• Tiếng Việt
  • ភាសាខ្មែរ
Thứ Ba, ngày 19/08/2025
Báo Trà Vinh
Báo Trà Vinh
  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm

នយោបាយ - សង្គម ព្រឹត្តិការណ៍

ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វូឌឹកដាម៖ ត្រាវិញអាចនឹងស្តារឡើងវិញការផលិតតាមទម្រង់ “រោងចក្របៃតង អាជីវកម្មបៃតង និងកម្មករស្អាត”

21/09/2021 07:39

រសៀលថ្ងៃទី ១៨ កញ្ញា ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វូឌឹកដាមបានអញ្ជើញមកធ្វើការ ត្រួតពិនិត្យការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ នៅខេត្តត្រាវិញ។ រួមដំណើរជាមួយនឹងក្រុមប្រតិភូការងារមានឧត្តមសេនីយ៍ ឯកបម្រុង វ៉មិញលឿង ប្រធានក្រុមការងារ ពិសេសរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនៅ ទីក្រុងហូជីមិញ អនុរដ្ឋមន្ត្រីក្រសួងសុខា ភិបាល ដូស្វឹងទៀង និងបណ្តាសមាជិកក្រុមប្រតិភូការងាររបស់រដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ត្រី វូឌឹកដាមធ្វើការជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញ។ រូបថត៖ បាធី
     ទទួលបដិសណ្ឋារកិច្ច និងធ្វើការជាមួយនឹង ក្រុមប្រតិភូការងារមានសមមិត្តង៉ូជីកឿង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាបក្សខេត្ត សមមិត្ត ឡេវុាំងហាំង អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រធានគណៈចង្អុលការបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ ខេត្តត្រាវិញ និងថ្នាក់ដឹកនាំផ្នែកខេត្តមួយចំនួន។

ឧបនាយករដ្ឋមន្ត្រី វូឌឹកដាម ពិភាក្សាការងារជាមួយច្នាក់ដឹកនាំខេត្តត្រាវិញ ។
     របាយការណ៍ជាមួយនឹងក្រុមប្រតិភូការងារ សមមិត្ត ឡេវុាំងហាំង បានឱ្យដឹងថា៖ គិតមកដល់ថ្ងៃទី ១៨ កញ្ញា នៅលើភូមិសាស្ត្រត្រាវិញ​មានករណីវិជ្ជមានជាមួយនឹងជំងឺកូវីដ-១៩ ចំ នួន ១.៤៧៥ ករណី ក្នុងនោះ ព្យាបាលជាសះស្បើយបាន ១.១៤០ ករណី មាន ២០ ករណី ស្លាប់។ បច្ចុប្បន្ននេះ កំពុងព្យាបាល ៣១៥ ករណីវិជ្ជមានជាមួយនឹងវីរុស SARS-CoV-២ នៅតាមបណ្តាមន្ទីរពេទ្យបណ្តោះអាសន្នរបស់ខេត្ត។ វាយតម្លៃអំពីកម្រិតគ្រោះអាសន្ន សព្វថ្ងៃនេះ ខេត្តនៅមានស្រុកចូវថាញ់នៅមានកម្រិត គ្រោះអាសន្នខ្ពស់ និងទីក្រុងត្រាវិញនៅមានគ្រោះអាសន្ន ០៧ ស្រុក ទីផ្សាររួមខេត្ត ក្រៅពីនោះស្ថិតក្នុងសភាពធម្មតាថ្មី។ 
     ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វូ៉ដឹកដាមកំណត់ត្រា និងវាយតម្លៃខ្ពស់ការងារបង្ការទប់ស្កាត់អាសន្នរោគជំងឺកូវីដ-១៩ របស់ខេត្តត្រាវិញ ក្នុងរយៈពេលកន្លង។ ទន្ទឹមនឹងនោះបញ្ជាក់ថា ត្រាវិញអាចនឹងស្តារឡើងការផលិតទាំងស្រុង តាមទម្រង់ “រោងចក្របៃតង អាជីវកម្មបៃតង និងកម្មករស្អាត”។ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលសំណូមពរខេត្តត្រាវិញ គប្បីសហការជាមួយនឹងទីក្រុងហូជីមិញ និងខេត្តបិញយឿង ក៏ដូចជាបណ្តាមូលដ្ឋានផ្សេងៗយកចិត្តទុកដាក់ដល់កម្មករ និងពលករត្រាវិញនៅនឹង បណ្តាមូលដ្ឋាន។ ចំណុចផ្សេងទៀតឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានចង្អុលការខេត្ត គប្បីយកចិត្តទុកដាក់ពិសេសដល់ការងារអប់រំមុខសញ្ញាសិស្សក្នុងឆ្នាំសិក្សាថ្មីនេះ។ ការងារបង្រៀនឆ្លងតាមប្រព័ន្ធបណ្តាញផ្សាយបន្ត ផ្ទាល់តាមទូរទស្សន៍ និងបណ្តាប្រព័ន្ធបច្ចេកវិជ្ជាព័ត៌មានផ្សេងៗ គប្បីធ្វើពង្រាយមេរៀន បង្រៀនឱ្យសមស្របជាមួយនឹងសិស្សជនរួម ជាតិខ្មែរ។ល។ ពិសេសគឺរដ្ឋាភិបាលនឹងបន្ត ឧបត្ថម្ភឱ្យត្រាវិញក្នុងការងារបង្ការទប់ស្កាត់អា សន្នរោគជំងឺកូវីដ-១៩  ដើម្បីទុកឱ្យខេត្តបានវិលត្រឡប់មកសភាពធម្មតាថ្មីក្នុងពេលឆាប់បំផុត។

ឧបនាយករដ្ឋមន្រ្តី វូឌឹកដាម សំណេះសំណាលជាមួយមន្ទីរសុខាភិបាល ។
     មុននឹងធ្វើការជាមួយនឹងថ្នាក់ដឹកនាំខេត្តត្រាវិញឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលវូ៉ឌឹកដាម និងក្រុមប្រតិភូការងារបានអញ្ជើញទៅធ្វើការពិនិត្យផ្ទាល់អំពីស្ថានភាពការងារព្យាបាលអ្នកជំងឺកូវីដ-១៩ នៅនឹងមន្ទីរពេទ្យបណ្តោះ អាសន្នលេខ ៥ (មជ្ឈមណ្ឌលសុខាភិបាលស្រុក ចូវថាញ់) ៕   

     ប្រែសម្រួល៖  រតនា 

 

 

TIN CÙNG MỤC

ស្នាមតម្រាសមោសរសិល្បៈមហាជនជនជាតិកិញ-ខ្មែរ-ចិន

អនុស្សាវរីយ៍ឆ្នាំទី ៥០ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (៣០ ខែមេសា ឆ្នាំ ១៩៧៥-៣០ ខែមេសា ឆ្នាំ ២០២៥)

  • ចាត់តាំងពិធីទទួលអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ ២០២៥ ប្រពៃណីរបស់ជនរួមជាតិខ្មែរ សប្បាយរីករាយ តម្លាភាព សាមគ្គី សុវត្ថិភាព និងប្រិតសំចៃ
  • ខិតខំអនុវត្តសម្រេចការងារលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមក្នុងខែតុលា ឆ្នាំ២០២៥
  • ផែនប្រឡងប្រណាំងបណ្តាស្ថាប័នបក្សជួបជុំអនុស្សាវរីយ៍ឆ្នាំទី ១១៥ ទិវានារីអន្តរជាតិ-០៨ មីនា ឆ្នាំ ១៩១០-០៨ មីនា ឆ្នាំ ២០២៥)
  • សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូខេត្តសុកត្រាំងមកទស្សនា ផ្ដោះប្ដូរបទពិសោធន៍បកប្រែភាសានៅកាសែតត្រាវិញ
Tin Nổi Bật

Lời chia tay!

Trao quyết định về sắp xếp, sáp nhập, hợp nhất đơn vị hành chính xã, phường

TRÀ VINH - Hào khí lịch sử, khát vọng vươn xa

Thành phố Trà Vinh - những hình ảnh từ góc nhìn trên cao

Ban Chấp hành Đảng bộ tỉnh Vĩnh Long mới gồm 83 đồng chí

Đồng chí Ngô Chí Cường giữ chức Bí thư Tỉnh ủy Vĩnh Long

Long trọng Lễ công bố Nghị quyết, Quyết định về sáp nhập tỉnh Vĩnh Long

Trực tiếp lễ công bố Nghị quyết của Quốc hội về sáp nhập tỉnh, thành phố

  • Thời sự
  • Chính trị
  • Kinh tế
  • Xã hội
  • Văn hóa - Thể thao
  • An ninh - Quốc phòng
  • Pháp luật - Bạn đọc
  • Quốc tế
  • Thông Tin - Dịch Vụ - Việc Làm
  • Cơ quan chủ quản: TỈNH ỦY TRÀ VINH
  • Tổng Biên tập: TRẦN VĂN PHƯƠNG,
  • Phó Tổng biên tập: SƠN HÙNG
  • Tòa soạn: Số 17 Lê Lợi, Phường 1, thành phố Trà Vinh, tỉnh Trà Vinh.
  • Điện thoại: 02943.852549;  Fax: 02943.852638
  • Email: phongbandocbtv@gmail.com
  • © 2020 Bản quyền thuộc về Báo Trà Vinh
  • Liên hệ quảng cáo: 02943.852549;  Fax: 02943.852638
  • Giấy phép số 454/GP-BTTTT, do Bộ Thông tin và Truyền thông, cấp ngày 20/7/2021.
  • Chỉ được sao chép, phát hành lại thông tin từ website này khi có sự đồng ý bằng văn bản của Báo.