• Tiếng Việt
  • ភាសាខ្មែរ
Chủ Nhật, ngày 27/07/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ឧបនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលលោកជំទាវម៉ែនសំអន សម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញ

06/01/2023 10:04

កាលពីរាត្រីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២៣ ស្ថិតនៅនឹងបាហុនកដ្ឋានគណៈកម្មាធិការបក្សខេត្ត ក្រុមប្រតិភូការងាររបស់រដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាអាស្រ័យដោយលោកជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រីទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ចព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមមិត្តភាពព្រះរាជា ណាចក្រកម្ពុជា-វៀតណាមធ្វើជាប្រធាន ក្រុមប្រតិភូការងារអញ្ជើញមកសម្តែងការគួរសមជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញ។

លោកជំទាវម៉ែនសំអន ជូនវត្ថុអនុស្សាវរីយ៍ដល់ថ្នាក់ដឹកនាំខេត្តត្រាវិញ។ រូបថត៖ រតនា

អញ្ជើញរួមដំណើរជាមួយនឹងក្រុមប្រតិភូ ការងារមានឯកឧត្តមសុខដារ៉េត អគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហូជីមិញ។
ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយក្រុមប្រតិភូការងារព្រះរាជាណាចក្រកម្ពុជាមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្តគឹមង៉ុកថាយ អនុលេខាអចិន្ត្រៃយ៍បក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត សមមិត្តឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តឡេថាញ់បិញ សមាជិកអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សមមិត្តង្វៀងទ្រុងហ្វាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជាខេត្តត្រាវិញ សមមិត្តថាច់យឺ អតីតអនុលេខាបក្សខេត្ត អតីតអនុរដ្ឋមន្ត្រី ក្រសួងកិច្ចការបរទេស អតីតឯកអគ្គរដ្ឋទូតពេញសមត្ថភាពវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អនុប្រធានមជ្ឈិមសមាគមមិត្តភាព​វៀតណាម-កម្ពុជា។
សមមិត្តគឹមង៉ុកថាយបានជូនព័ត៌មានដល់់ក្រុមប្រតិភូការងារអំពីលក្ខណៈពិសេសរបស់ខេត្តត្រាវិញ ក៏ដូចជាបណ្តាសក្តានុពល សមិទ្ធផលលេចធ្លោរបស់ខេត្តត្រាវិញ ពិសេសគឺ ជីវភាពរបស់ជនរួមជាតិខ្មែរត្រាវិញ។ ទន្ទឹមនឹងនោះ ជូនព័ត៌មានមួយចំនួនក្នុងការធ្វើសកម្មភាពក្នុងឆ្នាំ ២០២២។ នាឱកាសអំណរខួបអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាបង្កើតចំណងទំនាក់ទំនង កិច្ចការបរទេសរវាងប្រទេសវៀតណាម-កម្ពុជា។ ថ្នាក់ដឹកនាំខេត្តត្រាវិញមានសោមនស្សដែលបានទទួលបដិសណ្ឋារកិច្ចចំពោះ លោកជំទាវម៉ែនសំអន​ បានអញ្ជើញមកសួរសុខទុក្ខខេត្តត្រាវិញ រួមចំណែកអភិវឌ្ឍន៍ភាពទំនាក់ទំនងមិត្តភាព សហប្រ តិបត្តិការរវាងខេត្តត្រាវិញជាមួយនឹងបណ្តាក្រសួង ផ្នែក និងមូលដ្ឋានប្រទេសព្រះរាជាណាចក្រកម្ពុជា។ បង្កើនការយោគយល់ និងភាពទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រជា ជនទាំងពីរប្រទេសវៀតណាម​-​ព្រះរាជាណាចក្រ  កម្ពុជា។
ថ្លែងយោបល់ជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលលោកជំទាវម៉ែនសំអនសម្តែងនូវស្រើបស្រួលចិត្តចំពោះការទទួល បដិសណ្ឋារកិច្ចដ៏កក់ក្តៅស្មោះសររបស់ថ្នាក់ដឹក នាំខេត្តត្រាវិញសម្រាប់ក្រុមប្រតិភូការងារ។ លោក ជំទាវម៉ែនសំអនសង្ឃឹមថាក្នុងពេលខាងមុខនេះ ត្រាវិញបន្តបង្កើនបណ្តាសកម្មភាពទំនាក់ទំនងដោះដូរ លើកកម្ពស់ប្រសិទ្ធភាពសហប្រតិបត្តិការជាមួយនឹងបណ្តាខេត្តរបស់កម្ពុជា ពិសេសគឺខេត្ត បាត់ដំបងជាខេត្តចងសម្ព័ន្ធមេត្រីភាពជាមួយនឹង ខេត្តត្រាវិញ។ 

លោក ជំទាវម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជាទស្សនាសារមន្ទីីរខេត្តត្រាវិញ។
លោកជំទាវម៉ែនសំអនបានជូនព័ត៌មានមួយចំនួនស្តីពីសមិទ្ធផលរបស់ព្រះរាជាណាចក្រកម្ពុជាសម្រេចបាន និងសកម្មភាពរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមក្នុងឆ្នាំ ២០២២។  ក្នុងនោះ មានសកម្មភាពជាច្រើនបញ្ជាក់បានការអភិវឌ្ឍន៍ ចីរភាពរវាងប្រទេសព្រះរាជាណាចក្រកម្ពុជា-វៀតណាមជានិច្ចកាលបានបញ្ជាក់ និងពង្រឹងគោលជំហរឥតងាករេចំពោះគោលលំនាំ “ជិតខាងស្រុះស្រួលល្អល្អះ មិត្តភាពប្រវេណីសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពយូរអង្វែង” រវាងប្រទេស ព្រះរាជា ណាចក្រកម្ពុជា-វៀតណាម។
សមមិត្តលេខាបក្សខេត្តង៉ូជីកឿងបានបញ្ជាក់ថា៖ ជានិច្ចកាលត្រាវិញតែងយកចិត្តទុកដាក់ដល់ការងារកិច្ចការបរិទេស ជានិច្ចកាលសួរសុខទុក្ខ ដោះដូរបទពិសោធន៍ជាមួយនឹងខេត្ត ចងសម្ព័ន្ធមេត្រីភាពបាត់ដំបងក៏ដូចជាប្រទេសព្រះរាជាណា ចក្រកម្ពុជា ដើម្បីបង្កើនការយោគយល់គ្នារួមចំណែកកសាងប្រទេសទាំងពីរដោយយោងលើ មូលដ្ឋានសន្តិភាព អភិវឌ្ឍន៍ ថ្កុំថ្កើង រុងរឿង។ ពិសេសគឺឆ្នាំ ២០២២ ខេត្តត្រាវិញ  និងកម្ពុជាមានសកម្មភាពជាច្រើន ផ្តោះប្តូរនាឱកាសអនុស្សាវរីយ៍ឆ្នាំទី ៥៥ ទិវាបង្កើតចំណងទំនាក់ទំនងកិច្ចការបរទេស និងអំណរឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម។ សមមិត្តលេខាបក្សខេត្តបានសង្កត់ធ្ងន់ថា៖ ខ្ញុំមានក្តីសង្ឃឹមក្នុងពេលខាមុខប្រទេសជាមិត្ត នឹងបន្តអញ្ជើញមកទស្សនាសួរសុខទុក្ខ រួមចំណែកបង្កលក្ខណៈផ្សារភ្ជាប់ភាពសាមគ្គីមេត្រីភាពរវាងប្រទេសវៀតណាម-កម្ពុជាដោយ យោងលើស្មារតី “មិត្តល្អ ជិតខាងមេត្រីភាព” ។ 
* មុនពេលធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្ត ក្រុមប្រតិភូការងារបានអញ្ជើញទៅទស្សនាតំបន់វប្បធម៌-រមណីយដ្ឋានគូស្រះស្រី សារមន្ទីរវប្បធម៌ជនជាតិខ្មែរត្រាវិញ៕   ប្រែសម្រួល៖ រតនា 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.