• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 09/09/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

កសាងភូមិជនបទថ្មីខ្នាតគំរូដើម្បីលើកកម្ពស់ជីវភាពជនរួមជាតិខ្មែរ

20/10/2022 08:19

ដោយកំណត់ថាការកសាងភូមិជនបទថ្មីខ្នាតគំរូគឺដើម្បីលើកកម្ពស់ជីវភាពជូន ប្រជាជន សាខាបក្សភូមិដៃត្រឿង ឃុំភូកឹង ស្រុកទីវកឹង ខិតខំអនុវត្តសម្រេចលក្ខ ឋានភូមិជនបទថ្មីខ្នាតគំរូនៅឆ្នាំ ២០២៣។

ដងផ្លូវនៅជនបទ។

     ភូមិដៃត្រឿងមានគ្រួសារប្រជាជន ៣៤១ គ្រួ ក្នុងនោះ ជនរួមជាតិខ្មែរមានអត្រាជិត ៩០%។  ក្រោយពេលកសាងសម្រេចលក្ខឋានភូមិជនបទថ្មីកម្រិតខ្ពស់បានជិតមួយឆ្នាំ វិស័យជនបទនៅភូមិនេះកាន់តែរីកចម្រើនជាលំដាប់។
     លោក ថាច់ង៉ុកសាង លេខាសាខាភូមិដៃត្រឿង បានចែករំលែក៖ក្រោយពេលបានកសាងសម្រេចលក្ខឋានភូមិជនបទថ្មីកម្រិតខ្ពស់នៅចុងឆ្នាំ ២០២១  សាខាបក្សភូមិដៃត្រឿងបន្តចេញផ្សាយសេចក្ដីសម្រេចចិត្តប្រធានបទស្ដីពីការកសាងភូមិជន បទថ្មីខ្នាតគំរូនិងខិតខំអនុវត្តឲ្យបានសម្រេចក្នុងឆ្នាំ ២០២៣។ គណៈកម្មការប្រជាជនភូមិបានពង្រីកកម្លាំងរបស់រណសិរ្ស និងបណ្ដាអង្គការមហាជនឲ្យប្រមូលផ្ដុំសមាជិកចូលរួមយ៉ាងសកម្ម។ ក្រៅពីនោះ គណៈចង្អុលការកសាងជនបទថ្មីឃុំភូកឹងបានចាត់ឲ្យបណ្ដាផ្នែក បណ្ដាអង្គការមហា ជនឧបត្ថម្ភអនុវត្ត ខ្លឹមសារមួយចំនួនតាមសំណូម ពរនៃលក្ខឋានកសាងភូមិជនបទថ្មីខ្នាតគំរូ។ ផ្ដើមពីនោះ ភូមិបានប្ដេជ្ញាកសាងភូមិជនបទថ្មីខ្នាតគំរូ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនរួមជា តិខ្មែរ។
     ដើម្បីចូលរួមលើកកម្ពស់ជីវភាពសម្ភារនិងស្មារតីសម្រាប់ប្រជាពលរដ្ឋ ដៃត្រឿងបានចលនាប្រជាជនដើម្បីលើកកម្ពស់ជីវភាព សម្ភារ ស្មារតីជូនប្រជាជនភូមិបានចលនាប្រជាជនឲ្យកែប្រែចម្ការចម្រុះ ផ្លាស់ប្ដូរពូជដំណាំ កសាងបណ្ដាទម្រង់ផលិតភ្ជាប់ជាមួយការពង្រីកសេដ្ឋកិច្ចគ្រួសារនិងពង្រីកបណ្ដាមុខរបរនិងសេវាកម្ម ។ បច្ចុប្បន្ន ភូមិមានក្រុមផលិតស្រូវចំនួន ០៦ ក្រុម (ក្នុងនោះ មាន ០២ ក្រុមសហការជាមួយក្រុមហ៊ុន ADC) ដោយមានសមាជិកចំនួន ១៥៤ នាក់ចូលរួមផលិតមានប្រសិទ្ធភាពលើផ្ទៃដី ២០៥ ហិកតា   ទម្រង់ដាំត្រសក់ផ្អែមអនុវត្តបច្ចេកវិទ្យាខ្ពស់ជាមួយ ផ្ទៃដី ០,៣ ហិកតា និងទម្រង់ចិញ្ចឹមគោគួបផ្សំនឹង ការដាំដូងសរីរាង្គលើផ្ទៃដីជាង ១០ ហិកតា។ល។
     ភូមិបានវិនិយោគទុនពង្រីកការផលិត ដើម្បី រួមចំណែកពង្រីកសេដ្ឋកិច្ចដោះស្រាយការងារ ធ្វើជូនពលករនៅមូលដ្ឋានជាង ៧០ នាក់។ 
     លោក គឹមថាញ់កឹង សមាជិកគណៈប្រតិបត្តិការបក្សឃុំទទួលបន្ទុកចង្អុលការភូមិដៃត្រឿងបានឲ្យដឹងថា៖សេដ្ឋកិច្ចបានរីកចម្រើនប្រជាជនមាន លក្ខណៈបរិច្ចាគថវិកា និងកម្លាំងដើម្បីកសាងជនបទថ្មី។ ផ្ដើមពីប្រភពទុនសង្គមូបនីយកម្ម ភូមិ  បានវិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ផ្លូវគមនាគមន៍ អាគារវប្បធម៌ ។ល។ ក្រៅពីការ ពង្រីកសេដ្ឋកិច្ចប្រជាជនក្នុងភូមិនៅទាំងមានស្មារតីស្មគ្រ័ចិត្ដនិងចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ផ្លូវភូមិ និងផ្លូវលំរក្សាអនាម័យបរិស្ថាន។ គិតមកដល់ពេលនេះ ភូមិទាំងមូលមាន គ្រួសារប្រជាជន ៩៩,៧% បានប្រើប្រាស់អគ្គិសនីសុវត្ថិភាព គ្រួសារ ១០០% មានទឹកស្របអនាម័យប្រើប្រាស់។ កុមារទាំងអស់បានទៅរៀនត្រូវតាមអាយុ និងគ្មានសិស្សបោះបង់ការរៀនសូត្រពាក់កណ្ដាលការ។ល។ បច្ចុប្បន្ននេះ ភូមិមានគ្រួសារធូរធារ  ស្ដុកស្ដម្ភ ៨០ គ្រួសារ ចំណែកគ្រួសារក្រីក្រ នៅ ០១ គ្រួសារ ប្រាក់ចំណូលជាមធ្យមរបស់មនុស្ស ម្នាក់សម្រេចជាង ៥៤ លានដុងក្នុងមួយឆ្នាំ (ខ្ពស់ ជាង ០៣ ដងបើប្រៀបជាមួយ ០៥ ឆ្នាំមុន)។
     លោកថាច់ង៉ុកសាងបានឲ្យដឹងបន្ថែម៖ នៅពេលចាប់ផ្តើមកសាងជនបទថ្មី សាខាបក្សភូមិក៏ជួបនឹងការលំបាកយ៉ាងច្រើន ជាពិសេសលក្ខឋាន ស្ដីពីគាំពារសុខាភិបាលនិងគាំពារសង្គមស្ម័គ្រ ចិត្ត។ ប្រជាជននៅទីនេះ ភាគច្រើនប្រកបរបរ កសិកម្មជាចម្បង ហើយមានគ្រួសារមួយចំនួនទៅធ្វើការឆ្ងាយពីស្រុកកំណើត បណ្ដាលឲ្យមានការពិបាកក្នុងការប្រមូលផ្តុំប្រជាជនចូលរួម គាំ ពារសុខាភិបាល និងគាំពារសង្គមស្ម័គ្រចិត្ត។ ដើម្បីជម្នះបញ្ហាលំបាកទាំងនោះ សាខាបក្សភូមិសហការជាមួយបណ្ដាផ្នែកអង្គការមហាជនឃុំ ជាពិសេសសមាគមសហព័ន្ធន៍នារីភូមិ ចុះទៅដល់គ្រួសារនីមួយៗដើម្បីចលនាផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីអត្ថន័យនៃការកសាងជនបទថ្មី និងស្ម័គ្រចិត្តចូលរួមគាំពារសង្គម។ ជាលទ្ធផលដល់ចុងឆ្នាំ ២០២១ អត្រា ប្រជាជនចូលរួមគាំពារសុខាភិបាលសម្រេច ៩០,៧៦% គាំពារសង្គម ស្ម័គ្រចិត្តសម្រេច ៧១,០៥% ។ ភូមិកំពុងខិតខំបង្កើនអត្រាគ្រួសារទិញគាំពារសុខាភិបាល ដើម្បី សម្រេចលក្ខឋានភូមិជនបទថ្មីខ្នាតគំរូក្នុងឆ្នាំ ២០២៣៕       សុខា- ច័ន្ទសង្ហា

 

 

TIN CÙNG MỤC

កសាងភូមិជនបទថ្មីលើកកម្ពស់ - ជីវភាពជនរួមជាតិខ្មែរបានរីកចម្រើន

ឃុំភឿកហ៊ឹងកសាងទម្រង់រៀនសូត្រ ធ្វើតាមអ៊ំហូនិងទម្រង់ពង្រីកបញ្ញាប្រជាជន កម្លាំងប្រជាជនជាផលប្រយោជន៍សម្រាប់ប្រជាជនបាន ៥៥ ទម្រង់

អនុវត្តសេចក្ដីសន្និដ្ឋានលេខ ០១-KL/TW, ចុះ ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២១ របស់ការិយាល័យនយោបាយស្ដីពីបន្តអនុវត្តសារាចរលេខ ០៥-CT/TW របស់ការិយាល័យនយោបាយស្ដីពី “ជំរុញមាំការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយា បថហូជីមិញ” គិតតាំងពីឆ្នាំ ២០២០ មកទល់ ពេលនេះ គណៈកម្មាធិការបក្សឃុំភឿកហ៊ឹង ស្រុកថ្កូវ កសាងទម្រង់ឆ្នើមបាន ៤៧ ទម្រង់៖ ទម្រង់បែង ប្រភេទសំរាមបង្កើតមូលនិធិផែនការតូចសម្រាប់សិស្សសាលា” របស់សាខាបក្សសាលាអនុវិទ្យា ល័យភឿកហ៊ឹងទម្រង់ “បង្កើនគុណភាព ប្រសិទ្ធភាពការងារបង្ការបង្ក្រាបឧក្រឹដ្ឋជនបំពានច្បាប់ស្ដីពីគ្រឿងញៀន” ទម្រង់ “អ្នកម្ដាយទំនុកបម្រុង” របស់សមាគមនារីឃុំទម្រង់ “កសិករល្អ ០៣ យ៉ាង” របស់សាខាបក្សភូមិចុងព្រៃទម្រង់ “ប្រព័ន្ធអំពូល ភ្លើងបំភ្លឺផ្លូវជនបទ” របស់សាខាបក្សភូមិផ្សារទម្រង់ “ឧបត្ថម្ភសមាជិកាក្រីក្រ” របស់សមាគមនារីឃុំ។ល។

  • សម្រស់ថ្មីនៅតំបន់ជនរួមជាតិខ្មែរស្រុកកូវង៉ាង
  • ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្តស្វែងយល់ស្ថានភាពផ្តើមផលិតដើមឆ្នាំនៅក្រុមហ៊ុនឧណ្ហអគ្គិសនីយ្វៀងហាយ
  • ឃុំង៉ូវឡាករៀនសូត្រនិងធ្វើតាមអ៊ំហូ កសាងឃុំជនបទថ្មីលើកកម្ពស់
  • ឃុំង៉ុកបៀងសម្រេចគោលដៅកសាងជនបទថ្មីលើកកម្ពស់
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.