22/09/2020 08:26
កាលពីថ្ងៃទី ២១ កញ្ញា មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តចាត់តាំងសន្និបាតផ្សព្វផ្សាយផែនការចាត់តាំងសប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងអាហារណាមបូលើកទី ២ ភ្ជាប់ជាមួយនឹងបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០។
យោងតាមផែនការគឺមានបធានបទ ដូចជា៖“សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងអាហារណាមបូលើកទី ២ ភ្ជាប់ជាមួយនឹងបុណ្យអកអំបុកខេត្តត្រាវិញឆ្នាំ ២០២០” តាមការគ្រោងស្មាន់បានប្រព្រឹត្តឡើងក្នុង ០៧ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៥ -៣១ តុលា ឆ្នាំ ២០២០។ ក្នុងសប្តាហ៍នេះបានប្រព្រឹត្តឡើងបណ្តាសកម្មភាពដូចជា៖ ពិធីបើក “សប្តាហ៍វប្បធម៌ ទេសចរណ៍-សមោសរគ្រឿងអាហារណាមបូ” សមោសរ “គ្រឿងអាហារណាមបូលើកទី ២ ឆ្នាំ ២០២០។ ពិធីតាំងពិព័ណ៍ “ទេសចរណ៍បូព៍ាទឹសវាលទំនាបទន្លេគឺវឡុង” ពិធីប្រកាសផ្នែកវិភាគពាណិជ្ជសញ្ញាទេសចរណ៍ ចាត់តាំងប្រតិភូ (Famtrip) ពិនិត្យស្រាវជ្រាវឧទ្ទេសនាមកំណាត់ដល់តំបន់ទេសចរណ៍ថ្មីត្រាវិញ ចាត់តាំងពិធីចេញបង្ហាញមុខតំបន់ទេសចរណ៍បរិស្ថានកោះហូ ឃុំឌឹកម៉ី ស្រុកកាងឡុង ផ្សារណាត់ពាណិជ្ជកម្ម ចាត់តាំងសប្តាហ៍ឧទ្ទេសនាមលើកតម្កើងផលិតផលកសិផលសុវត្ថិភាព សមោសរសិល្បះមហាជនខ្មែរខេត្តត្រាវិញ ពិធីសម្តែងបង្ហាញសម្លៀកបំពាក់ប្រពៃណីជនជាតិខ្មែរខេត្តត្រាវិញលើកទី ២ ឆ្នាំ ២០២០ តាំងពិព័ណ៍រូបថតបធានបទ “ជីវភាពសេដ្ឋកិច្ច-វប្បធម៌ -សង្គមក្នុងជនរួមជាតិខ្មែរខេត្តត្រាវិញឆ្នាំ ២០២០” តាំងពិព័ណ៍បណ្តាផលិតផលពិសេសរបស់ជនរួមជាតិខ្មែររបស់ ០៩ ស្រុក ទីផ្សាររួមខេត្ត ទីក្រុង តាំងពិព័ណ៍សៀវភៅ កាសែតបម្រើរថយន្តបណ្ណាល័យប្រាជ្ញាចល័ត តាំងពិព័ណ៍សម្លៀកបំពាក់ខ្មែរ ចិន ចាំ បណ្តាវិញ្ញាសាកីឡា សិក្ខាសាលា “ ១០០ ឆ្នាំល្ខោនយីកេ” ពិធីអនុស្សាវរីយ៍ឆ្នាំទី ១០០ សិល្បះល្ខោនយីកេបានបង្កបង្កើត និងអភិវឌ្ឈន៍” (១០/១៩២០-១០/២០២០) រាត្រីបុណ្យអកអំបុក។
ឆ្លងតាមសប្តាហ៍នេះដើម្បីបន្តអភិរក្ស និងអភិវឌ្ឈន៍ពិធីបុណ្យអកអំបុករបស់ជនរួមជាតិខ្មែរខេត្តត្រាវិញដែលបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ដាក់ទៅក្នុងបេតិកភណ្ឌវប្បធម៌អរូបថ្នាក់ជាតិ ឆ្លងតាមនោះបង្កលក្ខណៈឧទេ្ទសនាម ផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍នូវបណ្តារូបភាពអំពីមនុស្សត្រាវិញ បណ្តាស័ក្តានុពលទេសចរណ៍របស់ខេត្ត បណ្តាអត្តសញ្ញាណវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរក្នុងខេត្ត៕ង៉ុកហុង-រតនា
រួមជាមួយការបន្តលើកកម្ពស់គុណភាព បំពេញរួចរាល់បណ្ដាលក្ខឋានទីក្រុងប្រភេទ ២ បក្ខភាគ រដ្ឋអំណាច និងប្រជាជនទីក្រុងត្រាវិញបាន និងកំពុងខិតខំដើម្បីទីក្រុងត្រាវិញក្លាយជាទីក្រុងឆ្លាត អារ្យធម៌ ទំនើប។ រក្សាខ្ជាប់បានគុណភាពខ្យល់អាកាសបរិសុទុ្ធ(រៀបចំណាត់ថ្នាក់ទី ៣ ក្នុងក្រុម ទីក្រុងមានគុណភាពចំនួន ១៥ ដែលមានគុណភាពខ្យល់អាកាសបរិសុទ្ធបំផុតនៅអាស៊ីអាគ្នេយ៍ និងរៀបចំណាត់ថ្នាក់ខ្យល់អាកាសបរិសុទ្ធបំផុតវៀតណាម) ដូចការប្រកាសរបស់ស្ថាប័នតាមដានគុណភាពខ្យល់អាកាសទូទាំងសកល-ស្វិស (IQAir)កាលពីខែមីនា ឆ្នាំ ២០២៤។