• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 22/06/2025
Báo Trà Vinh
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

​ ត្រួត​ពិ​និត្យ​​​ការ​អ​នុវត្ត​គោល​ន​យោ​បាយចំពោះ​​អ្នក​​មាន​ស​គុណ បណ្តុះ​ បណ្តាល​​វិជ្ជា​ជី​វៈ ដោះ​ស្រាយ​​ការងារ​ធ្វើ នីហរ័ណ​ពល​ករ​នៅស្រុកកូវកែ

24/09/2021 08:43

កន្លងហើយ អ្នក​ស្រី យឿង​ធី​ង៉ុក​ធើ ស​​មា​ជិកា អ​ចិន្ត្រៃយ៍​នៃ​​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត អនុ​ប្រ​ធាន​ក្រុម​​ប្រឹក្សា​​ប្រ​ជាជន​ខេត្ត​ត្រាវិញ​​ធ្វើ​ជា​ប្រ​ធាន​ក្រុម បាន​អញ្ជើញ​ទៅ​ធ្វើការត្រួត​ពិ​និត្យ​ការ​ដឹក​នាំ​ ចង្អុល​ការ​អ​នុវត្ត​គោល​ន​យោ​បាយ ចំពោះ​​អ្នក​​មាន​ស​គុណ ការងារបណ្តុះ​បណ្តាលវិជ្ជា​ជី​វៈ ដោះ​ស្រាយ​​ការងារ​ធ្វើនីហរ័ណ​ពល​ករ​នៅស្រុក​កូវ​កែ ដំ​ណាក់​កាល​​ឆ្នាំ ២០២០ ​​ដល់​​ ៦​ ខែដើម​​​​ឆ្នាំ​ ២០២១។

        របាយ​ការណ៍​ជូន​​ក្រុម​​ត្រួតពិ​និត្យ​ការងារ​ គណៈ​ អចិន្ត្រៃយ៍នៃ​​គណៈ​កម្មា​ធិ​ការ​បក្ស​ស្រុក​កូវកែ​​ បាន​​ឲ្យដឹង៖ ចាប់​តាំង​ពី​ឆ្នាំ​​ ២០២០​ រហូតដល់​ ០៦ ​ខែដើម​​ឆ្នាំ​ ២០២១​​​ ចំណាយឧ​បត្ថម្ភ​​សោ ធនប្រចាំ​ខែដល់​​មុខសញ្ញា​គោល​ន​យោ​បាយ​ជាង​ ២​.៦០០​​ លើក​នាក់ ជាមួយនឹងថ​វិ​កា​ជិត ​ ០៤ ពាន់​លា​ន​ដុង ចំណាយ​ឧ​បត្ថម្ភមួយលើក ដល់​មុខសញ្ញា​គោល​ន​​យោ​បាយជិត  ៣.១៨០​  នាក់  ជា​មួយ​​ថវិកា​សរុបរួម​ជាង​​ ០៤ ​ ពាន់​លានដុង​  សួរ​សុខ​ទុក្ខ និងជូន​អំ​ណោយ​ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​នាបុណ្យ​​តេត ​​​ ជាង​​ ២,២​ ពាន់​លា​នដុង ជូន​​បណ្ណគាំពារសុខា​ភិ​បាល​​ដល់​គ្រួសារ​គោល​ន​យោ​បាយត្រឹមត្រូវតាមសេចក្តីកំណត់​បាន ​ ៥.៧៤០​  ​គ្រួ។ ទន្ទឹម​ នឹងនោះ  ផ្តើមពី​ប្រ​ភព​ទុន​សង្គមូប​នី​យ​​កម្ម មូលនិធិ​តប​ស្នង​សង​គុណ​   ស្រុក​បានផ្សព្វផ្សាយ សាង​សង់​ផ្ទះ​​ឧ​ប​ការ​គុណជូន​គ្រួសារ​គោល​ន​យោ​បាយ​បាន ​​៨២ ​ខ្នង​ ដោយអស់ថវិកា​ជាង ​៤,១​ ពាន់​លា​នដុង ក្រៅ​ពី​នោះ​​ ​ពិ​និត្យ​ឡើង​វិញ​ និង​​អនុវត្តសម្រេចនី​តិ​វិ​ធី​ស្នើ​ឡើង​​​ថ្នាក់​លើ​​ឧ​បត្ថម្ភ​សាង​សង់លំនៅឋាន​​ជូន​មុខសញ្ញា​ មាន​​សគុណ​ចំពោះ​បដិ​វត្តន៍ជួប​លំ​បាក​ ពីលំនៅឋាន នៅ​​លើ​ភូមិសាស្រ្ត​ស្រុក​បាន ​​១១៦​ ខ្នង ​​។ ​អ​នុ​វត្ត​គោល​ន​យោ​បាយ​ ​អា​ទិ​ភាព​ពី​ដី​សម្រាប់​នៅ​ ​អប់​រំរបបសម្រាកបំប៉នប្រចាំឆ្នាំ ការ​ងារ​គ្រប់​គ្រង​ផ្នូរ​​ បូជនីយដ្ឋាន​យុទ្ធជន ពលី សិលា ស្តូបចរឹក ក៏​​បាន​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​​កម្មា​ធិ​ការ​បក្ស​ស្រុក​​កូវ​កែ​​យក​ចិត្ត​ទុក​ដាក់​ ចង្អុល​ការ​បណ្តា​ផ្នែក មូលដ្ឋាន​អ​នុ​វត្ត​ល្អ។ អំពី​ការ​ងារ​បណ្តុះ​បណ្តាល​​​វិជ្ជា​ជីវៈ ចាត់​តាំង​​បើកថ្នាក់​​បង្រៀន​ ​រយៈ​ពេល​ខ្លី​ចំ​នួន​​ ៣១ ​ ថ្នាក់ ដោយមាន​​ពល​ករ​ជន​បទ​ជាង​​៩០០​​នាក់​ ចូល​​រៀន​​បណ្តា​មុខ​របរ​ដូចជា៖ ចិញ្ចឹម​បសុ​សត្វ ដេរ​ឧស្សា​ហកម្ម ជួស​ជុល​អគ្គិ​សនី គេហដ្ឋាន ម៉ាស៊ីន​ភ្លើង បច្ចេក​ទេស​សាង​សង់។  ស​ហការ​ជា​មួយ​​​ឧត្តមសិក្សា​លី​​តឺ​ទ្រុង  នៅ​ទី​​​ក្រុង​ហូ​ជី​ មិញ​​បើក​​​​ថ្នាក់​​បណ្តុះ​បណ្តាល​កម្រិត​មធ្យម​​​ វិជ្ជា​ជីវៈ​​​បច្ចេក​វិជ្ជា​​យាន​យន្ត​ បាន ០១​ វគ្គដោយ មាន​​និ​ស្សិត​​ ​​៤១ ​​នាក់​ចូលរៀន។ លទ្ធ​ផល​​​បន្ទាប់​ពី​​បណ្តុះ​​បណ្តាល​អត្រា​សិស្ស​ស្វែង​​រក​ បាន​ការងារ​ធ្វើស្រូប​យក​​អ​ត្រា​​​៩៥% ប្រៀប​ជា​មួយ​ចំ​នួន​​ពល​កម្ម​បាន​បណ្តុះ​បណ្តាល។ គិត​​មក​ដល់​ពេល​នេះ​​​ចំ​នួន​ពល​​កម្ម​ឆ្លង​តាម​​ការ​បណ្តុះ​បណ្តាល​របស់​​ស្រុក​​ស្រូប​​យក​អត្រា ជាង​​​ ៧០% ក្នុង​នោះ​ពល​កម្ម​បណ្តុះ​បណ្តាល​​​​ទទួល​បាន​សញ្ញា​បត្រ​ និង​​វិញ្ញា​ប​ន​បត្រ​​ស្មើ​អ​ត្រា​​៤៣%។ នៅ​លើ​វិ​ស័យ​​ដោះ​ស្រាយ​ការ​ ងារ​ធ្វើ​​ និងនីហរ័ណពល​ករ​ ក្នុង​ឆ្នាំ​២០២០​និង​​៦​ខែ​ដើម​ឆ្នាំ​ ២០២១​​ ​ប្រឹក្សា ឧទ្ទេស​​នាម​ ការ​ងារ​ធ្វើ​ថ្មី​​នៅ​ក្នុង​និង​​ក្រៅ​ខេត្តបាន​ជិត ៦.៨៩០​ នាក់ សម្រេច​​ជាង​ ១០០% នៃ​ផែនការ បញ្ជូន​ពល​ករទៅ​ធ្វើ​​ការ​​មាន​​កំ​​ណត់​រយៈ​ ពេល​នៅ​​ប្រ​ទេស​ក្រៅបាន ​​៥០​នាក់​ អ​ត្រា​សម្រេច​បាន​ទាប​​​ត្រឹម​តែ​​ ៣៥%​  ឆ្នាំ​២០២០ និង​ឆ្នាំ ​២០២១​ គិត​​មក​ដល់​នេះ​​សម្រេច​​ជាង​​ ១៧%​ ប្រៀប​ជា​មួយ​នឹង​​ផែន​ការ​របស់​ស្រុក​ដាក់​ចេញមូលហេតុ​គឺ​ដោយ​សារ​រង​ឥទ្ធិ​ពល​​ រួមពី​​​អាសន្ន​រោគ​ជំ​ងឺ​កូ​វីដ-១៩។ ទន្ទឹម​នឹង​នោះ  បណ្តា​​កម្ម​វិ​ធី​ឲ្យ​​ខ្ចី​ទុន​​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​នីហរ័ណ​​ពល​ករ​តែងបាន​​ស្រុក​​យក​ចិត្ត​ទុក​ ដាក់​ផ្សព្វ​ផ្សាយ​​ទាន់​ពេល។
     មាន​យោ​​បល់​​នៅ​ពិធី​ធ្វើ​ការ​អ្នកស្រី យឿង​ធី​​ង៉ុក​ធើ ​​ បាន​កត់​ត្រា​​ វាយតម្លៃខ្ពស់​បណ្តា​លទ្ធ​​ផល   ដែល​គណៈ​អចិន្ត្រៃយ៍នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​ ស្រុក​កូវ​កែសម្រេចបាន​ក្នុងការចង្អុល​​ការ​​ អ​នុ​វត្ត​គោល​ន​យោ​បាយចំពោះ​អ្នក​មាន​សគុណ បណ្តុះ បណ្តាល​វិជ្ជា​ជី​វៈ ដោះ​ស្រាយ​​ការ​ងារ​ធ្វើនីហរ័ណពល​ករ​​​ ។ ឆ្លង​តាម​នេះ អ​នុ​ប្រ​​ធា​ន​ ​ក្រុម​ប្រឹក្សា​ប្រជាជន​ខេត្ត​សំណូមពរ​គណៈ​​អចិន្ត្រៃយ៍​​នៃ​គណៈ​​កម្មា​ធិ​ការ​បក្ស​ស្រុក​កូវ​កែ គប្បី​ត្រូវ ពង្រីក​បណ្តា​លទ្ធ​ផលដែលសម្រេច​ បាន ​បន្ត​យក​ចិត្ត​ទុក​ដាក់ដឹក​នាំ​​ចង្អុល​ការ​​ផ្សព្វ​​ផ្សាយ​​ អនុ​វត្ត​​ល្អជាង​នេះ​ទៀត​​គោល​ន​យោ​បាយ​​តប​ស្នង​សងគុណ ឆ្លៀត​ឱ​កាស​ប្រ​ភព​ទុន​ឧបត្ថម្ភ​របស់​​ថ្នាក់​លើ ប្រ​ភព​ទុន​សង្គមូប​នី​យកម្ម​​វិ​និ​យោគ​សាង​សង់​​លំនៅឋានជូន​គ្រួ​ សារ​គោល​នយោ​បាយ អ្នកមាន​សគុណចំពោះ បដិ​វត្តន៍ ជួស​ជុល កែ​លម្អ​បូ​ជ​នីយដ្ឋាន​ សី​លា​ស្តូបចារឹក​​​យុទ្ធ​ជន​ព​លី​នៅ​លើ​ភូមិ​សាស្រ្ត​ស្រុក  ពិសេស​​គឺ​​យក​ចិត្ត​ទុកដាក់ឧបត្ថម្ភទាន់​ពេល​​ ដល់​គ្រួ​សារ​គោល​ន​យោ​បាយ​​កំ​ពុង​​ជួប​លំ​បាក​​ អាស្រ័យ​​ដោយ​​រង​ជះឥទ្ធិ​ពល​ពី​ជំ​ងឺ​កូ​វីដ-១៩  ពិនិត្យ​ឡើងវិញ បូក​សរុប​ ដោះស្រាយ​​​សម្រេច​​ បណ្តា​​គោល​​នយោ​បាយ​​​អា​ទិភាព​​ចំ​ពោះ​អ្នកមា​ន​សគុណ។ ស្រុក​គប្បី​​​បន្ត​ចង្អុល​ការ​​​ផ្នែក​សមត្ថ​កិច្ច​​របស់ស្រុក​ បណ្តា​ឃុំ ទី​ប្រ​ជុំ​ជន​​ពិ​និត្យ​ឡើង​វិញ ក្តាប់​​ជាក់ប្បាស់​លាក់​ចំ​នួន​ពល​ករ​នៅ​មូលដ្ឋានដែល​​មាន​​តម្រូវការ​​រៀន​វិជ្ជា​ជីវៈ មុខ របរ​បណ្តុះ​បណ្តាល​ដើម្បី​ស​ហការ​​​ផ្សព្វ​​ផ្សាយឲ្យ​សម​ស្រប និង​សម្រេច​​បាន​​ប្រ​សិទ្ធ​​ភាព​ខ្ពស់​បំ​ផុត សហ​ការ​ជាមួយនឹងមន្ទីរ ស្ថា​ប័ន​ខេត្ត​មាន​ការ​ទាក់ទិន បណ្តា​ក្រុម​​ហ៊ុន អា​ជី​វ​កម្ម​​​មាន​​កេរ្តិ៍ឈ្មោះ​​រៀប​ចំ​​បណ្តុះ​បណ្តាល​ ប្រឹក្សា​ ឧទ្ទេស​ នាម​​ការ​​ងារ​ធ្វើ​​ជូន​ពល​ករ​ជន​បទ​ទៅ​ធ្វើ​ការ​​នៅ​ក្នុង​​និង​ក្រៅ​ប្រ​ទេស ពិសេស​​ត្រូវ​មាន​កិច្ច​ សហ​ប្រ​តិ​បត្តិ​ការ​ គ្រប់​​គ្រង​​​ប្រ​ជាជន​របស់​មូលដ្ឋាន​​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ​ដើម្បី​​មានការ ឧបត្ថម្ភ​​បាន​ទាន់​ពេល​ ។ ជំរុញមាំ​ការ​​ងារ​ផ្សព្វ​ ផ្សាយ​​បណ្តា​ខ្លឹម​សារ​សេចក្តី​សម្រេចចិត្ត​របស់​ក្រុម​ប្រឹក្សា​ប្រ​ជាជន​ខេត្ត​ ដែល​ជាប់​ទាក់​ទង​ដល់​គោល​ន​យោ​បាយឧបត្ថម្ភ​ពលកម្ម ពិសេស​គឺ​បណ្តា​គោល​នយោ​បាយ​ឧបត្ថម្ភទុន​នីហរ័ណ ពលករ ឆ្លង​តាម​នោះ​មាន​​លក្ខណៈ​ងាយ​ស្រួល​ ក្នុង​ការនីហរ័ណ​ពល​ករ​ទៅ​ធ្វើ​ការ​នៅ​ប្រ​ទេស​ក្រៅ រួម​ចំ​ណែក​បង្កើន​​ប្រ​ភព​ចំ​ណូល រួចផុត​ពី​ភាព​ក្រី​ក្រ​​​ចីរភាព៕ ប្រែសម្រួល៖  រតនា

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

THƯ CẢM ƠN!

Xã Hòa Minh nâng cao ý thức bảo vệ môi trường

Hội thảo lần 2 quyển sách “Chân dung Bí thư Tỉnh ủy Trà Vinh qua các thời kỳ”

Tiếng nói của Đảng trong lòng Phum sóc

Nghề báo tôi yêu!

Báo Trà Vinh - 65 năm phát huy truyền thống ANH DŨNG

Chuyển đổi số hướng đến xây dựng báo chí chuyên nghiệp, hiện đại

Báo chí và các nhà báo tỉnh Trà Vinh giữ vững và phát huy vai trò của báo chí và người làm báo cách mạng

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.