• Tiếng Việt
  • ភាសាខ្មែរ
Thứ Tư, ngày 25/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង

23/04/2025 08:42

ឆ្លងអស់រយៈកាល ៧៦ ឆ្នាំកន្លង (១៩៤៩-២០២៥) នៅភាគខាងត្បូងណាមបូ ពេលដែលរំឭកដល់សមរភូមិប្រយុទ្ធស្លាប៉ាងខេត្តត្រាវិញកាលពីខែធ្នូ ឆ្នាំ ១៩៤៨ យើងគ្រប់គ្នាបាននឹកឡើងវិញសមរភូមិប្រយុទ្ធជ័យជម្នះខ្ទររំពងរបស់កងវរសេនាតូចលេខ ៣០៧ ក្នុងបទចម្រៀង៖ “សមរភូមិថាបម៉ើយ ម៉ុកហ្វា ល្បីល្បាញខ្ទរខ្ទារប៉ុស្តិ៍ស្លាប៉ាង” - ថ្វីត្បិត មិនសូវមាននរណាស្គាល់ដឹងដល់បណ្តាព្រះសង្ឃខ្មែរនៅភូមិដូងចូវឈ្លាវៃមោះមុតក្លាហានសហប្រតិបត្តិការអស់ពីចិត្តដើម្បីទុកឱ្យកងវរសេនាតូចលេខ ៣០៧ យោធភូមិភាគលេខ ៨ ដែលទើបបានង្កើតឡើងគម្រប់បាន ០១ ឆ្នាំដែលបង្កើតបានស្នាដៃយុទ្ធជ័យដ៏អស្ចារ្យជាបន្តបន្ទាប់។

ព្រះវិហារវត្តស្លាប៉ាង។ រូបថត៖ ថាច់ហ្វាង

គិតតាំងពីកាលដែលបានបញ្ចូលជាឧបសម្ព័ន្ធបណ្តាខេត្តណាមកី (ឆ្នាំ ១៨៦៧) អាណានិគមបារាំងប៉ះទង្គិចរដិបរដុបជាបន្តបន្ទាប់នៃការប្រឆាំងជំទាស់យ៉ាងខ្លាំងក្លារបស់ប្រជាជនអន្តោគ្រាម។ នៅក្នុងឯកសារអក្សរបារាំងរបស់អ្នកនិពន្ធ Paulin Vial៖ “Les pre mières annécs de la Cochinchine”, Tom II, ១៨៧៤ p ២២៧ (បណ្តាដើមឆ្នាំណាមគី Tom II, ១៨៧៤ ទំព័រ ២២៧” - មានឃ្លាសរសេរថា “ដប់ថ្ងៃនៃដើមខែមីនា ឆ្នាំ ១៨៦៨ មានកើតឡើងករណីបះបោរភាគខាងត្បូងខេត្តត្រាវិញ និងបាក់ត្រាង តំបន់មាត់សមុទ្រ មានជនរសាត់អណ្តែតមួយចំនួនមកពីបិញធ្វឹងចូលមកញុះញង់បះបោរ ពួកគេត្រូវ Rheinard ត្រួតពិនិត្យត្រាវិញ Polliard ត្រួតពិនិត្យថ្កូវវាយកម្ទេច” (យោងតាមប្រវត្តិសាស្ត្រតស៊ូបដិវត្តន៍របស់បក្ខភាគ និងប្រជាជនឃុំ ដូងចូវ ១៩៣០-១៩៧៥ អគារបោះពុម្ភផ្សាយនយោបាយ ជាតិ-ហាណូយ ២០១៥-ទំព័រ ១៩)។ ក្រោយពីត្រូវវាយកម្ចាត់ចេញខណ្ឌថ្កូវ (៣១/១២/ ១៩៤៦) ឆ្នាំ ១៩៤៦ អាណានិគមបារាំងបញ្ជូនទ័ពដណ្តើមកាន់កាប់ជាច្រើនកន្លងក្នុងខណ្ឌថ្កូវ ខេត្តត្រាវិញ។ ស្ថិតនៅភូមិដូងចូវ កងទ័ពបារាំងយកព្រះវិហារវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ធ្វើជាមន្ទីរបញ្ជាទ័ពទៅបាញ់បំផ្លាញ សម្លាប់ជនជាតិបើកដៃឱ្យជនជាតិខ្មែរមួយក្រុមដែលចិត្តស្រាលងាយជឿតាមបារាំងញុះញង់ឱ្យទៅឆក់ប្លន់ទ្រព្យសម្បត្តិរបស់ជនជាតិ កិញដែលភៀសសឹក។ ទន្ទឹមនឹងនោះ បណ្តោយឱ្យជនជាតិកិញនៅក្នុងយន្តការរដ្ឋអំណាច ជំនិតបារាំងដាក់ទណ្ឌកម្មក្រុមជន ជាតិខ្មែរឆក់ប្លន់ ហើយពួកវាពញ្ញាក់ព្យាបាទគំនុំគ្នាយ៉ាងតឹងរឹងរវាងជនជាតិខ្មែរ-កិញ ធ្វើឱ្យអង្គការបក្សដែលទើបបានបង្កើតឡើងនៅមូលដ្ឋាន អវិជ្ជមានទីបង្អែក ពួកបារាំងចេះតែទន្រ្ទានជានិច្ច។

ចំពោះស្ថាការណ៍នោះ គណៈកម្មាធិការបក្សខេត្ត និងបញ្ជាការដ្ឋានយោធភូមិភាគលេខ ៨ សម្រេចចិត្តវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងនៅក្នុងវត្តស្លាប៉ាងអាស្រ័យទ័ពបារាំងដណ្តើមបោះទ័ព។

 វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) គឺជាវត្តព្រះពុទ្ធសាសនាគណៈមហានិកាយខ្មែរបានសាងសង់ឡើងកាលពីឆ្នាំគ.ស ១៨៥៦ ព.ស ២៣៩៩។ បរិវេណវត្តធំទូលាយប្រមាណ ០១ ហិកតា (បរិវេណវត្តសព្វថ្ងៃធំទូលាយប្រមាណ ០៣ ហិកតា) នៅភូមិស្លាប៉ាងដែលមាន ជនរួមជាតិខ្មែររស់នៅជាង ៨០% របស់ភូមិដូងចូវភ្ជាប់ខណ្ឌសីមាភូមិង៉ូវឡាក (ដូងចូវ និងង៉ូវឡាក បច្ចុប្បន្ននេះគឺ ០២ ឃុំរបស់ស្រុកយ្វៀងហាយ)។ គិតតាំងពីកាលសាងសង់ឡើង (ឆ្នាំ ១៨៥៦) មកដល់បច្ចុប្បន្ននេះ វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ត្រូវឆ្លងកាត់ ០៩ ជំនាន់ព្រះចៅអធិការ។ ព្រះចៅអធិការមុនដំបូងបង្អស់របស់វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) គឺព្រះឧបជ្ឈាយ៍ ថាច់ម៉ី។

ខ្លោងទ្វាវត្តស្លាប៉ាង។ រូបថត៖ ថាច់ហ្វាង

នៅជុំវិញវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) មានរបងឫស្សីបន្លារឹងមាំ បរិវេណវត្តមានដើមរុក្ខជាតិធំៗជាច្រើនចោលម្លប់ត្រឈឹងត្រឈៃ ពេលនេះពួកខ្មាំងបារាំងដណ្តើមកាន់កាប់បោះទ័ព ពួកវាឱ្យជីកទប់លេណដ្ឋានប្រយុទ្ធជាច្រើនកន្លែង និងធ្វើរបងឫស្សីរឹងមាំបន្ថែមទៀត។ ខាងក្នុងវត្តមានប៉ុស្តិ៍មួយដែលមានកងអនុសេនាតូច “កងការពារ” ជាជនជាតិខ្មែរមួយ បានបំ ពាក់សាស្ត្រាវុធគ្រប់ប្រភេទឈរជើង។នៅខាងក្រៅរបងវត្តមានកងអនុសេនាតូចរក្សាសន្តិសុខ ០១ មានភារកិច្ចការពារប៉ុស្តិ៍។ នៅជុំវិញប៉ុស្តិ៍ ពួកខ្មាំងបានបញ្ជូនជនជាតិខ្មែរភាគច្រើនគឺជាអ្នកដែលត្រូវពួកខ្មាំងឃោសនាផ្សព្វផ្សាយ ទិញទឹកចិត្ត អូស ទាញ បង្កចិត្តសាស្ត្រភ័យខ្លាចជនជាតិកិញសងសឹក ដើម្បីឱ្យចូលមកស្នាក់នៅបន្លំខ្លួនជាមួយនឹងព្រះសង្ឃ “កងការពារ” និងពួកទាហានបារាំង។

ប្រសិនបើពេលនេះយើងវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងគឺកងទ័ពយើងត្រូវមួលបង្កាច់ថាវៀតមិញវាយលុកចូលវត្តជាកន្លែងបួសរៀន សក្ការបូជា បណ្តាលឱ្យរបួសបាត់បង់ជីវិតព្រះសង្ឃ និងពុទ្ធបរិស័ទខ្មែរ។ ពេលនោះ ពួកប្រតិកិរិយាបរទេស ក្រៅពីការរងចាំឱ្យ តែយើងធ្វេសប្រហែសគឺទន្រ្ទានចូលជ្រៀតជ្រែកអន្តរគមន៍នយោបាយជាបន្ទាន់។ 

ចំពោះស្ថាការណ៍នោះ លេខាគណៈកម្មាធិការបក្សខណ្ឌថ្កូវ ដូហាយហឿក ទទួលបទបញ្ជាពីគណៈកម្មាធិការបក្សខេត្តត្រាវិញ និងបញ្ជាការដ្ឋានយោធភូមិលេខ ៨ ចង្អុលការ ណែនាំគណៈកម្មការឃោសនា និងផ្សព្វផ្សាយ គណៈកម្មាធិការតស៊ូ-រដ្ឋបាល បណ្តាអង្គ ការមហាជនសង្រ្គោះជាតិ និងភូមិដូងចូវសហការជាមួយព្រះចៅអធិការបណ្តាវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) វត្តសត្ថារាមវ័ន (តារ៉ម) ឧត្តមភិរីរាជបូជាមន្ទីរ (បាយ៉ាម) ចលនាព្រះឧបជ្ឈាយ៍ ថាច់កៅ ព្រះចៅអធិការវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) រួមជាមួយនឹងព្រះសង្ឃ មាមីងពុទ្ធបរិស័ទរៀបចំពិធីដង្ហែព្រះបដិមា និងព្រះសង្ឃចេញផុតពីព្រះវិហារវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) និងរុះរើវត្តស្លាប៉ាងទៅកន្លែងថ្មី។

វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) និងជីវភាពមាមីងពុទ្ធបរិស័ទភូមិស្លាប៉ាងនាពេលនេះក្រីក្រណាស់ ហេតុដូច្នោះ ហិរញ្ញវត្ថុសម្រាប់ ឱ្យការដង្ហែព្រះបដិមា និងរុះរើវត្តស្លាប៉ាងទៅកន្លែង ផ្សេងជួបការទុក្ខលំបាកយ៉ាងខ្លាំង។

ពិធីដង្ហែបណ្ណទទួលស្គាល់កេរដំណែលប្រវត្តិសាស្រ្តវត្តបាយ៉ាម។ រូបថត៖ ថាច់ហ្វាង

ដោយយល់បានច្បាស់ការទុក្ខលំបាករបស់វត្ត លេខាគណៈកម្មាធិការបក្សខណ្ឌចង្អុលការឱ្យសមមិត្ត ង្វៀងវ៉ាំងថយ លេខសាខា បក្សភូមិដូងចូវរួមជាមួយគណៈកម្មការឃោសនា និងផ្សព្វផ្សាយ គណៈកម្មាធិការតស៊ូ-រដ្ឋបាល បណ្តាអង្គការមហាជនសង្រ្គោះជាតិ និងភូមិដូងចូវ សហការជាមួយព្រះចៅអធិការ គឹមចៅ វត្តឧត្តមភិរីរាជ្យមន្ទីរ (បាយ៉ាម) ព្រះឧបជ្ឈាយ៍ ចៅអធិការ គឹមញៀវកែម (ឆាយាល័ក្ខណ៍ព្រះឧបជ្ឈាយ៍ គឹមញៀវកែម ជាអង្គដែលមានស្នាព្រះហស្តក្នុងការការពារចិញ្ចឹមលាក់បំពួនកម្មា ភិបាលបដិវត្តន៍ក្នុងសម័យតស៊ូប្រឆាំងបារាំង និងអាមេរិកយ៉ាងទុក្ខលំបាកនៅនឹងវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) ឃុំដូវចូវ ស្រុកថ្កូវ (សព្វថ្ងៃជាស្រុកយ្វៀងហាយ) បានតម្កល់តាំងពិព័រណ៍នៅនឹងសារមន្ទីរ វប្បធម៌ខ្មែរខេត្តត្រាវិញ) ព្រះចៅ អធិការវត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) ព្រះតេជព្រះគុណ ថាច់ង៉ាន់ ព្រះចៅអធិការវត្តសត្ថារាមវ័ន (តារ៉ម) បានចេញព្រះភ័ក្រ្តបំផុសចលនា រៃអង្គាសហិរញ្ញវត្ថុឧបត្ថម្ភពិធីដង្ហែព្រះបដិមា និងរុះរើវត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ទៅកន្លែងថ្មី។ ក្នុងការធ្វើសម្មភាពបំផុសចលនារៃអង្គាសហិរញ្ញវត្ថុឧបត្ថម្ភវត្តស្លាប៉ាងលេចធ្លោបំផុតនោះគឺមានប្រជាជនស្នេហាជាតិពិសេស វិសាលម្នាក់ លោកគឺជាជនជាតិចិនមាន ឈ្មោះថា ត្រឹមក្វើយហ៊ី ប្រធានឃុំក្នុងយន្តការការងាររដ្ឋបាលភូមិដូងចូវ(អ្នកផងក្នុងតំបន់ភាគច្រើនហៅថាមេឃុំហ៊ី) លោកគឺជាអ្នកមានលក្ខណៈសេដ្ឋកិច្ចធូរធារគ្រាន់បើបានចំណាយប្រាក់ជួសជុលវត្តបា យ៉ាម (ពុទ្ធបរិស័ទជើងវត្តបាយ៉ាមភាគច្រើនហៅលោកជាញោមវត្ត) ចូលរួមធ្វើជាស្នូលជាមួយបណ្តាព្រះសង្ឃបំផុសចលនារៃអង្គាសហិរញ្ញវត្ថុឧបត្ថម្ភវត្តស្លាប៉ាង។ 

បំផុសចលនារៃអង្គាសតែក្នុងប៉ុន្មានថ្ងៃ គណៈកម្មាធិការតស៊ូ-រដ្ឋបាលភូមិដូងចូវទទួលបាន ០១ ម៉ឺនប្រាក់ឥណ្ឌូចិនពីបណ្តាវត្ត និងមាមីងពុទ្ធបរិស័ទក្នុងឃុំឧបត្ថម្ភ។ គណៈកម្មាធិការតស៊ូ-រដ្ឋបាលភូមិដូងចូវបានប្រគល់ជូនចំនួនប្រាក់ដែលបំផុសចលនារៃអង្គាសបានទាំងនេះឱ្យដល់លោក ត្រឹមក្វើយហ៊ី ហើយអញ្ជើញលោក និងព្រះតេជព្រះគុណ គឹមចៅ ព្រះចៅអធិការវត្តបាយ៉ាម យកចំនួនប្រាក់ទាំងនេះទៅឧបត្ថម្ភដល់ព្រះចៅអធិការវត្តស្លាប៉ាងសម្រាប់ប្រើប្រាស់ក្នុងការរុះរើវត្តទៅកន្លែងថ្មី។ អា កប្បកិរិយាគួរឱ្យរំភើបចិត្តទៀតនោះ គឺ លោក ថាច់នាល និងលោកយាយ ថាច់ធីសុខ គឺជាគ្រួសារពលរដ្ឋ និងជាពុទ្ធបរិស័ទជើងវត្តស្លាប៉ាងមានសទ្ធាជ្រះថ្លា បរិច្ចាគដីមួយចំណែករបស់គ្រួសារដើម្បីកសាងវត្តស្លាប៉ាងថ្មី។  

គណៈកម្មាធិការបក្សខណ្ឌចង្អុលការគណៈកម្មការឃោសនា - ផ្សព្វផ្សាយជំរុញមាំការងារបំផុសចលនាព្រះសង្ឃវត្តសុវណ្ណពិជ័យ (ជ្រៃគោក) សត្ថារាមវ័ន (តារ៉ម) វត្តសាលទិភក្ការាម (តាសឹក)  វត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់)ក្នុងឃុំដូងចូវធ្វើជាមូលដ្ឋានសម្ងាត់ដើម្បីទុកឱ្យកងកម្លាំងប្រដាប់អាវុធ និងកម្មាភិបាលនយោបាយរបស់យើងមានកន្លែងជ្រកពួន ប្រជុំ លាក់ទុកសាស្ត្រាវុធ។ ព្រះសង្ឃរួមជាមួយនឹងកម្មាភិបាលផ្សព្វផ្សាយ ពន្យល់ឱ្យជនរួមជាតិឃើញបានច្បាស់ឧបាយកលរបស់អាណានិគមបារាំង និងផ្តែផ្តាំក្រើនរំឭកជនរួមជាតិខ្មែរគប្បីសាមគ្គីជាមួយជនជាតិកិញ ជនជាតិចិន បកអាក្រាតឧបាយកល ពិលពុលកាចសាហាវរបស់បារាំងដែលបង្កជម្លោះរវាងជនជាតិកិញ និងជនជាតិខ្មែរ។ អនុវត្តតាមពាក្យឃោសនាផ្សព្វផ្សាយចលនារបស់កម្មាភិបាល ពុទ្ធបរិស័ទសន្សឹមៗនឹងចាកចេញផុតពីប៉ុស្តិ៍វត្តស្លាប៉ាងចាស់វិលត្រឡប់មកផ្ទះវិញ។ ពេលនេះពួកខ្មាំងបោះទ័ពក្នុងវត្តស្លាប៉ាងក៏ត្រូវស្ថិតក្នុងភាពរងឯកោ។ វត្តសុរិន្ទរាជ្យព្រឹក្ស (ស្លាប៉ាង) ក៏បានសាងសង់ឡើងនៅកន្លែងថ្មី (ទីតាំងនាពេលបច្ចុប្បន្ននេះ) ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទក្នុងភូមិស្រុកមានកន្លែងទ្រទ្រង់ផ្នួស ធ្វើបុណ្យ ធ្វើទាន។ គណៈ កម្មាធិការបក្សខេត្តត្រាវិញ និងបញ្ជាការដ្ឋានយោធភូមិភាគលេខ ៨ ប្តេជ្ញាចិត្តវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងដោយកងកម្លាំងយោធា។

វិធីសាស្ត្រវាយប្រហារ នៅម៉ោង ២៣ រាត្រីថ្ងៃទី ១៥/១២/១៩៤៨ បណ្តាយុទ្ធជនកង អនុសេនាតូចលេខ ៩៩៣ កងវរសេនាតូចលេខ ២២១ នៃយោធភូមិភាគលេខ ៨ បានបាញ់តម្រង់ចូលប៉ុស្តិ៍ស្លាប៉ាង បើកយុទ្ធនាការវាយប្រហារលុកសម្រុក។ ត្រូវរងការ វាយលុកសម្រុកដោយចៃដន្យ នៅជុំវិញប៉ុស្តិ៍ពេលនេះគ្មាននៅប្រជាជនដេកព័ទ្ធជុំវិញឡើយ ពួកទាហានបារាំងនៅក្នុងប៉ុស្តិ៍ផ្ទុះកាំភ្លើងវាយតបតយ៉ាងរំពងក៏ដោយ ក៏ត្រូវកងទ័ពយើងបាញ់សម្លាប់ខ្ចាត់ខ្ចាយ។ គ្រួសារ “កងការពារ” និងទាហានជីវពលជនជាតិខ្មែរបានកម្មាភិបាលបញ្ជូនពីក្រៅចូលមករបាយការណ៍ថា៖“វៀតមិញច្រើនណាស់ មានទាំងកាំភ្លើងធំ កាំភ្លើង តូចជាច្រើនទៀតផង” បណ្តាលឱ្យពួកខ្មាំងភ័យខ្លាច គ្រួសារ “កងការពារ” និងពួកកងប្រជាស្វ័យត្រាណនិយាយថា៖ "ប្រសិន បើនៅតែខិតខំការពារនឹងត្រូវកម្ទេចមិនខាន់" ដូច្នោះ ទ័ពមួយចំនួនដែលនៅសេសសល់មកនោះ សម្ងាត់គេចខ្លួនចេញតាមបណ្តាផ្លូវភូមិឆ្លងទៅស្រុកកូវង៉ាង។ ពេលនេះ កងអនុសេនាតូចលេខ ៩៩៣ ត្រឡប់ចេញទៅស្ទាក់ផ្លូវវាយប្រហាររឹបយកកាំភ្លើងពួករក្សាសន្តិសុខដែលកំពុងគេចវេះខ្លួន នៅលើវាលស្រែឃុំង៉ូវឡាក។  មុខទ័ពទាំងពីរវាយឆ្មក់ជំនួយរបស់យើងមកពីខេត្តសុកត្រាំង និងពីទីផ្សាររួមខេត្តត្រាវិញចាក់ទ័ពចុះត្រៀមខ្លួនទទួលបទបញ្ជារបស់មេបញ្ជាការសមរភូមិ។

ដើម្បីវាយដណ្តើមយកប៉ុស្តិ៍ស្លាប៉ាងមកវិញ ថ្ងៃទី ១៦/១២/១៩៤៨ មុខទ័ពរបស់ខ្មាំងពីខេត្តសុកត្រាំងឆ្លងទន្លេហូវមកប្រយុទ្ធក៏ត្រូវកងវរសេនាតូចលេខ ១០៩ យោធភូមិភាគលេខ ៨ និង "កងទ័ពថ្កូវ" វាយខ្ចាត់ខ្ចាយ។

មិនស្ម័គ្រចិត្តទុកឱ្យបាត់បង់ស្លាប៉ាង ថ្ងៃទី ១៨/១២/១៩៤៨ អាណានិគមបារាំងបញ្ជូនកងវរសេនាតូចនៃទ័ពអាសាបរទេសចុះមកតាមផ្លូវលេខ៣៥ ត្រាវិញ-កូវង៉ាងដើម្បីទប់ទល់សង្រ្គោះប៉ុស្តិ៍ស្លាប៉ាង។ពេលដែលទ័ពអាសាបរទេសបារាំងមកដល់តំបន់ ង៉ូវឡាក "ក៏ជ្រុះ" ចូលសំបុកវាយឆ្មក់របស់កងវរសេនាតូចលេខ ៣០៧។ ទ័ពយើងផ្ទុះកាំភ្លើងវាយសម្រុកកម្ទេចទាំងស្រុងកងវរសេនាតូចរបស់ខ្មាំង ប្រមូលយកបានកាំភ្លើងធំកាំភ្លើងតូចជាច្រើន និងចាប់ទាហានខ្មាំងជាច្រើនក្បាល ក្នុងនោះ មានអនុសេនីយ៍ឯក- វេជ្ជបណ្ឌិត ពេទ្យកងទ័ព ០១ ក្បាល។ វរសេនីយ៍ត្រីបារាំង មេបញ្ជាការប្រតិបត្តិសឹកត្រូវស្លាប់នៅនឹងសមរភូមិ។

ពេលដែលសមរភូមិកំពុងផ្ទុះឡើង គណៈបញ្ជាការសមរភូមិបានប្រគល់ជូន ឈ្លើយសឹកអនុសេនីយ៍ឯក- វេជ្ជបណ្ឌិតពេទ្យកង ទ័ពដែលត្រូវទ័ពយើងទើបចាប់បាននោះ ឱ្យទៅទ័ពបារាំងវិញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ក៏បានចុះផ្សាយចំហក្នុងទំព័រសារព័ត៌មានរបស់ប្រទេសបារាំងបណ្តាលឱ្យរដ្ឋាភិបាលបារាំងអាម៉ាស់មុខពេលដែលបង្កសង្រ្គាមឈ្លានពាននៅវៀតណាម។ រីឯកិត្តិ យស កិត្តិនាមប្រិយភាពរបស់រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណៈបានលើកកម្ពស់ជាង។ កងវរសេនាតូចលេខ ៣០៧ បានបង្កើត ឡើងកាលពីថ្ងៃទី ០១/៥/១៩៤៨ នៅនឹងតំបន់មូលដ្ឋានដុងថាប។

ក្នុងឆ្នាំដំបូង កងវរសេនាតូចប្រយុទ្ធជ័យជម្នះលើពីរសមរភូមិនៅម៉ុកហ្វា (ឡុងអាង) និងស្លាប៉ាង (ត្រាវិញ) សមរភូមិនីមួយៗកម្ទេចចោលបានកងវរសេនាតូចមួយរបស់ខ្មាំង។ ឆ្នាំ ១៩៤៩ បានបញ្ជាការដ្ឋានយោធភូមិភាគលេខ ៨ បំផុតចលនាឱ្យនិពន្ធបទចម្រៀងស្ងើចសរសើរកងវរសេនាតូចលេខ ៣០៧ ដែលទើបនឹងបានបង្កើតថ្មី ប៉ុន្តែយុទ្ធជ័យប្រយុទ្ធជ័យជម្នះលើ សមរភូមិធំជាច្រើន បទចម្រៀងល្បីល្បាញខ្ទរខ្ទាររំពង "កងវរសេនាតូច ៣០៧" ចាប់បដិសន្ធិ (យោងតាម “កងវរសេនាតូច ៣០៧” - Wikipedia ភាសាវៀត)។

ថ្វីត្បិតដូច្នោះ មកដល់ពេលនេះគង់នៅមានមនុស្សមួយចំនួនមិនទាន់ដឹងស្គាល់ដល់ស្នាព្រះហស្តព្រះចៅអធិការទាំង ០៣ ព្រះ អង្គរបស់វត្តទាំង ០៣ នៅភូមិដូងចូវដែលបានរួមកម្លាំងជាមួយនឹងកងទ័ពប្រជាជនស្រុកថ្កូវ និងកងទ័ពយោធភូមិភាគ លេខ ៨ បង្កើត ជាយុទ្ធជ័យសមរភូមិមុខ ការពារសុវត្ថិភាពឆាកជីវិត្តព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទខ្មែរពេលដែលកងទ័ពរបស់យើងប្រយុទ្ធវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាងរួមចំណែកសរសេរជាបទចម្រៀង "កងវរសេនាតូចលេខ ៣០៧" ពោរពេញទៅដោយពាក្យពេចន៍ សូរសព្ទ ទំនុកភ្លេងពីរោះមោះមុតអង់អាចក្លាហានហាក់ដូចជាត្រែសម្រុកចូលប្រយុទ្ធ៕            

វត្តសត្ថារាមវ័ន (តារ៉ម) វត្តសុវណ្ណទេព្វីឯកវិមល្លារាម (ដំបងពាក់) វត្តឧត្តមភិរីរាជ្យមន្ទីរ (បាយ៉ាម)នៅឃុំដូងចូវ និងឃុំដូង ស្វឹង ស្រុកយ្វៀងហាយ-ជាបណ្តាវត្តដែលមានព្រះចៅអធិការវត្ត ព្រះឧបជ្ឈាយ៍រួមជាមួយកងទ័ពប្រជាជនស្រុកថ្កូវ និងកងទ័ព យោធភូមិភាគលេខ ៨ បង្កើតយុទ្ធជ័យទៅក្នុង “ល្បីល្បាញ ខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង” នៅខែធ្នូ ឆ្នាំ ១៩៤៨ ដែលបានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញចំណាត់ថ្នាក់កេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត៕                    

 ត្រឹងដៀង-រតនា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ
  • ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.