• Tiếng Việt
  • ភាសាខ្មែរ
Thứ Năm, ngày 26/06/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

Trang chủ វប្បធម៌-សិល្បៈ-សង្គម

ថាច់អ៊ុកសេរី ចូលចិត្តឧបករណ៍ភ្លេងបុរាណ

14/03/2025 10:22

ស្ថិតនៅកណ្តាលទីក្រុងត្រាវិញសម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិ សាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យត្រាវិញ មិនត្រឹមតែជាកន្លែងបណ្តុះបណ្ដាល កូនចៅខ្មែរប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបណ្តុះបណ្តាលទេពកោសល្យវ័យក្មេង-ប្អូនថាច់អ៊ុកសេរី នៅភូមិយ៉ុងយ៉ូវ ឃុំហ្វាអឹង ស្រុកកូវកែគឺជាគំរូមួយ។

ប្អូនថាច់អ៊ុកសេរី (កណ្តាល) ប្រគំភ្លេងពិណពាទ្យជាមួយមិត្តរួមថ្នាក់។

  ដោយចូលចិត្តឧបករណ៍ភ្លេងបុរាណនិងមានការលើកទឹកចិត្តរបស់គ្រួសារ ទើបប្អូនថាច់អ៊ុកសេរីជាសិស្សសាលាសកលជន ជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ អាចបន្តចំណង់ចូលចិត្តចំពោះឧបករណ៍ភ្លេងផ្សេងៗរបស់ជនរួមជាតិខ្មែរដូចជា៖ ខ្លុយ ទ្រ និងភ្លេងពិណពាទ្យ។ល។

  ប្អូនថាច់អ៊ុកសេរីបានឱ្យដឹងថា៖ តាំងពីតូចមក ខ្ញុំបានស្គាល់ហ្គីតា ដោយ​សារជីតា និងឪពុកខ្ញុំចេះលេងឧបករណ៍នេះ ទើបខ្ញុំចាប់អារម្មណ៍ ហើយចាប់ផ្តើម​ទទួល​បានកម្លាំងចិត្តពីឧបករណ៍ហ្គីតា។​ ខ្ញុំនឹកឃើញគ្រាដែលខ្ញុំតាមឪពុកទៅកម្មវិធីបុណ្យនៅវត្តខ្មែរ រាល់ពេលដែលខ្ញុំឮសំឡេងស្គរ និងហ្គីតាដែលបញ្ជើតឡើង ធ្វើឱ្យខ្ញុំស្រឡាញ់ឧបករណ៍តូរ្យតន្រី្ត។ ប្អូនគិតថា បើចេះលេងឧបករណ៍ភ្លេងក៏ជាវិធីដើម្បីចូលរួមអភិរក្ស និងលើកស្ទួយប្រពៃណីវប្បធម៌របស់ជនជាតិផងដែរ។

  ដោយស្រឡាញ់តូរ្យតន្រ្តី​ សេរីមិនត្រឹមតែស្រាវជ្រាវ និងរៀនប្រើប្រាស់ឧបករណ៍ភ្លេងដូចជា៖​ ខ្លុយ និងទ្រប៉ុណ្ណោះទេ ថែមទាំងមានចំណង់ចូលចិត្តក្នុងការលេងស្គរធំ និងស្គរសំភោរនៃវង់ភ្លេងពិណពាទ្យផងដែរ។ មិនត្រឹមតែរក្សាចំណង់ចូលចិត្តចំពោះខ្លួនឯងនោះទេ ពេលចូលរៀននៅសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញ ក្នុងនាមជាប្រធានថ្នាក់ទី ១១អា សេរីក៏បានចូលរួមជាមួយក្រុមឧបករណ៍ភ្លេងជនជាតិខ្មែរ និងក្លាយជាសមាជិកយ៉ាងសកម្មរបស់ក្រុម។

ប្អូនថាច់អ៊ុកសេរី (ទី ១ ខាងឆ្វេង)ត្រៀមហាត់ក្រុមស្គរឆៃយ៉ាំដើម្បីសម្តែងក្នុងពិធីបុណ្យចូលឆ្នាំថ្មី។

  ប្អូនថាច់ចម្រើន សិស្សថ្នាក់ទី ១១អាអា  ចែករំលែក៖ ដោយបានការឧទ្ទេសនាមរបស់មិត្តសេរី អំពីឧបករណ៍ភ្លេងបុរាណក៏ដូចជាការណែនាំយ៉ាងយកចិត្តទុកដាក់ ប្អូនបានដឹងពីរបៀបលេងភ្លេងពិណពាទ្យ។ មិត្ត​តែងជំរុញចិត្តខ្ញុំឱ្យស្រឡាញ់តូរ្យតន្រ្តីជនជាតិខ្មែរ។

  ប្អូនថាច់ថាញ់ងៀបានឱ្យដឹងបន្ថែម ៖ក្នុងក្រុមលេងឧបករណ៍ភ្លេងពិណពាទ្យ មិត្តថាច់អ៊ុកសេរីបានយកអស់ពីចិត្តដើម្បីបង្ហាញផ្ទាល់ដល់ប្អូន។ ចាប់តាំងពីពេលនោះមក វាធ្វើឱ្យប្អូនមានការចាប់អារម្មណ៍ និងស្រូបយកបានចង្វាក់ភ្លេង ហាក់បី ដូចជាបានរួមបញ្ចូលទៅក្នុងវប្បធម៌បុរាណ មានអារម្មណ៍ថាមានបទភ្លេងនៃជីវិត។​ ការរៀនលេងឧបករណ៍ភ្លេងជនជាតិខ្មែរ ក៏ជាវិធីដើម្បីបន្ទូរអារម្មណ៍បន្ទាប់ពីនឿយហត់ក្នុងការសិក្សា។ ប្អូនមានមោទនភាពយ៉ាងខ្លាំងក្នុងការរួមចំណែកថែរក្សានិងលើកកម្ពស់តម្លៃប្រពៃណីរបស់ជនជាតិខ្មែរ ។

 មិនត្រឹមតែចូលចិត្តតូរ្យតន្រ្តីទេ មិត្តថាច់អ៊ុកសេរីក៏ជាសិស្សពូកែដែលនាំមកនូវស្នាដៃឆ្នើមជាច្រើនជូនសាលាទៀតផង ។​ ដូចជា ​ក្នុងកម្មវិធីប្រឡងប្រកួតស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ខេត្តឆ្នាំសិក្សា ២០២៤ -​ ២០២៥ ប្អូនទទួលបានរង្វាន់លេខ ៣។ ក្នុងនាមជាប្រធានថ្នាក់ ការលើកកម្ពស់់ស្មារតីធ្វើជាខ្នាតគំរូ ប្អូនតែងតែរក្សាបាននូវលទ្ធផលសិក្សាដ៏ល្អនៅក្នុងថ្នាក់ និងសកម្មចូលរួមបណ្ដាសកម្មភាពក្រៅកម្មវិធីសិក្សា។ បច្ចុប្បន្ននេះ មិត្តថាច់អ៊ុកសេរីបានជ្រើសរើសឱ្យចូលរួមជា មួយក្រុមសិស្សឆ្នើមរបស់សាលាផ្នែកគីមីសាស្ត្រ។ថាច់អ៊ុកសេរីបានចែករំលែកថា៖ ទោះបីប្អូនចូលចិត្តលេងតូរ្យតន្រ្តីក៏ពិតមែន​ ប៉ុន្តែប្អូននៅតែមិនភ្លេចភារកិច្ចចម្បងរបស់ប្អូន​​ គឺសិក្សាឱ្យបានល្អ ​ដើម្បីសម្រេចក្តីប្រាថ្នារបស់ប្អូន ពេលបានចូលបំពេញកាតព្វកិច្ចបម្រើការងារយោធា​និងក្លាយជាវេជ្ជបណ្ឌិតយោធា។ នេះមិនត្រឹមតែជាក្តីស្រមៃរបស់ប្អូនផ្ទាល់ប៉ុណ្ណោះទេ ក៏ជាក្តីរំពឹងរបស់គ្រួសារដែលចង់ឱ្យប្អូនដើរតាមគន្លងឪពុក។

  លោកគ្រូ គឹមសុវណ្ណ លេខាសម្ព័ន្ធយុវជនសាលាសកលជនជាតិអន្តេវាសិកវិទ្យាល័យខេត្តត្រាវិញឱ្យដឹងថា៖ មិត្តថាច់អ៊ុកសេរីជាសមាជិកសម្ព័ន្ធយុវជនសកម្មក្នុងការសិក្សាក៏ដូចជាចូលរួមសកម្មភាពដែលសម្ព័ន្ធយុវជនសាលាបានចាត់តាំងឡើង ជាពិ សេស ប្អូនតែងតែជាអ្នកបំផុសគំនិតសមាជិក យុវជនក្នុងវិស័យវប្បធម៌ និងសិល្បៈជនជាតិខ្មែរ។ ក្រៅពីទេពកោសល្យក្នុងការលេងឧបករណ៍ភ្លេង សេរីក៏អភិវឌ្ឍបានទេពកោសល្យរបស់ប្អូនក្នុងតួនាទីសម្ដែងដូចជា៖ តួយក្ស និងតួស្វា។ល។ ដោយក្តីខិតខំអស់ពីចិត្ត និងទេពកោសល្យរបស់ប្អូន ក្រុមឧបករណ៍ភ្លេងបុរាណខ្មែររបស់សាលា ទាក់ទាញបានសិស្សចូលរួមកាន់តែច្រើនបង្កើតជាកន្លែងកម្សាន្ដដ៏មានប្រយោជន៍ ។ សកម្មភាពបំផុសគំនិតរបស់ប្អូនមិនត្រឹមតែជាមោទនភាពរបស់សាលាប៉ុណ្ណោះទេ ថែមទាំងជាគំរូដ៏ភ្លឺស្វាងសម្រាប់មិត្តជាច្រើនធ្វើតាម។  

  សកម្មភាពរបស់ថាច់អ៊ុកសេរី មិនត្រឹមតែបានបំផុសស្មារតីរៀនសូត្រប៉ុណ្ណោះទេ ថែមទាំងជំរុញឱ្យមានមោទនភាព និការស្រឡាញ់វប្បធម៌ជនជាតិក្នុងសហគមន៍សិស្សជនជាតិខ្មែរនៅខេត្តត្រាវិញផងដែរ។ ទង្វើរបស់ប្អូន បានសាយភាយនូវការលើកទឹកចិត្ត និងជំរុញទឹកចិត្តដល់យុវជនជាច្រើននាក់ទៀតឱ្យបន្តក្តីសុបិនរបស់ខ្លួនយ៉ាងក្លាហាន៕

អត្ថបទ-រូបថតៈ សុខា

TIN CÙNG MỤC

ស្រុកទីវកឹង៖ បង្កលក្ខណៈងាយស្រួលដើម្បីជនរួមជាតិខ្មែររីកចម្រើន

ពិធីប្រកួតវោហារសាស្រ្តភាសាខ្មែរឆ្នាំ ២០២៥

កាលពីថ្ងៃទី ២៦ ខែមេសា មហាវិទ្យាល័យភាសា-វប្បធម៌-វិចិត្រសិល្បៈខ្មែរណាមបូ និងមនុស្សសាស្ត្រ ចាត់តាំងពិធី “ប្រកួតវោហារសាស្រ្តភាសាខ្មែរ”ឆ្នាំ ២០២៥។

  • ស្រុកជនបទថ្មីថ្កូវឈានចូលរដូវបុណ្យចូលឆ្នាំថ្មី
  • កន្លែងរស់នៅប្រកបដោយគុណភាពខ្យល់អាកាសបរិសុទ្ធ
  • វិលមកកាន់ដូងចូវស្តាប់និទានរឿងព្រះសង្ឃនៅក្នុងបទចម្រៀង “ល្បីខ្ទរខ្ទារដល់សមរភូមិវាយកម្ទេចប៉ុស្តិ៍ស្លាប៉ាង
  • ទីផ្សាររួមខេត្តយ្វៀងហាយចាត់តាំងសម្រេចមហាសន្និបាត ក្មួយឆ្លាតរបស់អ៊ំហូលើកទី ២ ឆ្នាំ ២០២៥
Tin Nổi Bật

Kỳ họp thứ 25 - kỳ họp cuối của HĐND tỉnh Trà Vinh, nhiệm kỳ 2021 - 2026

Thị xã Duyên Hải - 10 năm xây dựng và phát triển - (Bài cuối)

Tập trung thu ngân sách, vốn đầu tư công và phát triển doanh nghiệp

Tiếp tục đẩy mạnh các giải pháp thực hiện Đề án 06

Hội LHPN tỉnh biểu dương 45 tập thể, 21 cá nhân tiêu biểu trong phong trào thi đua yêu nước

Cầu Kè phát huy nội lực phát triển kinh tế

Tăng cường công tác chống hàng gian, hàng giả

Ngày 25/6: Diễn ra Kỳ họp thứ 25 - HĐND tỉnh Trà Vinh khóa X

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.