/TW​ “ស្តីពីផ្លាស់ថ្មីសារវន្ត លើគ្រប់វិស័យអប់រំ និងបណ្តុះបណ្តាល” ភ្ជាប់ជាមួយការផ្សព្វផ្សាយអនុវត្តសារាចរណ៍លេខ ០៥-CT របស់ការិយាល័យនយោបាយស្តីពី “រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ” ភ្ជាប់ជាមួយសេចក្តីសម្រេចចិត្តសន្និបាតមជ្ឈិមបក្សលើកទី ៤​ (នីតិកាលទី​​ ១២) ស្តីពី​ ការទប់ស្កាត់រុញច្រានស្ថានភាពថមថយសតិអារម្មណ៍ សីលធម៌ របៀបរស់នៅ បណ្តាអាការ “ប្រែប្រួលដោយខ្លួនឯង” “ក្លែងភាពដោយខ្លួនឯង” ក្នុងបុព្វហេតុបណ្តុះបណ្តាលធនធានមនុស្សក្នុងដំណាក់កាលថ្មី៕                                                         ឌិញកាញ់- សុខា

 

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
Tin Nổi Bật

Tăng vòng quay sử dụng đất, trồng xen canh rau màu

Nâng cao đời sống văn hóa tinh thần cho công nhân lao động - Nhiều tín hiệu tích cực

Cán bộ Đoàn thanh niên tiêu biểu

LỊCH SỬ SANG TRANG!

Sản xuất công nghiệp - tiểu thủ công nghiệp tiếp tục duy trì tăng trưởng khá

Hội Văn học Nghệ thuật tổ chức nhiều hoạt động kỷ niệm 50 năm thống nhất đất nước

Trường Cao đẳng Nghề Trà Vinh đoạt giải Nhất hội thi tìm hiểu kiến thức khởi nghiệp đổi mới sáng tạo

Tặng 17 bằng khen cho tập thể, cá nhân có thành tích xuất sắc trong công tác nội chính, phòng, chống tham nhũng, lãng phí, tiêu cực và cải cách tư pháp

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.